សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 20, 2013

សហរដ្ឋ​អាមេរិក​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​នៅ​មាន​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ

ពលករ​ត្រឡប់​ពី​ថៃ ៣០៥
កម្មករ ១២​នាក់ ក្នុង​ចំណោម​កម្មករ​ទាំង ១៣​នាក់​ដែល​បោះបង់​ការងារ​នៅ​ប្រទេស​ថៃ 
ហើយ​ត្រឡប់​មក​ស្រុក​វិញ នា​មណ្ឌល​ថែទាំ​សុខភាព​កុមារ ខេត្ត​កោះកុង
 នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៣

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ផ្សាយ​នៅ​ថ្ងៃ​ពុធ បាន​ដាក់​ប្រទេស​កម្ពុជា នៅ​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​ពីរ ដែល​ចាត់​ទុក​ថា ជា​ប្រភព​កន្លែង​ឆ្លង​កាត់ និង​គោលដៅ​នៃ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ។

របាយការណ៍​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា ទាំង​ប្រុស​ស្រី និង​កុមារ បាន​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន ដូចជា​ថៃ ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី នៅ​តាម​រោងចក្រ និង​ឧស្សាហកម្ម​ផ្សេងៗ ប៉ុន្តែ​បាន​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស និង​បង្ខំ​ពលកម្ម។
ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា វិញ ស្ត្រី និង​ក្មេង​ស្រី​ខ្មែរ និង​ជនជាតិ​វៀតណាម ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​សៀមរាប បន្ទាយមានជ័យ កោះកុង និង​ខេត្ត​ព្រះសីហនុ។ ពួក​គេ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​តាម​ទី​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត។
នាយក​ការិយាល័យ​ត្រួត​ពិនិត្យ និង​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក​ឯកអគ្គរដ្ឋទូត ល្វីស ស៊ីដឺបាកា (Luis CdeBaca) ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ថ្លែង​ថា តាម​ការ​ពិនិត្យ​មើល​ផ្ទាល់​ទៅ​លើ​ការ​ផ្ដន្ទាទោស (ជន​ល្មើស) និង​ការ​ផ្តល់​កិច្ច​គាំពារ​ជន​រងគ្រោះ​ជាដើម ឃើញ​ថា​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ធ្លាក់​ចុះ​ក្នុង​ស្ថានភាព​កាន់​តែ​អាក្រក់។

លោក​ឯកអគ្គរដ្ឋទូត ល្វីស ស៊ីដឺបាកា៖ «…One of the things that we have seen is that there is almost a thousand victims identified.  Almost all of the victims’ care is done by the non-governmental organizations.  And often non-governmental organizations are funded by foreign donors.  We think that it is necessary in Cambodia is for the Cambodian government to take victims’ care on its own, to start assuming some of that burden as well… = …ចំណុច​មួយ​ក្នុង​ចំណុច​ជាច្រើន ដែល​យើង​បាន​ពិនិត្យ​ឃើញ គឺ​មាន​ជន​រងគ្រោះ​ជិត ១​ពាន់​នាក់ ដែល​គេ​បាន​រក​ឃើញ។ ក្នុង​នោះ​កិច្ច​គាំពារ​ដល់​ជន​រងគ្រោះ​ស្ទើរ​តែ​ទាំងអស់ ផ្តល់​ដោយ​អង្គការ​ពុំ​មែន​រដ្ឋាភិបាល​នានា។ ជា​ញឹកញយ អង្គការ​ពុំ​មែន​រដ្ឋាភិបាល​ទទួល​ថវិកា​ពី​ម្ចាស់​ជំនួយ។ យើង​គិត​ថា ជា​ការ​ចាំបាច់ នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា ផ្តល់​កិច្ច​គាំពារ​ដល់​ជន​រងគ្រោះ ហើយ​ចាប់​ផ្ដើម​ទទួល​អម្រែក​ខ្លះ​ក្នុង​កិច្ចការ​នេះ…»
របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក គូស​បញ្ជាក់​ទៀត​ថា ការ​ជួញ​ដូរ​ផ្លូវ​ភេទ ពិសេស​ការ​លក់​ដូរ​ក្រមុំ​ព្រហ្មចារិយ​របស់​ស្ត្រី និង​កុមារី ក៏​កំពុង​ក្លាយ​ជា​បញ្ហា​នៅ​ប្រទេស​កម្ពុជា។ បុរស​ខ្មែរ​ជា​ប្រភព​ប្រើប្រាស់​សេវា​ផ្លូវ​ភេទ​កុមារ​មិន​ទាន់​គ្រប់​អាយុ។ ចំណែក​អ្នក​ទទួល​សេវា រួម​មាន​បុរស​នៅ​តាម​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ស្វែង​រក​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ។
របាយការណ៍​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​បំបាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ដែរ ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​នាំ​ខ្លួន​ជន​សង្ស័យ​មក​កាត់​ទោស និង​ផ្តល់​កិច្ច​ការពារ​ដល់​ជន​រងគ្រោះ។ បញ្ហា​នេះ បណ្ដាល​មក​ពី​អំពើ​និទ្ទណ្ឌភាព និង​ការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ៕

No comments:

Post a Comment

yes