សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 20, 2013

សមរង្ស៊ីៈប្រទេសកម្ពុជាចាំបាច់ត្រូវតែមាននាយករដ្ឋមន្ត្រីដែលយល់អំពីចរន្តសេដ្ឋកិច្ច

លោក សម រង្ស៊ី 
“អតិផរណាហក់ឡើងស្ទើររាល់ថ្ងៃដោយគ្មានការទប់ស្កាត់។ តម្លៃទំនិញសព្វសារពើលើទីផ្សារ ចាប់​តាំងពីអគ្គិសនីរហូតដល់អាហារជាមូលដ្ឋាន (ដូចជាអង្ករ បន្លែ ត្រី សាច់ជាដើម) ឡើងថ្លៃឥតឈប់​ឈរ តែប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរវិញ ស្ទុះឡើងមិនដែលទាន់ទំនិញសោះ។ ប្រទេស​កម្ពុជា​យើងចាំបាច់ត្រូវតែមាននាយករដ្ឋមន្ត្រីមួយរូប ដែលយល់អំពីចរន្តសេដ្ឋកិច្ច។” អនុសាសន៍​ទាំង​នេះត្រូវបានផ្សព្វផ្សាយលើទំព័របណ្តាញសង្គម (Facebook) ផ្លូវការរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី បានបន្ថែមថា លោកជឿថា បទពិសោធន៍របស់លោក ជាអតីតរដ្ឋមន្រ្តីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដែលធ្លាប់បានបញ្ចុះតម្លៃទំនិញ និងតម្លើងប្រាក់ខែជូនមន្ត្រីរាជការកាលពី​អាណ​ត្តិទី១ បូកផ្សំជាមួយចំណេះដឹង និងជំនាញរបស់លោក លើវិស័យសេដ្ឋកិច្ចបានមកពីការសិក្សា និង​ធ្វើ​ការក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសបារាំង, ទាំងអស់នេះនឹងផ្តល់សមត្ថភាពគ្រប់គ្រាន់ឲ្យរូបលោក អាចដោះស្រាយបញ្ហាជីវភាពរស់នៅ របស់ប្រជារាស្ត្រខ្មែរ នៅពេលនេះបាន ៕

No comments:

Post a Comment

yes