កញ្ញាដ៏មានសម្រស់ស្រស់ស្អាតនិងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដ៏សកម្មម្នាក់បានប្រកាស តាម Page មួយនៅក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុកឈ្មោះ “ I Love Cambodia Hot News II ” កាលពីវេលាម៉ោងប្រមាណ២៣យប់នាថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៣ម្សិលមិញនេះថា មានគេប៉ុនប៉ងចាប់ខ្លួននាង ។
គេមិនទាន់បានដឹងច្បាស់ថា តើមានមូលហេតុអ្វីពិតប្រាកដ ដែលធ្វើឱ្យមានគេប៉ុនប៉ងចាប់ខ្លួនកញ្ញាបក្សសង្គ្រោះជាតិនេះនៅឡើយ ប៉ុន្ដែគេគ្រាន់តែបានដឹងថា កញ្ញាដ៏ស្រស់ស្អាតផូរផង់រូបនេះបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិក្នុងសម័យបោះឆ្នោតជាតិឆ្នាំ២០១៣ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារហូតដល់ថ្ងៃបោះ ឆ្នោតនិងរាប់សន្លឹកឆ្នោត ។
លើសពីនេះទៀត កញ្ញាដ៏ស្រស់ឆើយឆាយរូបនេះ ក៏មានឈ្មោះល្បីល្បាញផងដែរនៅក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក ដែលបានចែករំលែកព័ត៌មានអំពីគណបក្សសង្គ្រោះជាតិទៅឱ្យបណ្ដា ប្រិយមិត្ដហ្វេសប៊ុកទាំងឡាយ ។
កញ្ញារូបស្រស់បានប្រកាសថា នាងគឺជាម្ចាស់ Page មួយក្នុងហ្វេសប៊ុកឈ្មោះ “ I Love Cambodia Hot News II ” ដែលមានអ្នកគាំទ្រ Fan Page ចំនួន ៤៧.៩៧៦នាក់“គិតត្រឹមវេលាម៉ោង០៨និង៣០នាទីព្រឹកនេះ” ហើយ Page ក្នុងហ្វេសប៊ុកនេះមានសម្ព័ន្ធយ៉ាងជិតស្និទ្ធជាមួយ Page មួយទៀតឈ្មោះ I Love Cambodia Hot News ដែលមានអ្នកគាំទ្រ Fan Page ចំនួន 186K ដោយ Page ទាំងពីរមានសកម្មភាពព័ត៌មានយ៉ាងខ្លាំងក្លាក្នុងការគាំទ្រឱ្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា ៕
No comments:
Post a Comment
yes