សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 10, 2013

អាសូរហ៊្វុនស៊ិនប៉ិចដើរភូតគេទៀតហើយ«មន្ត្រី​ហ្វ៊ុន​ស៊ិន​ប៉ិច​៖ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ជិត ២០០ នាក់ ចុះចូល​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច​»

ហ៊្វុនស៊ិនប៉ិចអើយ ឈប់ដើរបោកប្រាស់រាស្ត្រទៀតទៅ

មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ ថា សមាជិក សមាជិកា និង​ក្រុម​ចលនា​យុវជន រួមទាំង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១៨៩ នាក់ បាននាំគ្នា​មក​ចូលរួម​ជាមួយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៣​។ មូលហេតុ  ដោយសារតែ​ពួកគេ អស់ជំនឿ​ទៅលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា សមាជិក សមាជិក​ពី​គណបក្ស សង្គ្រោះ​ជាតិ មក​ចូលរួម​ជាមួយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច សរុប​ទាំងអស់ មាន​ចំនួន ១៨៩ នាក់ ដោយ​ក្នុងនោះ មាន​មកពី​ស្រុក​កំពង់​លែងមាន​ចំនួន ៥៤​នាក់​, ស្រុក​កំពង់ត្រឡាច​មាន​ចំនួន ៦៤​នាក់​, ចលនា​យុវជន​សង្គ្រោះ​ជាតិ មាន​ចំនួន ២៩​នាក់ និង​ស្រុក​បរិបូរណ៍ មាន​ចំនួន ៤២​នាក់ សរុប​មាន​ចំនួន ១៨៩ នាក់​។ 


​មន្ត្រី​ដដែល លើកឡើងថា មូល​ហេតុដែល​សមាជិក សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តកំពង់ឆ្នាំង មក​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ គឺ​ដោយសារ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មានការ​រួបរួមគ្នា​ឡើងវិញ មាន​គោលនយោបាយ​ល្អ សំរាប់​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ បង្កើត​ការងារ​ឲ្យ​សំរាប់​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​មាន​ជីវភាព​ធូរធារ​។ 

​មន្ត្រី​ដដែល គណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺ​ដឹកនាំ​ដោយ​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី​។ ជាមួយគ្នា​នោះ សមាជិក​សមាជិកា ទាំងនោះ ក៏បាន​សុំអោយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ត្រូវតែ​ពង្រឹង​សាមគ្គី​គ្នា និង​ស្រឡាញ់គ្នា​ពិត​។ សមាជិក សមាជិកា​ទាំង ១៨៩​នាក់ មកពី​គណបក្ស សង្គ្រោះ​ជាតិ (​អតីត​គណបក្ស សិទ្ធិមនុស្ស​) បាន​វិល​ត្រឡប់មក​ចូលរួម​ជាមួយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ដែលជា​បុត្រី​ពៅ​របស់​សម្តេចឪ សម្តេច​តា នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ជា​ព្រះបិតា​ស្ថាបនិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​មិនទាន់មាន​ប្រតិកម្ម​បែបណា ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ដំណឹង​នៃ​ការផ្តាច់​ខ្លួន​របស់​សកម្ម​ជន​ថ្នាក់ក្រោម ទៅ​ចូលរួម​ជាមួយនឹង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដូច​ការអះអាង​ខាងលើ នៅឡើយ​ទេ​៕​ - See more at: http://www.cen.com.kh/localnews/show_detail/19?token=MDljNzBiNz#sthash.KAJ3myUQ.dpuf

No comments:

Post a Comment

yes