សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

ក្រុម​ប្រឆាំង​នៅ​ថៃ​ប្ដេជ្ញា​ប្រឆាំង​គម្រោង​ច្បាប់​លើកលែងទោស​


ទាំង​លោក​ អាប់​ភិស៊ីត ប្រធាន​គណបក្ស​ប្រឆាំង និង​មន្ត្រីជាន់ខ្ពស់​របស់​លោក​ជា​ច្រើន​នាក់​ទៀត សុទ្ធ​តែ​សន្យាថា ប្ដេជ្ញា​ប្រឆាំង​គម្រោង​ច្បាប់ លើក​លែង​ទោស​ជា​សកល​ បើទោះជា​ច្បាប់​នេះ ត្រូវបាន​គណបក្ស​កាន់អំណាច បាន​ធ្វើ​ការពិភាក្សា នៅក្នុង​រដ្ឋសភា​ នៅ​ថ្ងៃនេះ​ក៏ដោយ​។​

​ការប្ដេជ្ញា​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ អាប់​ភិស៊ីត បាន​ធ្វើឡើង បន្ទាប់​ពី លោក​បាន​ដើរចេញ​ពី​ហ្វូង​បាតុករ​ កាលពី​ថ្ងៃ​ម្សិលមិញ ដែល​បាន​ប្រ​មូល​ផ្ដុំ​គ្នា នៅ​ក្រៅ​សភា ប្រឆាំង​នឹង​គម្រោង​ច្បាប់ដ៏​ចម្រូងចម្រាសនេះ​។​

​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាធិតេយ្យ  មាន​លោក ​អាប់​ភិស៊ីត និង លោក សូ​ថេប​ ថុង​សុង​បា​ង បាន​ប្រាប់​បាតុករ ដែល​មាន​គ្នា​ជាង ​២០០០​នាក់​ថា អ្វី​ដែល​ខ្លួន​ប្រឆាំង​ គឺ​ការវិល​មក​វិញ​របស់​អតីត​នាយករដ្ឋមន្ត្រី​ ថាក់​ស៊ីន ដែល​ថា​ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ មានបំណង​មករក​អំណាច​វិញ​នោះ​។


​សំណើរ​នៃ​ការលើកលែងទោស ដែល​សមាជិក​សភា​កំពុង​ពិភាក្សា​នេះ គឺ​សំដៅលើ​ការលើកលែងទោស​ដល់​ក្រុម​អ្នកនយោបាយ ដែល​បង្ក​ចលា​ចល​​សង្គម​ ចន្លោះ​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន កាលពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១២៕

No comments:

Post a Comment

yes