សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 20, 2013

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាននិងនៅខេត្តស្វាយរៀងក្រុមការងារខេត្តនិងស្រុកលើកស្លាកគណបក្សនៅស្រុកកំពង់រោទិ៍និងស្រុកស្វាយទាប

គណបក្សសង្គ្រោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជា​ពលរដ្ឋ បើទោះបីជាគណបក្សកាន់អំណាចប្រើគ្រប់វិធី ដែលជាគំនិតទុច្ចរឹត ដើម្បីទប់ស្កាត់ កម្លាំងប្រជាពលរដ្ឋមិនឲ្យមកចូលរូមជាមួយនិងគណបក្សសង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទប់ស្កាត់កម្លាំងដើម្បីការផ្លាស់ប្តូររបស់ពលរដ្ឋបានជាដាច់ខាត ។

តួយ៉ាងនៅក្នុងវេទិការគណបក្សសង្គ្រោះជាតិពីមួយកន្លែងទៅមួយកន្លែង គឺមានពលរដ្ឋចូល រួមយ៉ាងច្រើនកោះករ ហើយពួកគាត់ប្តេជ្ញាបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិគ្រប់គ្នា ដែល មានលេខរៀងទី៧ នៅថ្ងៃបោះឆ្នោត ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។

ជាមួយគ្នានោះនៅថ្ងៃទី២០ លោកស្រី មូរ សុខហូរ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង និងសមាជិកក្រុមការងារខេត្ត ព្រមទាំងស្រុក បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ពេលព្រឹកនៅឃុំបឹងព្រីង និងឃុំជ្រោយស្តៅ ស្ថិតនៅក្នុងស្រុកថ្មគោល និងពេលរសៀល លោកស្រី មូរ សុខហួរ បានដឹកនាំក្រុមការងារ ចុះជួបជាមួយប្រជាពលរដ្ឋ​នៅឃុំរបស់មង្គល និងឃុំមោង ស្ថិតនៅក្នុងស្រុកមោងឬស្ស៊ី ។


ដោយឡែកលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ក៏បានចុះ ជួបសំណេះសំណាល និងធ្វើការជំរាបជូនគោលនយោបាយគណបក្សដល់ប្រជាពលរដ្ឋនៅ ខេត្តបាត់ដំបងផងដែរ ដោយកម្មវិធីពេលព្រឹកបានប្រារព្វធ្វើនៅសង្កាត់វត្តគរ និងសង្កាត់​អូរម៉ាល់ ពេលរសៀលកម្មវិធីបានបន្តធ្វើនៅឃុំព្រៃតូច និងឃុំកកោះ ស្ថិតនៅក្នុងស្រុកមោង ឬស្ស៊ី ។

ជាមួយគ្នានោះលោក យ៉ែម បុញ្ញឬទ្ធិ អគ្គនាយករដ្ឋបាលគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ ក៏បានចុះជួបពលរដ្ឋនៅខេត្តកំពង់ស្ពឺផងដែរ ដែលអមតំណើរដោយលោក នុត រំដួល ប្រធាន ក្រុមការងារខេត្ត លោក សុខ អ៊ុំស៊ា និងសមាជិកក្រុមការងារខេត្ត ព្រមទាំងស្រុក នៅភូមិ​ដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ។

រីឯនៅខេត្តបន្ទាយមានជ័យ លោក ឡុង រី ប្រធានក្រុមការងារខេត្ត និងលោក យន្ត ថារូ ក៏បាន ចុះជួបពលរដ្ឋតាមមូលដ្ឋានដូចគ្នា នៅក្នុងស្រុកម៉ាឡៃ ។ ហើយក្នុងនោះកាលពីយប់ថ្ងៃទី១៩ ស្លាកគណបក្សចំនួន២នៅស្រុកភ្នំស្រុក ក៏ត្រូវបានជនមិនស្គាល់មុខលួចដកបំផ្លាញផងដែរ ក្នុងនៅភូមិយាងឧត្តម ឃុំណាំតៅ ចំនួន១ស្លាក និងនៅភូមិពង្រ ឃុំប៉ោយចារ ចំនួន១ស្លាក ។

យ៉ាងណាម៉ិញនៅឯខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត និងស្រុក បានលើកស្លាកគណបក្សចំនួន២នៅស្រុកកំពង់រោទិ៍ ស្ថិតនៅឃុំញ័រ ហើយនៅថ្ងៃ​ទី​២០ ក្រុមការងារគណបក្សខេត្ត និងស្រុក ក៏បានបន្តចុះលើកស្លាកគណបក្សចំនួន៥នៅ ស្រុក​ស្វាយទាប ស្ថិតនៅឃុំសំបួរ ។

គណបក្សសង្គ្រោះជាតិ ដែលមានរូបសញ្ញាព្រះអាទិត្យរះ និងមានលេខរៀងទី៧ គឺជាក្តីសង្ឃឹម តែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ ។ សូមបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិទាំងអស់គ្នា នៅថ្ងៃ អាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។ បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ គឺ​មាន​ន័យថា បោះឆ្នោតឲ្យខ្លួនយើង ឪពុកម្តាយយើង ជីដូនជីតាយើង កូនចៅយើង និងប្រទេស​ជាតិរបស់យើង ព្រោះគណបក្សសង្គ្រោះជាតិ បានតម្កល់ផលប្រយោជន៏របស់ជាតិ និង ពល​រដ្ឋជាធំ ។ 

No comments:

Post a Comment

yes