ការជួញដូរសត្វស្វា ខុសច្បាប់ នៅអាស៊ី កំពុងតែបំផ្លាញប្រភេទសត្វស្វា ដែលមានលក្ខណៈទាក់ទាញបំផុតក្នុងតំបន់។ មានជម្រកនៅកម្ពុជា ឥណ្ឌូនេស៊ី ឡាវ វៀតណាម និងហ្វីលីពីន សត្វស្វានេះគឺជាសត្វដែលគេជួញដូរខ្លាំងក្លាបំផុត ហើយបានក្លាយជាសហគ្រាសពាណិជ្ជកម្មខ្នាតធំមួយ។
កាលពីខែ មីនា ឆ្នាំ ២០១២ គណៈកម្មាធិការសត្វនៃ Convention on International Trade in Endangered Species of Wild Fauna and Flora (CITES) បានព្រមព្រៀងអំពាវនាវឲ្យប្រទេសនានា ដែលជួញដូរសត្វស្វាកន្ទុយវែង ពិនិត្យមើលផលប៉ះពាល់ដែលពាណិជ្ជកម្មអន្តរជាតិមានមកលើប្រភេទ សត្វព្រៃនេះ។ British Union for the Abolition of Vivisection (BUAV) បានរកឃើញក្នុងប្រទេសឡាវថា សត្វស្វាជាច្រើនក្បាល ដែលប្រើប្រាស់ដើម្បីបង្កើតកសិដ្ឋានបង្កាត់ពូជ បាននាំចេញមកពីកម្ពុជា។
BUAV ទទួលបាននូវលិខិតអនុញ្ញាតនាំចេញ CITES ដែលចេញដោយអាជ្ញាធរកម្ពុជា ក្នុងខែមករា ឆ្នាំ ២០១០ ដែលអនុញ្ញាតឲ្យនាំចេញសត្វស្វាកន្ទុយវែង៤០០០ ក្បាល និងសត្វស្វាកន្ទុយខ្លី ១០០០ ក្បាលពីកម្ពុជាទៅកសិដ្ឋានមួយ នៅឡាវ។
BUAV ជឿជាក់ថា កម្ពុជារំលោភលើបទបញ្ញតិ្ត CITES ដោយអនុញ្ញាតការធ្វើពាណិជ្ជកម្ម ដែលគ្មានការគ្រប់គ្រង លើសត្វស្វាកន្ទុយវែង ដែលបណ្តាលឲ្យមានការធ្វើបាបសត្វស្វាក្នុងស្ថានភាពមិន ល្អ នៅកសិដ្ឋាន។ ដើម្បីចៀសវាងកុំឲ្យអាជ្ញាធរមើលឃើញ សត្វត្រូវបានលួចយកចូលទៅក្នុងកសិដ្ឋាន ពេលយប់ ហើយលាក់ក្រោមកញ្ចប់ទឹកកក ក្នុងយានយន្ត ដែលបានកែច្នៃ ដើម្បីដាក់ទ្រុងសត្វស្វា។ សត្វស្វាត្រូវបានដាក់ចូលក្នុងទ្រុងតូច ហើយកសិដ្ឋានមានជញ្ជាំងថ្មខ្ពស់ និងលួសលើជញ្ជាំងប៉ុន្មានឆ្នាំថ្មីៗនេះ តម្រូវការសត្វស្វា ដើម្បីពិសោធន៍ជីវសាស្រ្ត បានកើនឡើង ដោយសារស្វាជាអម្បូរមនុស្ស។ សត្វស្វាកន្ទុយវែង ត្រូវបានគេចាប់បង្ខំឲ្យស្រូប ឬចាក់ថ្នាំ ឬគីមី ដែលអាចធ្វើឲ្យចង់ក្អួត ក្អួត ឈឺចុកចាប់ និងធ្ងន់ធ្ងរ ហើយអាចងាប់ទៀតផង។
រវាងឆ្នាំ ២០០៤ ដល់ ២០០៨ អ្នកជួញដូរ បានលក់ស្វាកន្ទុយវែងជាង ២៦០០០០ ក្បាល។ សត្វស្វាទាំងនេះ ត្រូវបាននាំទៅមន្ទីរពិសោធន៍ នៅអាមេរិក ជប៉ុន និងចក្រភពអង់គ្លេស និងទូទាំងអឺរ៉ុប។ នាពេលថ្មីៗនេះ ស្វាត្រូវបានយកមកប្រើ ក្នុងការស្រាវជ្រាវព្យាបាលជំងឺអេដស៍។ លើសពីនេះ សត្វស្វាក៏ត្រូវបានយកមកប្រើជាម្ហូបអាហារ ក្នុងតំបន់ខ្លះនៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅ ចិន។ ការជួញដូរស្វាកន្ទុយវែងខុសច្បាប់បានកំពុងកើនឡើង។ អង្គការសិទិ្ធសត្វ ដូចជា PETA និង BUAV ចោទសួរពីភាពស្របច្បាប់នៃការជួញដូរនេះ ហើយជឿជាក់ថា វាជាអំពើព្រៃផ្សៃ និងគ្រប់គ្រងមិនបានល្អ។ មិនត្រឹមតែសត្វជិតផុតពូជ ទទួលរងការគំរាមកំហែងទេ គឺប្រព័ន្ធអេកូក៏ទទួលរងផលប៉ះពាល់ផងដែរ។
ប្រសិនបើលោកអ្នក ចង់គាំទ្រគម្រោងអភិរក្ស និងសង្គ្រោះសត្វព្រៃ កម្មវិធីរៃអង្គាសមូលនិធិជាសាធារណៈមួយ ដែលរៀបចំឡើងដោយ Innov8 ឧបត្ថម្ភដោយ Smart Mobile និង Total និងគាំទ្រដោយAsian Tigers Mobility និង Excell នឹងប្រារព្ធធ្វើនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១២ នៅភោជនីយដ្ឋាន Ebony Tree។ ប្រាក់រៃអង្គាសបានទាំងអស់ នឹងប្រើដើម្បីសាងសង់កន្លែងសម្រាប់សត្វដែលសង្គ្រោះបាន ស្តារសម្បទាឡើងវិញ និងព្រលែងចូលទៅក្នុងព្រៃអភិរក្សកម្ពុជាវិញ៕
No comments:
Post a Comment
yes