សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 3, 2013

WWF៖ព្រៃ​តំបន់​ទន្លេមេគង្គ​​ប្រឈមនឹង​ការ​ថយ​ចុះយ៉ាង​ខ្លាំង

Mekong
ក្រុងបាងកកៈ ក្រុម​អភិរក្ស​នាំមុខ​មួយ​បាន​ព្រមាន​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា តម្រូវ​ការសម្រាប់​​ដី​កសិកម្ម​​ អាច​​បំផ្លាញ​​ព្រៃឈើ​តំបន់​ទន្លេ​មេគង្គ​ធំដែល​នៅ​សល់​​១/៣របស់​ខ្លួន​​ ក្នុង​ពេល​​ពីរ​ទសវត្សរ៍​បន្ទាប់​ បើ​​គ្មាន​វិធាន​ការ​របស់​រដ្ឋាភិបាល​ភ្លាម​ៗទេ​នោះ។
ក្នុងរបាយការណ៍​មួយ ​មូលនិធិ​សត្វ​ព្រៃ​ពិភព​លោក​(WWF)​បាន​និយាយ​ថា ព្រៃឈើ​កំពុង​ត្រូវ​បាន​គេ​កាប់​សម្អាត​ដើម្បី​ទំនិញ​ ដូច​ជា​កៅស៊ូ និង​ស្រូវ​ ខណៈ​ការ​​កាប់ឈើ​ខុស​ច្បាប់​ កំពុង​​​​បំផ្លាញ​តំបន់​ព្រៃ​ការ​ពារ​​ជា​ច្រើន​។ របាយ​ការណ៍នេះ​បន្ថែម​​ថា ទំនប់​ដែ​ល​មាន​វិវាទលើ​ទន្លេ​មេគង្គ​ នឹង​​បំផ្លាញ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ីដែល​ខូច​ខាត​ធ្ងន់​ធ្ង​រស្រាប់​។
លោក ភិធើ ខាត់ធើ នៃ WWF បាន​ថ្លែង​ថា៖​«តំបន់​​ទន្លេ​មេគង្គធំ​ស្ថិត​នៅ​ផ្លូវ​បំ​បែក​មួយ​»​។ លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​ បាន​បាត់​បង់​ព្រៃ​ពួក​គេ​ពី​២២​ទៅ​២៤​ភាគ​រយ​ ពី​ឆ្នាំ​១៩៧៣ ដែល​ជា​ចំណុច​ទី​មួយ​នៃ​ទិន្នន័យ​​​​ដល់​ឆ្នាំ​២០០៩ ចំណែក​ឯ ​៤៣​ភាគ​រយ​នៃ​ដី​ព្រៃ​​ត្រូវ​បាន​បំផ្លាញ​នៅ​​ថៃ និង​វៀត​ណាម​។​

លោក​ បាន​និយាយ​ថា៖​ «​ផ្លូវ​មួយ​នាំ​​ទៅ​រក​​​ការ​ធ្លាក់​​ថែម​ទៀត​​នៅ​ផ្នែក​ជីវ​ចម្រុះ និងជីវិត...ប៉ុន្តែ​ប្រសិន​បើ​ធន​ធាន​ធម្មជាតិ​ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ទទួល​ខុស​ត្រូវនោះ តំបន់​នេះ​អាច​បន្ត​ដើរ​លើ​ផ្លូវ​មួយ​ ​ដែល​នឹង​ធានា​បាន​នូវ​អនាគត​​សុខភាពល្អ និង​​រុង​រឿង ​សម្រាប់​ប្រជា​ជន​នៅក្នុង​តំបន់​នោះ​»​។​
ការ​សិក្សា​នេះ បាន​រក​ឃើញ​ថា មីយ៉ាន់ម៉ាជា​ប្រទេស​មួយដែល​ ​​រំពឹងថា​នឹង​​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័យ បន្ទាប់ពី​បញ្ចប់​ការ​គ្រប់​គ្រង​ដោយ​​យោធា ​កំពុង​​ស្ថិត​លើ​មុខ​ព្រួញ​កាប់​បំ​ផ្លាញ​ព្រៃឈើ​មួយ ជា​ពិសេស​នៅ​តាម​តំបន់ព្រំ​ដែនរបស់​ខ្លួន ​​ក៏​​ដូច​គ្នា​នៅ​ផ្នែក​មេគង្គ​ខាង​ត្បូង​​នៃ​ប្រទេស​វៀតណាម​ និង​​កម្ពុជាដែរ។​
រដ្ឋាភិបាល​ ដែលមានគំនិត​​កែ​ទម្រង់​ បាន​ហាម​ការ​នាំ​ចេញ​ឈើ​​ហ៊ុប ចាប់​ពី​ឆ្នាំ​បន្ទាប់ក្នុង​កិច្ច​ប្រឹង​ប្រែងទប់​ទល់​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ដែល​មិន​អាច​ទប់​បាន។
WWF បាន​និយាយ​ថា តំបន់​ដែល​​មិន​ទាន់​ត្រូវ​បាន​រំខាន​​នៃ​ព្រៃឈើ​ នៅទូទាំង​តំបន់​​ ក៏​ត្រូវ​បាន​គេបែង​ចែក​ទៅជា​ចម្ការ និង​នគរូបនីយកម្ម​យ៉ាង​រហ័ស ខណៈ​ព្រៃ​កោងកាងដ៏​ធំ​ល្វឹង​ល្វើយ​ ​ត្រូវ​បាន​ប្រែ​ក្លាយទៅ​​ជា​វាល​ស្រែ និង​សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​។
របាយការណ៍​នោះ បាន​ព្រមាន​ថា បើសិនជា​ការ​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត ​ដីព្រៃ​​ដែល​នៅ​សល់​៣៤​ភាគ​រយនឹងត្រូវ​បាត់​បង់ និង​​ត្រូវគេ​​បែង​ចែកត្រឹម​ឆ្នាំ​២០៣០​ដោយ​ព្រៃ​ស្នូល​នៅ​សល់​ត្រឹម​តែ​១៤​ភាគ​រយ ដោយ​​បំផ្លាញ​សត្វ​ព្រៃ ដែល​​ក្នុងនោះ​មាន​សត្វ​ខ្លា ​និងដំរី​។
ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី​របស់​ប្រទេ​ស​ឡាវ​ ក៏ត្រូវ​បាន​បង្ហាញថា ​ជា​ការ​គំរាមកំហែង​ធំមួយ ​ចំពោះ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ីរបស់​ទន្លេ​មេគង្គ​ ដោយ​និ​​យាយ​ថា វា​នឹងមាន​ផល​​​ប៉ះ​ពាល់​បង្ហិន​បង្ហោច​ សម្រាប់​​​ប្រជា-​ជន​​៦០​លាន​នាក់ ​ដោយ​រារាំង​​ត្រីគ្រប់​ប្រ​ភេទ និង​កាក​សំណល់​មិន​ឲ្យ​ហូរ​ដល់​ពី​តំបន់​ខាងក្រោម​​នៃ​ប្រព័ន្ធ​ទឹក។ គម្រោង​វារី​អគ្គិសនី​នេះ បាន​ធ្វើ​ឲ្យ​ឡាវ​ វៀតណាម កម្ពុជា​ និង​ថៃ​បែក​បាក់គ្នា៕

No comments:

Post a Comment

yes