ម្ចាស់ក្សត្រីពៅគ្រីស្ទីណា
បុត្រីពៅរបស់ព្រះមហាក្សត្រJUAN CARLOS របស់អេស្ប៉ាញម្ចាស់ក្សត្រី គ្រីស្ទីណា ត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅមុខចៅក្រមមួយរូបក្នុងការសើុបអង្កេតបទពុករលួយមួយដែលសំដៅលើស្វាមីព្រះនាង លោក INAKI URDANGARIN ដែលនោះជារឿងអាស្រូវគួរឱ្យភ្ញាក់ផ្អើលមួយក្នុងជួររាជវង្សអេស្ប៉ាញ ។
ព្រះនាងគ្រីស្ទីណាព្រះជម្ម៤៧ព្រះវស្សា ជាសមាជិកគ្រួសាររាជវង្សដំបូងគេជាប់ទាក់ទិនក្នុងរឿងអាស្រូវនោះ ។ ព្រះនាងត្រូវកោះហៅឱ្យចូលខ្លួននាថ្ងៃទី២៧ មេសា ដោយចៅក្រមសើុបអង្កេតលោកចូសេ កាស្ត្រូ ដែលសង្ស័យថាព្រះនាងរួមដៃជាមួយស្វាមីពង្វាងយកប្រាក់សាធារណៈជាច្រើនលានអឺរ៉ូ ។
ព្រះបរមរាជវាំងមានការភ្ញាក់ផ្អើលចំពោះសេចក្តីសម្រេចចិត្តនេះ ខណៈដែលរាជវង្សអេស្បា៉ញឆ្លងកាត់វិបត្តិមួយពុំធ្លាប់មានពីមុនចាប់តាំងពីព្រះមហាក្សត្រ JUAN CARLOS ឡើងគ្រងរាជ្យ២ថ្ងៃក្រោយមរណភាពរបស់ជនផ្តាច់ការFRANCISCO FRANCO នាថ្ងៃទី២០ វិច្ឆិកា ឆ្នាំ១៩៧៥មក ។ម្ចាស់ក្សត្រី គ្រីស្ទីណា រហូតមកទល់ពេលនោះពុំទាន់ទទួលការចោទប្រកាន់ក្នុងរឿងសើុបអង្កេតដែលបើកធ្វើពីដំណាច់ឆ្នាំ ២០១១ មកដោយចៅក្រមលោកកាស្ត្រូនៃតុលាការក្រុង PALMA DE MOJORQUE នៅឡើយដោយការសើុបអង្កេតនោះធ្វើចំពោះលោក INAKI URDANGARIN អតីតជើងឯងកីឡាHADBALL ដែលងាកមកធ្វើជំនួយវិញ។
No comments:
Post a Comment
yes