ស្រោម ឧបករណ៍អេឡិចត្រូនិកដែលមានស្លាកសញ្ញាគណបក្សប្រជាជន
ត្រូវបានដាក់លក់នៅហាង Hello 4U
គណបក្សប្រជាជន ពិតជាថោកទាបណាស់ ខ្កាចចាញ់គណបក្សសង្គ្រោះជាតិ
ខំប្រឹងរកល្បិចខូចគ្រប់យុទ្ធវិធី ដើម្បីតែអំណាចរបស់ខ្លួន បក្សពួក និងក្រុមគ្រួសារឯងតែប៉ុណ្ណោះ
ហាងលក់ស្រោម ឬ ប្រអប់ ឧបករណ៍អេឡិចត្រូនិក Hello 4U កំពុងដាក់លក់ស្រោមទូរស័ព្ទ និង ស្គ្រីនទូរស័ព្ទ iPhone, iPad និង សាំស៊ុង ដែលមានរចនាស្លាកសញ្ញា គណបក្សប្រជាជនកម្ពុជា ខណៈដែលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។
លោក វ៉េង ឃីហុង អគ្គនាយកហាង Hello 4U ដែលមានសាខាបួននៅភ្នំពេញបានឲ្យដឹងថា ការបង្កើតគំនិតក្នុងការរចនាផលិតផលដោយភ្ជាប់ជាមួយស្លាកសញ្ញាណបក្សប្រជាជននេះ គឺដើម្បីបង្ហាញពីការគាំទ្ររបស់លោកដល់គណបក្សកំពុងកាន់អំណាច មួយនេះ។
លោកបន្តថា៖ «ខ្ញុំចង់បង្ហាញពីការគាំទ្រនិង ការស្រឡាញ់តាមរយៈការរចនាបន្ថែមទៅលើផលិតផលដែលមានលក់នៅក្នុងហាងខ្ញុំ ហើយក៏ដើម្បីផ្តល់ជូនផលិតផលនេះទៅអតិថិជនដែលមានការយល់ឃើញ និងគាំទ្រគណបក្សប្រជាជនដូចខ្ញុំដែរ»។
តម្លៃ ស្រ្គីន និង ស្រោមសម្រាប់ទូរស័ព្ទនេះ ដែលមានស្លាកសញ្ញាគណបក្សប្រជាជន មានតម្លៃចន្លោះពី ៥ ដុល្លារ ទៅ ៦ដុល្លារ ពោលគឺប្រហាក់ប្រហែលនឹងតម្លៃផលិតផលធម្មតាដែរ។ នៅជំហានដំបូង ហាងនេះបានចាប់ផ្តើមដាក់លក់ ស្រ្គីនសម្រាប់ទូរស័ព្ទ ហើយទើបតែថ្មីៗនេះ ក៏ចាប់ផ្តើមរចនាស្លាកសញ្ញាគណបក្សប្រជាជនបន្ថែមទៀតលើស្រោមសម្រាប់ដាក់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត។
ក្នុងរយៈពេល៣ខែបន្ទាប់ពីស្រ្គីនសម្រាប់ទូរស័ព្ទនេះត្រូវបានដាក់លក់ មានចំនួនប្រមាណ៥ ០០០ ទៅ៦ ០០០ ហើយដែលត្រូវបានលក់ចេញ។ ដោយឡែកសម្រាប់ស្រោមទូរស័ព្ទ ដែលទើបតែចាប់ផ្តើមដាក់លក់ប្រមាណ១០ ថ្ងៃចុងក្រោយនេះ ត្រូវបានលក់ចេញប្រមាណ ៤០០ ឯកតា។
ខណៈការបោះឆ្នោតជាតិកាន់តែឈានចូលជិតមកដល់ មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានលើកឡើងថា រូបភាពបែបនេះមិនមែនទើបតែកើតមាននោះទេ តែវាតែងកើតមានជារឿយៗនៅកម្ពុជា។
លោក សុន ឆ័យប្រធានស្តីទីគណបក្សសម រង្សី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា លោកហាក់មិនមានការភ្ញាក់ផ្អើលចំពោះការមានផលិតផលដែលមានស្លាកសញ្ញាគណបក្សកាន់អំណាចនេះទេ ព្រោះថារូបភាពបែបនេះតែងតែកើតមានជារឿយៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលការបោះឆ្នោតជាតិជិតចូលមកដល់។
លោកបានបន្ថែមថា ពាណិជ្ជករ និង អ្នកប្រើប្រាស់ខ្លះបានព្យាយាមប្រើប្រាស់រូបភាពនេះដើម្បីទទួលបានប្រយោជន៍ដោយប្រយោលពីឥទ្ធិពល និងអំណាច របស់គណបក្សប្រជាជន។
លោកបានបន្តថា៖ «មិនមែនរាល់អ្នកប្រើប្រាស់របស់ហ្នឹងសុទ្ធតែពេញចិត្ថនឹងប្រព័ន្ធនៃការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃទេ ប៉ុន្តែពួកគេអាចបន្តធ្វើបែបនេះដោយសារឥទ្ធិពលនៃអំណាចរបស់គណបក្សជាជាងការស្រឡាញ់»។
លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុម ហ្វ្រែល មានប្រសាសន៍ថា វាជាជម្រើសដោយសេរីរបស់អ្នកប្រើប្រាស់និង ពាណិជ្ជករក្នុងការបង្ហាញពីការគាំទ្ររបស់ពួកគេទៅលើគណបក្សណាមួយ ដែលពួកគេស្រឡាញ់។ ប៉ុន្តែលោកបានលើកឡើងថាវាអាចជាចំណែកណាមួយប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ហាងលក់ទំនិញ នោះប្រសិនបើពួកគេបង្កើតផលិតផលសម្រាប់តែអតិថិជនដែលគាំទ្រទៅលើគណបក្សនយោបាយណាមួយនោះ។
លោក គល់ បញ្ញា បានបន្តថា៖ «បើយើងតាំងខ្លួនជាអ្នករកស៊ី យើងគួរនៅអព្យាក្រឹត ហើយបង្កើតផលិតផលណាសម្រាប់រាល់គ្រប់ប្រភេទអតិថិជន។ បើគាត់ជាអ្នករកស៊ី ដែលឆ្ពោះទៅលើតែសមាជិករបស់គណបក្សមួយ គាត់អាចបាត់បង់ចំណែកទីផ្សារពីអ្នកគាំទ្ររបស់គណបក្សផ្សេងទៀត»៕
No comments:
Post a Comment
yes