សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 23, 2013

ពលរដ្ឋ​​ម៉ាឡេស៊ី​​​២ម៉ឺន​ប្រមូល​​ផ្តុំ​នៅ​​កូ​​ឡាឡាំ​ពួ​​​ទាម​ទារ​ទម្លាក់​​ចោល​​លទ្ធផល​​បោះឆ្នោត​

demostrate-in-malaysia
ការប្រមូលផ្តុំតវ៉ានៅទីក្រុងកូឡា ឡាំពួ
ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ប្រមាណ​២​ម៉ឺន​នាក់ដែល​គាំទ្រ​គណបក្សប្រឆាំង បាន​ប្រមូលផ្តុំគ្នានៅទី​ក្រុង កូឡា​ឡាំ​ពួ ទាមទារ​ឲ្យ​បោះបង់​លទ្ធផល​នៃ​ការ​​បោះ​ឆ្នោត​ថ្នាក់​​ជាតិ​កាល​ពី​ដើម​​ខែ​​ឧសភា​ចោល​ដោយ​​ចោទ​​ថា ការ​​​​បោះ​​ឆ្នោត​មិន​​ត្រឹម​ត្រូវ​។​
សារព័ត៌​មាន​Channel News Asia ចុះផ្សាយ​​ថា ការ​ប្រមូល​​ផ្តុំ​​​របស់​​ប្រជាពល​​រដ្ឋ​​ម៉ាឡេស៊ី​​​បាន​​​ធ្វើឡើង​នៅថ្ងៃសៅរ៍​​ម្សិល​​មិញ ដើម្បី​​ប្រឆាំង​​នឹង​​គណបក្ស បារី​សាន ណា​ស់សិ​នណល ដែល​បាន​កាន់​អំណាច​៥៦ ឆ្នាំ​មក​​ហើយ​បាន​ឈ្នះឆ្នោតកាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​។ ក្រុមគាំទ្រ​គណបក្សប្រឆាំងលើកឡើងថា គណប​​ក្ស​​បារី​សាន បាន​​លួច​បន្លំ​​សន្លឹក​ឆ្នោត​។​

​មេដឹកនាំ​សម្ព័ន្ធ​គណបក្សប្រឆាំងលោក អាន់ វ៉ា អ៊ីប្រាហ៊ីម ថ្លែងថា គណបក្ស​លោក​ទទួលបាន​ជ័យជំនះ​។ លោកបញ្ជាក់​ជំហរនឹង​នៅតែតវ៉ារហូតដល់​មាន​ដំណោះស្រាយ ចំណែកតំណាងរាស្ត្រដែល​ជាប់ឆ្នោត នឹង​ធ្វើ​ពហិការ​។​
​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្ត្រី Najib Razak ច្រានចោលការចោទប្រកាន់​ទាំង​នោះ ហើយ​ចោទ​លោក អាន់​វ៉ា ថាបង្ករ​ឲ្យមាន​អស្ថិរភាពសង្គមដោយសារ​ការ​មិន​ទទួល​លទ្ធផល​នៃ​ការ​​បោះ​​ឆ្នោត​។

No comments:

Post a Comment

yes