នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣
ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចំនួន៣ក្រុមបានចុះ
ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងខេត្តបាត់ដំបង ដែលក្នុង នោះក្រុមទី១
ដឹកនាំដោយលោក អេង ឆៃអ៊ាង អមតំណើរដោយក្រុមការងារខេត្ត និងស្រុក
ពេលព្រឹកបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំអូរដំបង២ និងឃុំអន្លង់វិល
ស្ថិតនៅក្នុងស្រុកសង្កែ ពេលរសៀលលោក អេង ឆៃអ៊ាង និងសហការី បានបន្តដំណើរចុះជួប
សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំខ្នាចរមាស ស្រុកសង្កែ ។
ក្រុមទី២ ដឹកនាំដោយលោក គីម សួរភីរិទ្ធិ
អមតំណើរដោយក្រុមការងារខេត្ត និងស្រុក បានចុះជួបជាមួយប្រជាពលរដ្ឋនៅឃុំឈើទាល
និងឃុំបាយដំរាំ ស្រុកបាណន់ ពេលរសៀលនៅឃុំសំរោង និងឃុំព្រៃខ្ពប ស្រុកឯកភ្នំ ។
ក្រុមទី៣ ដឹកនាំដោយលោក អ៊ូ ច័ន្ទឬទ្ធិ រួមជាមួយនិងក្រុមការងារខេត្ត
ព្រមទាំងស្រុក បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយគណបក្សសង្គ្រោះជាតិ
ដល់ប្រជាពលរដ្ឋពេលព្រឹកនៅឃុំរូងជ្រៃ ស្រុកថ្មគោល និងពេលរសៀលនៅឃុំបន្សាយត្រែង ស្ថិតនៅក្នុងស្រុកថ្មគោលដដែល
។
គួរជំរាបជូនថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ លោក សោ
ចាន់ដេត សមាជិកព្រឹទ្ធសភា ក៏បានចុះជួបសំណេះសណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិកំពង់ឆ្នាំង២
ឃុំបវិល ស្រុកបវេល និងពេលរសៀលនៅភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវិលផងដែរ ។
ក្នុងនោះនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ លោក អេង ឆៃអ៊ាង
លោក អ៊ូ ច័ន្ទឬទ្ធិ អមតំណើរដោយលោក ងឹម ញ៉េញ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត
ក៏បានចុះជួបជាមួយប្រជាពលរដ្ឋពេលព្រឹកនៅឃុំអន្សាចំបក់ ស្រុកក្រគ
ពេលរសៀលនៅឃុំផ្ទះព្រៃ ក្រុង ពោធិ៍សាត់ រួចបន្តជួបពលរដ្ឋនៅឃុំស្រែស្តុក
ស្រុកកណ្តៀង ។
រីឯនៅខេត្តសៀមរាប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ លោកស្រី
កែ សុវណ្ណរតន៏ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត បានប្រជុំដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្សមួយថ្ងៃពេញនៅស្រុកវ៉ារិន
និងស្រុកអង្គរជុំ ។
ដោយឡែកនៅខេត្តកំពង់ឆ្នាំង ក្រុមការងារខេត្ត និងស្រុក
បានចុះលើកស្លាកគណបក្សនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំនួន៨ស្លាក លើចំនួនស្លាកជាច្រើនដែលបានលើកនាពេល
កន្លងមកនៅតាមបណ្តោយផ្លូវជាតិលេខ៥នោះ ។
គណបក្សសង្គ្រោះជាតិ
គឺជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ បោះឆ្នោតជូនគណ បក្សសង្គ្រោះជាតិ
ដែលមានលេខរៀងទី៧ គឺមានន័យថា បោះឆ្នោតឲ្យខ្លួនយើង ឪពុកម្តាយយើង ជីដូនជីតាយើង
កូនចៅយើង និងប្រទេសជាតិរបស់យើង ព្រោះគណបក្សសង្គ្រោះជាតិ
បានតំកល់ផលប្រយោជន៏របស់ពលរដ្ឋ និងជាតិជាធំ ៕
No comments:
Post a Comment
yes