ប្រទេសវៀតណាមបានធ្វើការបោះឆ្នោតសំដែងការទុកចិត្តទៅលើមេដឹកនាំមួយចំនួនក្នុងជួរបក្សកម្មុយនីស្តរបស់ខ្លួនកាលពីរថ្ងៃចន្ទ។
លទ្ធផលនៃការបោះឆ្នោតត្រូវបានមន្ត្រីរបស់វៀតណាមបង្ហាញ់ថាមន្ត្រីជាន់ខ្ពស់សរុបចំនួន៤៧រូបបានរូចផុតពីរការបោះឆ្នោតសម្តែងការមិនទុកចិត្តរបស់សមាជិកសភាតាមរយៈសម្លេងឆ្នោតចំនួន៥០ភាគរយ។
ប៉ុន្តែយ៉ាងណាក៏ដោយអ្វីដែលជាការកត់សម្គាល់នោះនាយករដ្ឋមន្ត្រីរបស់វៀតណាមគឺ លោកង្វៀន តាន់យុងត្រូវបានសមាជិកសភាបោះឆ្នោតចំនួន១ភាគសម្តែងនូវការមិនទុកចិត្ត។
មូលហេតុដែលសភារបស់វៀតណាមបានបង្ហាញ់នូវសម្លែងមិនសូវទុកចិត្តលើនាយករដ្ឋមន្ត្រីបែបនេះក៏ដោយសារតែកន្លងមកលោកធ្លាប់រងនូវរឿងអាស្រូវដូចជាមានជាប់ពាក់ព័ន្ធនឹងអំពើរពុករលួយនិងការមិនអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ជាតិមានការរីកចំរើនដែលប្រការទាំងនេះហើយធ្វើឲ្យប្រជាប្រិយភាពរបស់លោកមានការធ្លាក់ចុះយ៉ាងខ្លាំង។
ចំណែកឯទេសាភិបាលរបស់ធនាគាកណ្តាលរបស់វៀតណាមបានទទួលសម្លេងគាំទ្រពីរសភាចំនួនតែ៤០ភាគរយប៉ុណ្ណោះ។
សូមបញ្ជាក់ថាបើតាមការចុះផ្សាយរបស់បណ្តាញ់ផ្សព្វផ្សាយរដ្ឋរបស់វៀតណាមមន្ត្រីរូបណាក៏ដោយឲ្យតែបាត់បង់សម្លេងទុកចិត្តជាង៥០ភាគជាប់គ្នាចំនួន២ឆ្នាំ នោះពួកគេនឹងប្រឈមនឹងការបាត់បង់មុខតំណែង។
សម្រាប់លោកង្វៀនតាន់យុងបើទោះបីជាលោកទទួលបានសម្លែងគាំទ្រច្រើនជាង ៥០ភាគរយ ក៏ដោយតែសម្លេងមួយភាគបីដែលប្រឆាំងនឹងរូបលោកនេះគឺសញ្ញាអវិជ្ជមានមួយផងដែរ។
បើទោះបីជាមានការបោះឆ្នោតដើម្បីសម្តែងការទុកចិត្តជារៀងរាល់ឆ្នាំក្តីក្រុមសកម្មជនរបស់វៀតណាមមួយចំនួនមិនមានការពេញចិត្តឡើយព្រោះថាគឺធ្វើអ្វីៗសុទ្ធសឹងតែសម្រេចទៅលើបក្សតែមួយប៉ុណ្ណោះអញ្ចឹង៕
No comments:
Post a Comment
yes