សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 7, 2013

លោកស្នងការ​រង​នគរបាល​ខេត្តកំពង់ចាម​ឈ្មោះ​ជឹ​ម​សេង​ហុង​បើករថយន្ត​កិន​ក្មេង​ប្រុស​ស្លាប់​ម្នាក់​មិន​ខ្ចី​ចុះ​មើល​សាកសព​


ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​រសៀល​ នា​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​ឈ្មោះ​ ហា​ញ​ សុខ​គង់​ រស់នៅ​ភូមិ​មេម៉ាយ​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ខេត្ដកំពង់ចាម​ ត្រូវ​បាន​លោក​វរសេនីយ៍ឯក​ ជឹ​ម​ សេង​ហុង​ ស្នងការ​រង​នគរ​ បាល​ខេត្ដកំពង់ចាម​ ថយ​រថយន្ដ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​កិន​ពីលើ​ ខណៈ​ដែល​ក្មេង​ប្រុស​នេះ​កំពុង​អង្គុយ​លេង​ នៅ​លើ​ចិញ្ចើម​ផ្លូវ​ បណ្ដាល​ឱ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​ ។​
ព័ត៌មាន​ដដែល​បាន​រាយការណ៍​ឱ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពេល​មាន​ហេតុការណ៍​កិន​ក្មេង​ប្រុស​នេះ​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​រួច​ហើយ​ លោកស្នងការ​រង​ ជឹ​ម​ សេង​ហុង​ មិន​បាន​រក្សា​ទុក​រថយន្ដ​វត្ថុ​តាង​ប្រព្រឹត្ដ​ល្មើស​ដើម្បី​ទុក​ឱ្យ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​ដោះស្រាយ​តាម​ច្បាប់​ឡើយ​ គឺ​លោកស្នងការ​រង​រូប​នេះ​បែរ​ ជា​បើករថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ ពណ៌​សម្បក​ឪឡឹក​ របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ធ្វើការ​យ៉ាង​រំភើយ​ ដូច​ជា​គ្មាន​កើតហេតុ​ការណ៍​អ្វី​ទាល់តែ​សោះ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​ក្បែរ​ខាង​ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ លោកស្នងការ​រង​ ជឹ​ម​ សេង​ហុង​ កំពុងធ្វើការ​ចរចា​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​ ដើម្បី​សង​ជា​សំណង​ខ្លះ​ បញ្ចប់​សាច់​រឿង​នេះ​តែ​ម្ដង​ ជៀសវាង​បញ្ជូន​រឿង​ទៅ​សមត្ថកិច្ច​តុលាការ​នាំ​វែង​ឆ្ងាយ​ ។​
​អនុលោម​តាម​មាត្រា​៨២​ វាក្យខណ្ឌ​ទី​១​នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បាន​ចែង​ថា​ “​ជន​ណា​បើកបរ​ ដោយ​បង្ក​ឱ្យ​ស្លាប់​ដល់​អ្នក​ដទៃ​ដោយ​អ​ចេតនា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ ឬ​/​និង​ផ្ដន្ទា​ ទោសពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៦​លាន​រៀល​ ។​”​ ។​
​ដូច្នេះ​ ទាក់ទង​នឹង​ករណី​លោកស្នងការ​រង​នគរបាល​ខេត្ដកំពង់ចាម​ឈ្មោះ​ ជឹ​ម​ សេង​ហុង​ ដែល​ជា​សមត្ថ​កិច្ច​មន្ដ្រី​នគរបាល​យុត្ដិធម៌​ ហើយ​បាន​បង្ក​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ​ មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​រង់ចាំ​មើល​ថា​ តើ​លោកស្នងការ​រង​ ជឹ​ម​ សេង​ហុង​ នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ដែរ​ឬទេ​ ?​ ឬ​ក៏​រឿងរ៉ាវ​នេះ​ត្រូវ​តែ​បញ្ចប់​ត្រឹម​អ្នកមាន​អំណាច​ មាន​លុយកាក់​ដូច​លោក​វរសេនីយ៍ឯក​ ជឹ​ម​ សេង​ហុង​ សង​សំណង​ដល់​ក្រុម​គ្រួសារ​ក្មេង​រង​គ្រោះជា​ការ​ស្រេច​ ដោយ​បន្សល់​ទុក​នូវ​វប្បធម៌​និ​រ​ទណ្ឌ​ភាព​ ?​ ៕

No comments:

Post a Comment

yes