ចំនួនបេក្ខជនតំណាងរាស្ត្រជាស្ត្រី ដែលចូលរួមក្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កើនឡើងជាង៥% បើប្រៀបធៀបនឹងការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០០៨។
អគ្គលេខាធិការគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ប្រាប់ ថា លទ្ធផលនៃការបូកសរុបចំនួនបេក្ខជន តំណាងរាស្ត្រជាស្ត្រី បង្ហាញថាស្ត្រីមានចំនួន៤២៨រូប គឺស្មើនឹង២២,៥៥% ក្នុងចំណោមបេក្ខជនបម្រុង និងពេញសិទ្ធិ ទាំងអស់ចំនួន១៨៩៨រូប។ បេក្ខជនតំណាងរាស្ត្រទាំងអស់ មកពីគណបក្សនយោបាយចំនួន៨ ដែលបានចុះឈ្មោះគណបក្សរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ។
កាលពីឆ្នាំ២០០៨ បេក្ខជនតំណាងរាស្ត្រទាំងពេញសិទ្ធិ និងបម្រុង មានចំនួន២៤៧៨រូប ក្នុងនោះមានស្ត្រីចំនួន៤៣៦រូប ស្មើនឹង១៧% ពោលគឺតិចជាង៥% នៃចំនួនបេក្ខជនតំណាងរាស្ត្រជាស្ត្រី នៅឆ្នាំ២០១៣នេះ ខណៈការបោះឆ្នោតនៅឆ្នាំ២០០៨ មានគណបក្សនយោបាយ ចំនួន១១ចូលរួម៕
No comments:
Post a Comment
yes