រដ្ឋសភាខ្មែររំលោភសិទិ្ធតំណាងរាស្រ្តខ្មែរ
ក្រោយពីអនុញ្ញាតិឲ្យ
ហ៊ុនសែននាយករដ្ឋមន្ត្រី មកអានអត្ថបទគោលចំនួនជាង ៥ ម៉ោង កាលពីថ្ងៃទី ៩ សីហា ២០១២
ស្តីពី “ ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក
និង ការ កំណត់ព្រំដែនសមុទ្រ រវាងព្រះរាជាណាចក្រកម្ពុជា និង យួន “ ដោយតំណាងរាស្ត្រ គ្មានសិទ្ធិ អ្វីសួរមួយមាត់
ទៅលើអត្ថបទមានភាពមិនពិតជាច្រើនវគ្គ ។ កាលពីទី ២៧ឧសភា រដ្ឋសភា ខ្មែរបានថ្កោលទោសសមាជិករបស់ខ្លួន
លោក កឹម សុខា ដោយចោទលោកកឹមសុខា និយាយ ថា ”គុកទួលស្លែង
ជាគុកសិប្បនិម្មិត “។ តាមធម្មតា មុននឹង ថ្កោលទោស
សមាជិករបស់ខ្លួន គេតែងតែឲ្យសាមីខ្លួនមកឆ្លើយបំភ្លឺ និង ការពារពីករណីយរបស់ខ្លួន។
ប៉ុន្តែរដ្ឋសភាខ្មែរ មិន បានគោរពទៅតាមទ្រឹស្តីនេះទេ គឺនាំគ្នាសំរេចថ្កោលទោសតែម្តង
។ ជាពិសេសអ្នកដែលតែង សេចក្តី ថ្កោលទោសនេះ ខ្វះសុជីវធម៍ ដោយមិនបញ្ជាក់ថា លោក កឹម
សុខាជា តំណាង រាស្ត្រដែរ។
គួរឲ្យឆ្ញល់
ឬ សើចក្នុងសេចក្តីថ្កោលទោសនោះ មូលហេតុដូចបានរាយរាប់ពីខាងលើ ដោយ ថាលោកកឹមសុខាបានថ្លែងនៅវេទិការសាធារណៈ
នៅថ្ងៃទី ១៨ ឧសភា ២០១៣។ តែគួរ ឲ្យ ចំណែកអត់មានបញ្ជាក់ពីទីកន្លែង និង
នៅម៉ោងប៉ុន្មាននោះទេ។ ចំណែក សាមីខ្លួនបានអះ អាងប្រកែកតាមរយៈ ការធ្វើសន្តិសិទ្ធសារពត៌មានកាលពីទី ២៩ ឧសភានេះ
នៅទីស្នាក់ ការ គណបក្សថា “ លោកពិតជាមិនបាននិយាយដូច្នេះទេ។
គេថាខ្ញុំនិយាយនៅខេត្តព្រៃវែង កាល ពីទី១៨ ឧសភា ប៉ុន្តែនៅថ្ងៃនឹង ខ្ញុំមិនបាននៅ
ខេត្តព្រៃវែងទេ គឺខ្ញុំនៅខេត្តកំពង់ចាម ដែល មានប្រជាពលរដ្ឋរាប់ពាន់ជាសាក្សី
ហើយខ្ញុំមិន បាននិយាយពីខ្មែរក្រហមដែរ” ។
យើងសង្គេតឃើញថា
រដ្ឋសភាមានការចន្លោះក្នុងការតែងសេចក្តីថ្កោលទោសនេះ មិនបាន គោរព
ទៅតាមនិតិក្រមច្បាស់លាស់ ដោយមិនបានបញ្ចាក់ពីទីកន្លែងនិង ម៉ោងពេល។ ហេតុ នេះការថ្កោលទោសនេះ មិនគ្រប់គ្រាន់យកជាបានការទេ។
បើយើងមើលឲ្យដិតដល់ទៅវិញ ការថ្កោលទោសនេះមិនមែនជាសំដៅទៅលើសិទិ្ធធម៌ បែរជា នយោបាយទៅវិញ។
នេះបញ្ជាក់ពីការថ្កោលទោសមិនអព្យាក្រិដ្ឋ។ បើមិនអព្យាក្រិដ្ឋ បាន
សេចក្តីថាមានការលំអៀងទៅម្ខាង។
ម្យាងទៀត រដ្ឋសភាខ្មែរប្រើពាក្យ “ប្រជាជនកម្ពុជា” ដើម្បីហៅ “ប្រជាជននៅប្រទេសកម្ពុជា” ដែលនៅក្នុង
រដ្ឋធម្មនុញ្ញខ្មែរ ១៩៩៣ និងក្នុងច្បាប់បោះឆ្នោត ហៅ “ប្រជាពលរដ្ឋខ្មែរ”
ហេតុ នេះ រដ្ឋសភាខ្មែរប្រើពាក្យ “ប្រជាជនកម្ពុជា”
គឺខុសពី រដ្ឋធម្មនុញ្ញខ្មែរ និងច្បាប់ដែលខ្លួន សំ រេច។
ការដែលខ្ញុំលើកការសង្កេតនេះមកពីព្រោះ យួនដែលមកត្រួតស្រុកខ្មែរ បានហៅប្រ ជា ពលរដ្ឋខ្មែរជា
“ជនជាតិកម្ពុជា”។ ហើយកាលពីថ្ងៃទី ២៨
មិថុនា ១៩៥១ ក្រោមការ បញ្ជា របស់យួន “គណៈបក្សប្រជាជនបដិវត្តខ្មែរ”
ប្រែមកជា “គណៈបក្សប្រជាជនបដិវត្តកម្ពុជា”
ហើយឈ្មោះនេះជាប់រហូតមក។
ហេតុអ្វីបានជា
យួន ហៅប្រជាពលរដ្ឋខ្មែរជា “ជនជាតិកម្ពុជា”
? ពីព្រោះ យួនគេចង់ផ្តាច់ យើងពីបងប្អូនយើងនៅកម្ពុជាក្រោម ដែលយើងហៅថា
ខ្មែរក្រោមនោះ។ ក្នុង ចំណោមបង ប្អូនខ្មែរយើងនៅកម្ពុជាក្រោមទាំង២១ខេត្ត
យួនបានបំបែកទៅជា ២១ ជនជាតិដែរ។ នយោ បាយនេះ គឺធ្វើក្នុងគំនិតហែកជ្រៀក និង
បំបាត់ឬសគល់យើងជាខ្មែរ ទៅជាជនជាតិភាគតិច ទៅអនាគត។
តែចំឡែក ការថ្កោលទោសនេះ គេទៅរំឭកពី ៧ មករា និង ចោទ លោក កឹម
សុខាថាក្បត់ ប្រវត្តិសាស្ត្រ។ ហេតុនេះ សូមរដ្ឋសភារំឭក និង បង្ហាញដល់ប្រជាពលរដ្ឋផង
ជីវិតប្រជាជាតិ ខ្មែរមិនមែននៅត្រឹមតែ ៧ មករានោះទេ គឺមានមុន ៧ មករា និង ក្រោយ ៧
មករា។
ហេតុនេះរដ្ឋសភាត្រូវតែអញ្ជើញ
ពួកដែលរស់នៅជាមួយខ្មែរក្រហម ហើយមានងារទទួល ការខុសត្រូវនយោបាយក្នុងរដ្ឋ ត្រូវតែមកឆ្លើយបំភ្លឺ
ប្រាប់ប្រជាជាតិ ឲ្យដឹង ឲ្យឮ “តើបានឃើញ និង ធ្វើអ្វីខ្លះនៅពេលនោះ”។
ខ្ញុំសូមរំឭកថា
ក្រោយពី ៧ មករា គឺ មានកំណែន ក៥ ដែលយើងអាច ប្រៀបធៀបទៅនឹងរបប ប្រល័យពូជសាសន៍
ពីព្រោះការបាត់បង់ជីវិតដល់អ្នករងគ្រោះខ្មែរ ក្នុងរយៈពេលដ៏ខ្លី មិនតិច ជាងសម័យប៉ុលពតទេ។
សម័យ ក៥ គឺជាប្រវត្តិសាស្ត្រខ្មែរ មិនត្រូវភ្លេច ឬ បំភ្លេច
ហើយរដ្ឋសភាត្រូវតែលើកយកមកនិយាយជាដាច់ខាត។
លិម គិម យ៉ា
No comments:
Post a Comment
yes