សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 17, 2013

សមរង្ស៊ីចង់​ចូល​គាល់​ព្រះ​មហាក្សត្រ​ពេល​មក​ដល់

130717_05
ក្រុម​អ្នក​គាំ​ទ្រ​​ស្វា​គមន៍​លោក​សម​ រង្ស៊ី​តាម​​វីដេអូខន់ហ្វឺ​រេន​ នៅ​ក្រុង​តា​ខ្មៅ​
កាល​ពី​ថ្ងៃ​សុក្រ​​​
 គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ស្នើ​សុំ​រាជានុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​នេះ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​សុក្រ​ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា គណបក្ស​បាន​ផ្ញើ​លិខិត​ទៅ​ព្រះ​បរម​រាជវាំង ដើម្បី​ស្នើ​សុំ​រាជានុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​ថ្វាយ​បង្គំ​ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយ៍ មុនិនាថ សីហនុ ដើម្បី​សម្តែង​ការ​គោរព ចំពោះ​ព្រះ​អង្គ និង​សម្តេច​ម៉ែ ព្រម​ទាំង​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ នៅ​ព្រឹក​ថ្ងៃ​សុក្រ ប៉ុន្តែ​គណបក្ស​ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។
លោក​បន្ថែម​ថា ប្រសិន​បើ ព្រះ​មហាក្សត្រ ព្រះ​រាជទាន​ឲ្យ​លោក សម រង្ស៊ី ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ដូច​កម្មវិធី​ដែល​បាន​គ្រោង​ទុក​នៅ​ពេល​លោក សម រង្ស៊ី​ចាក​ចេញ​ពី​អាកាសយានដ្ឋាន លោក​នឹង​ទៅ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មហាក្សត្រ​ភ្លាមៗ ហើយ​បន្ទាប់​មក លោក សម រង្ស៊ី​និង​អ្នក​គាំទ្រ​បន្ត​ទៅ​សួន​សេរីភាព​និង​ទៅ​ទីស្នាក់ការ គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ លោក អ៊ុំ ដារ៉ាវុធ និង​លោក​ស្រី នូរី មន្រ្តី​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង បាន​ថ្លែង​ថា ពួកគេ​មិន​បាន​ដឹង​អំពី​លិខិត​នេះ​ទេ។
កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​អំពាវនាវ​តាម Facebook ទៅ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ទៅ​ទទួល​លោក នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​វេលា​ម៉ោង ៩ ព្រឹក​។ លោក​បាន​សរសេរ​តាម Facebook ថា៖ «ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​យើង​កំពុង​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​វិធី​សន្តិភាព»។
ជាមួយ​គ្នា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ ក៏​បាន​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ ឲ្យ​ទៅ​ជួប​ជុំ​គ្នា​នៅ​សួន​សេរីភាព​នៅ​ព្រឹក​ថ្ងៃ​សុក្រ​មុន​ពេល​ចាក​ចេញ​ទៅ​ស្វាគមន៍​លោក សម រង្ស៊ី នៅ​ព្រលាន​យន្តហោះ​។ បើ​តាម​មន្ត្រី​គណបក្ស នឹង​មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៤ ម៉ឺន​នាក់ នឹង​ទៅ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី៕

No comments:

Post a Comment

yes