សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 10, 2013

គណបក្ស​សង្គ្រោះ​ជាតិ​មាន​តួនាទី​ស្រោចស្រង់​ជាតិ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​


នៅក្នុង​សមាជ​លើកដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៣ គឺ​គណបក្ស​នេះ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ បម្រើ​ប្រយោជន៍​ពលរដ្ឋ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​ទូទៅ ព្រមទាំង​កម្មករ​-​កម្មការិនី នៅ​ទូទាំង​ប្រ ទេស​។ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តួនាទី​ក្នុង​បញ្ហា​ការពារ​បូរណភាព​ទឹកដី​ទប់ទល់​អំពើ​រំលោភ​ឈ្លានពាន​ពី​សំណាក់​ប្រទេសជិតខាង លុបបំបាត់​អំពើពុករលួយ ការពារ​ធនធានធម្មជាតិ ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​បញ្ហាសំខាន់ៗ​ជាច្រើន​ទៀត​។
តាមរយៈ​គោលនយោបាយ​សំខាន់ៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ចូលរួម​គាំទ្រ​គណបក្ស​នេះ​កាន់តែ​ច្រើនឡើងៗ​ហើយ​ប្រសិនបើ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣ ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​ជ័យជំនះ​យ៉ាង​ធំធេង​ជាមិនខាន​។ ដោយសារតែ​បក្ស​សង្គ្រោះ​ជាតិ​ក្លាយទៅជា​គូប្រជែង​ប្រកបដោយ​ឥទ្ធិពល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​បែបនេះហើយ ទើប​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​ជាពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ការវាយប្រហារ​លើ​គោលនយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​ធ្វើឱ្យ​មជ្ឈដ្ឋាន ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការធ្វើ​ប្រជាភិថុតិ​របស់​បក្ស​ប្រជាជន​។​
​នៅក្នុង​សមាជ​លើកដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​គណបក្ស​នេះ​មាន​តួនាទី​សំខាន់បំផុត​ក្នុងការ​សង្គ្រោះ​ជាតិ​ទឹកដី សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ភាពក្រីក្រ សង្គ្រោះ​តម្លៃ​កសិផល​របស់​ប្រជាកសិករ និង​សង្គ្រោះ​ធនធានធម្មជាតិ​ដែល​ត្រូវ​អ្នកដឹកនាំ បច្ចុប្បន្ន​បើកដៃ​ឱ្យ​ក្រុម​ឈ្មួញ​បំផ្លាញ​យ៉ាង​មហន្តរាយ​។ ការលើកឡើង​របស់លោក​សម រង្ស៊ី អំពី គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​បានធ្វើឱ្យ​ជនរួមជាតិ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​កាន់តែ​ជឿជាក់​លើ​គណបក្សប្រឆាំង​មួយ​នេះ នៅពេលដែល​ពួកគាត់​មើលឃើញ​អំពើអាក្រក់​របស់​ក្រុម​មេដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​កាន់តែច្បាស់​។
គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ស្របតាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​កម្លាំង ប្រដាប់អាវុធ និង​កម្មករ​-​កម្មការិនី ហើយ​កន្លងមក​ក្រុម​មេដឹកនាំ គណបក្ស​ប្រជាជន​មិនអាច​ដោះស្រាយ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បានឡើយ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​កាន់តែ​ជឿជាក់​លើ​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែលជា​ការរួម​កម្លាំង​គ្នា​រវាង​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ព្រោះ​គណបក្ស​នេះ​បាន​ប្តេជ្ញាចិត្ត​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​ផ្លាស់ប្តូរ​ទៅរក​ភាព រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​
​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ជា ច្រើន​រូប​ទៀត​កំពុងតែ​ក្លាយទៅជា​សេចក្តីសង្ឃឹម​ដ៏​មុតមាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​ទ្រាំ​រស់នៅ​រងទុក្ខវេទនា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​អស់​រយៈពេល​៣៤​ឆ្នាំ​មកហើយ​។
គោលនយោបាយ​របស់​គ​ណ បក្ស​សង្គ្រោះ​ជាតិ​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា លើក​យកមក​ថ្លែង​ជា​សាធារណៈ​ក្នុង​សមាជ​កាលពី​ថ្ងៃទី​០៧ ខែមេសា បាន​ផ្តោត​ការយកចិត្ត​ទុក​យ៉ាងខ្លាំង​ក្លា​ចំពោះ​បញ្ហា​ការពារ​ប្រយោជន៍​ជាតិ បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​កា​រពារ​បូរណភាព​ទឹកដី និង​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ជាច្រើន ដើម្បី​កុំឱ្យ​ប្រទេសជាតិ​ប្រឈម​នឹង​គ្រោះថ្នាក់​សព្វបែបយ៉ាង​ដូច​សព្វថ្ងៃនេះ​ទៀត​។ ខ្លឹមសារ​នៃ​គោលនយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បញ្ជ្រាប​ដល់​ពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​ជា​បន្តបន្ទាប់ ព្រោះ​បច្ចុប្បន្ន​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ចុះ​ពង្រឹង​ការគាំទ្រ​នៅ​ថ្នាក់មូលដ្ឋាន​ដើម្បី​ឈានទៅរក​ជ័យជំនះ​ក្នុងការ​បោះឆ្នោត។
​លោក សម រង្ស៊ី ក៏បាន​ថ្លែង​ជា​សាធារណៈ​ផងដែរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ស្វែងរក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ដើម្បីឱ្យ​
​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុ​ត្តិ​ធម៌​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក សម រង្ស៊ី ទើប​សហរដ្ឋអាមេរិក ប្រទេស​បារាំង ប្រទេស​អូស្ត្រាលី និង​ប្រទេស​ហ្វីលីពីន​ជាដើម បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ស្របទៅតាម​អនុសាសន៍​របស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ ស្រប​នឹង​ការលើកឡើង​របស់លោក សម រង្ស៊ី ដូចខាងលើ​នេះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បានកត់សម្គាល់​ថា​សហគម​ន៍​អន្តរជាតិ ក៏ដូចជា​សហភាព​អន្តរ​សភា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ក្នុងប្រទេស​កម្ពុជា​។ ជាក់ស្តែង​ទាំង​ប្រទេស​បារាំង សហរដ្ឋអាមេរិក និង​សហភាព​អន្តរ​សភា​សុទ្ធតែ​បានបង្ហាញ​នូវ​ឆន្ទៈ​ចង់ឃើញ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​ចូលរួម​ពេញលេញ​ក្នុងការ​បោះឆ្នោត​ដើម្បីឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​ស្របទៅតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងពិត​ប្រាកដ​។​
​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​វាយតម្លៃថា​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន​និង​លោក កឹម សុខា ជា​អនុប្រធាន ​ហើយ​មានការ​គាំទ្រ​ពី​អ្នក​ស្រឡាញ់​ជាតិ​ទឹកដី ស្រឡាញ់​យុត្តិធម៌ និង​​លទ្ធិប្រជាធិបតេយ្យ​កំពុងតែ​ក្លាយទៅជា​គណបក្សប្រឆាំង​ដ៏​រឹងមាំ​មួយ អាច​ផ្តួល​អំណាច​គណបក្ស​ប្រជាជន​របស់លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៣ ។ ហេតុនេះហើយ​ទើប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​លែង​ហ៊ាន​ប្រើ​អំណាច​គំរាមកំហែង​លើ​ប្រជាពលរដ្ឋ​ម្ចាស់​សន្លឹកឆ្នោត​តទៅទៀត ហើយ​បែរជា​បង្ហាញ​ជំហរ​ទន់ភ្លន់​សុំ​សេចក្តី​អាណិតអាសូរ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ចម្លែក​។ ជាក់ស្តែង​ថ្មីៗ​កន្លងទៅនេះ​លោក ហ៊ុន សែន បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ថា បើ​ស្រឡាញ់ ហ៊ុន សែន បើ​អាណិត ហ៊ុន សែន បើ​ទុកចិត្ត ហ៊ុន សែន បើ​ជឿជាក់​លើ ហ៊ុន សែន សូម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​នៅ​ថ្ងៃទី​២៨ ខែកក្កដា​ខាងមុខ​។ សេចក្តីអំពាវនាវ​យ៉ាង​ទន់ភ្លន់​របស់លោក ហ៊ុន សែន បែបនេះ​បានកើត​ឡើង​ក្រោយ​ពេលដែល​ប្រជាពលរដ្ឋ​ងាក​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ ច្រើនឡើងៗ ដោយសារ​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​អំពើអាក្រក់​របស់​ប្រធានភូមិ មេឃុំ ចៅសង្កាត់ និង​សមត្ថកិច្ច​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​សរុបសេចក្តី​មក​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ក្លាយទៅជា​ជម្រើស​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចង់​ផ្លាស់ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន​ចេញពី​អំណាច ហើយ​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែលមាន​សមត្ថភាព មាន​ឧ​ត្ត​ម​គតិ​ស្រឡាញ់​ជាតិ​ទឹកដី​ពិតប្រាកដ​ឱ្យ​ដឹកនាំ​ប្រទេសជាតិ​ឆ្ពោះទៅរក​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​យ៉ាងសំខាន់​ក្នុងការ​ស្រោចស្រង់​ជាតិ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​ទុក្ខវេទនា សង្គ្រោះ​ធនធានធម្មជាតិ​ឱ្យ​រួច​ផុតពី​ការបំផ្លិចបំផ្លាញ និង​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ដែល​គណបក្សកាន់អំណាច​បច្ចុប្បន្ន​មិនអាច​ដោះស្រាយបាន​។ ដូច្នេះ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​ឆាប់ៗ​ខាងមុខនេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ត្រូវ​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យបាន​ច្រើន និង​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យបាន​ច្រើន​ដើម្បីឱ្យ​គណបក្ស​នេះ​បំពេញបេសកកម្ម​ស្រោចស្រង់​ជាតិ សង្គ្រោះ​ជាតិ​ទៅតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​ច្បាស់លាស់​របស់ខ្លួន​។ ការបោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​រឿង​សំខាន់បំផុត​ដើម្បីឱ្យ​ប្រទេសជាតិ​រួចផុត​ពី​គ្រោះ​ថ្នាក់ក្រោម​កណ្តាប់ដៃ​រប​ស់​អ្នកកាន់អំណាច​បច្ចុប្បន្ន និង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ជីវភាព​ធូរធារ​៕

No comments:

Post a Comment

yes