សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 4, 2013

និគមជនយួនសុំទានអនាធិបតេយ្យនៅតំបន់ចុងឃ្នៀសរំខានអ្នកទេសចរ


និគម​ជន​យួន​សុំទាន​អនាធិប​តេយ្យ​នៅ​តំបន់​ចុង​ឃ្នៀ​ស​​រំខាន់​ដល់​​ភ្ញៀវ​​ទេសច

ខេត្ដ​សៀម​រាប​ ៖ សកម្ម​ភាព​ក្រុម​និ​គម​ជន​យួន​ជិះទូក​និង​ចាន​ដែក​សុំ​ទាន​នៅ​តំ​បន់​ចុង​ឃ្នៀស​ នៅ​តែ​បន្ដ​បង្ក​ការ​ក្ដៅ​ក្រ​ហាយ​ដល់​ភ្ញៀវ​ទេសចរ​អន្ដរ​ជាតិ​ទៅ​កម្សាន្ដ​នៅ​រមណីយ​ដ្ឋាន​មាត់​បឹង​ទន្លេ​សាប​ចុង​ឃ្នៀស​ ខណៈ​សមត្ថ​កិច្ច​ប្រ​ចាំ​ការ​នៅ​ទី​នោះ​និយាយ​ថា​ ពុំ​មាន​លទ្ធ​ភាព​ទប់​ស្កាត់​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ឡើយ​ ។​ តាម​ពិត​នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ ដែល​បញ្ហា​សុំ​ទាន​អនា​ធិប​តេយ្យ​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ទេស​ចរ​ ។​

ជុំ​វិញ​សកម្មភាព​ជិះ​ទូក​សុំ​ទាន​នេះ​​ មន្ដ្រី​ប៉ូលិស​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​និ​យាយ​ថា​ «សកម្ម​ភាព​សុំ​ទាន​ហ្នឹង​ វា​កើត​ឡើង​ស្ទើរ​ទូ​ទាំង​រមណីយ​ដ្ឋាន​ចុង​ឃ្នៀស​ យូរ​ខែ​ យូរ​ឆ្នាំ​មក​ហើយ​ គ្មាន​អ្នក​ណា​អាច​បញ្ឈប់​បាន​ទាល់​តែ​សោះ​ គឺ​មើល​ទៅ​អ​នា​ធិប​តេយ្យ​គ្មាន​លេខ​ដាក់​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ប្រទេស​កម្ពុជា​»​ ។​

មន្ដ្រី​ប៉ូលិស​ដ​ដែល​បញ្ជាក់​ថា​ បច្ចុប្ប​ន្ន​មាន​ទូក​ម៉ា​ស៊ីន​និង​ទូល​អុំ​របស់​និ​គមជន​យួន​ប្រ​មាណ​១​៥​ទៅ​២០​គ្រឿង​ កំ​ពុង​ធ្វើ​សកម្ម​ភាព​សុំ​ទាន​ពី​ភ្ញៀវ​ ដោយ​បែង​ចែក​ជា​៣​មុខ​សញ្ញា​ធំ​ៗ​ តាម​រូប​ភាព​ផ្សេង​ៗ​គ្នា​ ។​ ក្រុម​ទី​១​ មាន​ទូក​ម៉ា​ស៊ីន​ចំនួន​៦​គ្រឿង​ ជា​ក្រុម​ស្ទាត់​ជំ​នាញ​ក្នុង​ការ​ប្រ​ដេញ​ចាំ​ស្កាត់​នៅ​មាត់​កំ​ពង់​ ឱ្យ​តែ​ឃើញ​កាណូត​ដឹក​ភ្ញៀវ​មក​ដល់​ ពួកគេ​បើក​ទូក​ដេញ​តាម​ក្នុង​ល្បឿន​លឿន​ដូច​ព្រួញ​បែក​ទឹក​សំ​ពោង​​ រួច​លោត​តោង​ឡើង​បង្ខំ​ឱ្យ​ទិញ​ភេសជ្ជៈ ។​ 


ក្រុម​ទី​២​ ជា​ស្រ្ដី​ពេញ​កម្លាំង​ជិះ​ទូក​អុំ​មាន​ដាក់​ក្មេង​តូច​ៗ​ចាប់​ពី​២​ទៅ​៣​នាក់​ សំ​កុក​ចាំ​នៅ​ក្បែរ​ភោជ​នីយ​ដ្ឋាន​​បណ្តែ​ត ទឹក​ឱ្យ​តែ​ឃើញ​មាន​កា​ណូត​ភ្ញៀវ​មក​ដល់​ ពួក​គេ​ធ្វើ​ល្បិច​ឱ្យ​ក្មេង​ទាំង​នោះ​យំ​ស្រែក​ទ្រ​ហឹង​ពេញ​ផ្ទៃ​ទឹក​ ដើម្បី​បង្កើត​ជា​ក្ដី​អា​ណិត​អា​សូរ​ឱ្យ​ដាក់​ទាន​ដល់​ពួក​គេ​ ។​ ចំ​ណែក​ក្រុមទី​៣​ ជា​ក្មេង​ស្រី​-ប្រុស​ ពួក​នេះ​ជិះ​ចាន​ដែក​ ឬ​ហែល​ផ្ទាល់​ស្រែក​ជា​ភា​សា​យួន​ និង​ភាសា​អង់​គ្លេស​ «វ័ន​ដុល្លារ វ័ន​ដុល្លារ​ !​»​ សុំ​លុយ​ត្រង់​ៗ​តែ​ម្ដង​ ។​​ ក្នុង​ចំណោម​ពួក​នោះ​មាន​ស្ពាយ​សត្វ​ពស់​នៅ​ជាប់​នឹង​ស្មា​ផង​​​ ខ្លះ​លោត​ឡើង​កាណូត​ភ្ញៀវ​ទាំង​សម្លៀក​បំ​ពាក់​ទ​ទឹក​ជោក​ ជួន​កាល​សត្វ​អាសិ​រ​ពិស​ទាំង​នោះ​ខាំ​ភ្ញៀវ​ក៏​មាន​ដែរ​ ហើយ​ភ្ញៀវ​ខ្លះ​ភ័យ​ខ្លាច​រហូត​ដល់​ស្រែក​យំ​ ឬ​លោត​ចូល​ទៅ​ក្នុង​ទឹក​ក៏​មាន​ ។​

ម្ចាស់​ភោជ​នីយ​ដ្ឋាន​បណ្តែត​ទឹក​ម្នាក់​និយាយ​ថា​ «ពួក​យួន​ទាំង​នោះ​ដូច​ជា​សេរី​ និង​មានសិទ្ធិ​ជាង​ខ្មែរ​ម្ចាស់​ស្រុក​ទៅ​ទៀត​​ គ្មាន​ខ្លាច​អំណាច​សមត្ថ​កិច្ច​ទេ ។​ សកម្ម​ភាព​សុំ​ទាន​បែប​នេះ ឃើញ​កើត​មាន​ជា​យូរ​មក​ហើយ​ សមត្ថ​កិច្ច​ដេញ​ដូច​បក់​រុយ​រោម​ប្រហុក​អីុ​ចឹង​»​

គួរ​រំលឹក​ថា​ ៖ អាជ្ញា​ធរ​ខេត្ត​សៀម​រាប​ និង​ក្រសួង​ទេសចរណ៍​ ធ្លាប់​បាន​ទទួល​ស្គាល់​ពី​បញ្ហា​ប៉ះ​ទង្គិច​ដល់​អារម្មណ៍​ភ្ញៀវ​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រទេស​ បង្ក​ឡើង​ដោយ​និគមយួន​ខាង​លើ​នោះ​ ព្រម​ទាំង​បាន​ប្តេជ្ញា​រួម​គ្នា​ថា​ នឹង​លុប​បំបាត់​ឱ្យ​អស់​រាល់​សកម្ម​ភាព​សុំ​ទាន​នៅ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​ចុង​ឃ្នៀស​នោះ​ជា​របៀប​ភ្លៀង​រលឹម​ ដោយ​សម្រេច​បង្កើត​ទី​បញ្ជា​ការ​ស្រាល​មួយ​មាន​កម្លាំង​ប៉ូលិស​រដ្ឋ​បាល​សង្កាត់​ចុង​ឃ្នៀស​ ប៉ូលិស​ចរាចរ​ផ្លូវ​ទឹក​ និង​កង​រាជ​អាវុធ​ហត្ថ​​ប្រចាំ​ការ​នៅ​ក្នុង​តំបន់​នោះ​ ក៏​ប៉ុន្តែ​មិន​បាន​មួយ​ដង្ហើម​ចង្រិត​ផង​ ទី​បញ្ជា​ការ​ស្រាល​នោះ​ក៏​បាត់​ស្រមោល​ទៅ​វិញ​ ។

លោក​វរសេនីយ៍​ត្រី​ រ៉ា បួន​ ប្រធាន​ស្នាក់​ការ​សន្តិសុខ​ B8 របស់​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ការ​នៅ​តំបន់​រម​ណីយ​ដ្ឋាន​ចុង​ឃ្នៀស​បាន​មាន​ប្រសាសន​៍​នៅ​រសៀល​ថ្ងៃ​ទី​២ មេសា​ ថា​លោក​បាន​ទទួល​ស្គាល់​សកម្ម​ភាព​ជិះ​ទូក​សុំ​ទាន​ភ្ញៀវ​ ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ចុង​ឃ្នៀស​ ប៉ុន្តែ​ករណី​នោះ​មិន​មែន​ជា​ភារៈ​ទទួល​ខុស​ត្រូវ​របស់​ខាង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ទេ​ វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប៉ូលិស​សណ្តាប់​ធ្នាប់​ ។ ចំ​ណែក​លោក​វរសេនីយ៍​ទោ ហង្ស​ ហ៊ុន នាយ​ការិយា​ល័យ​ផ្លូវ​ទឹក​ប្រចាំ​ការ​នៅ​តំបន់​ចុង​ឃ្នៀស​ ដែល​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ស៊ូជីង​ នៅ​ព្រឹក​ថ្ងៃ​ទី​២ មេសា​ នោះ​ដែរ​ថ្លែង​ថា​ ការ​ដួល​រលំ​ទី​បញ្ជា​ការ​ស្រាល​នៅ​តំបន់​រមណីយ​ដ្ឋាន​ចុង​ឃ្នៀស​ ដែល​ដឹក​នាំ​ផ្ទាល់​ដោយ​លោក​អ៊ុំ ម៉ារ៉ា​ ជា​អតីត​អភិបាល​រង​ខេត្ត​សៀម​រាប​ បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​ព្រះវិហារ​ បាន​ធ្វើ​ឱ្យ​អ្វីៗ​ដែល​រៀប​ចំ​ស្អាត​បាត​ត្រឡប់​ទៅ​ជា​អនា​ធិប​តេយ្យ​វិញ​ ជា​ពិសេស​សកម្ម​ភាព​ជិះ​ទូក​ ឬ​ចាន​ដែក​សុំ​ទាន​ភ្ញៀវ​ពី​សំណាក់​និគម​យួន​តែ​ម្តង​ ។

លោក​បាន​បញ្ជាក់​ថា​ ពួក​អ្នក​សុំ​ទាន​ឆ្លង​ដែន​ទាំង​នោះ​រឹង​រូស​ណាស់​ ពេល​សមត្ថ​កិច្ច​ទៅ​ទប់​ស្កាត់​ គេ​សម្ងំ​ឱ្យ​ស្ងាត់​ឈឹង​ លុះ​ពេល​កង​កម្លាំង​ចេញ​ផុត​ ពួក​គេ​ចេញ​ធ្វើ​សកម្ម​ភាព​ព្រោង​ព្រាត​ គឺ​ដូច​វែក​ចក​ ។​ ដូច្នេះ​បើ​មិន​មាន​ការ​គាំទ្រ​សា​ជា​ថ្មី​ពី​ថ្នាក់​លើ​ទៅ​លើ​ផ្នែក​ហិរញ្ញ​វត្ថុ​ទេ​ បេសកកម្ម​ទប់​ស្កាត់​សកម្ម​ភាព​អ្នក​សុំ​ទាន​អនាធិប​តេយ្យ​ទាំង​នោះ​ ប្រាកដ​ជា​មិន​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​ឡើយ​ ៕

No comments:

Post a Comment

yes