សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 5, 2013

ស្ថានទូត​អាមេរិកអំពាវនាវ​ឲ្យមាន​ការចូលរួម​ពី​គ្រប់ភាគីក្នុងការ​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​​


មន្ត្រី​ស្ថានទូត​អាមេរិក  នៅ​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ឲ្យ​កម្ពុជា ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដោយ​សន្តិវិធី និង​សហការ​គ្នា ដោយ​មាន​ការចួលរួម​ពី​ភាគី​ទាំងអស់ ដែល​ដើរតួនាទី​ស្ថាបនា​មួយ​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក​John Simmons មានប្រសាសន៍ថា សហរដ្ឋអាមេរិក បារម្ភ​នឹង​ភាពមិនប្រក្រតី​ជាច្រើន ដែល​ត្រូវបាន​រាយការណ៍ នៅក្នុង​ដំណើរ​បោះឆ្នោត ហើយ​យើង​បាន​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ដោយ​ពេញទំហឹង និង​មាន​តម្លាភាព​។ លោក​បន្តថា ផ្លូវ​ដែល​បំផុត​សម្រាប់​កម្ពុជា គឺ​លទ្ធផល​នៃ​ការបោះឆ្នោត ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិភាប និង​សហការ​គ្នា​។​

​កាលពី​ថ្ងៃអាទិត្យ ទី​០៤​ខែ​សីហា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​បដិសេធ​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យមាន​ការបញ្ចូល​សមាសភាព​អង្គការសហប្រជាជាតិ​ជា​អាជ្ញាកណ្តាល ទៅ ក្នុង​គណៈកម្មការ​ចម្រុះ ដើម្បី​ត្រួតពិនិត្យ​លើ​ភាពមិនប្រក្រតី​នេះ​ការ បោះឆ្នោត​។​


​ប្រធាន​គជប លោក អ៊ឹម សួស្តី ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ខ្លួន​ថា គជប មានការ​សោកស្តាយ​ដែរ ដោយសារ​យើង​ខិតខំ​ប្រឹងប្រែង និង​បើក​ទូលាយ​អស់ហើយ​។ លោក​បន្ថែមថា ការស្នើ​សុំឲ្យ​មាន​អង្គការ​សហប្រជាជាតិ ហួស​ពី​សមត្ថភាព​របស់​គជ​ប ហើយ​គជប មិនអាច​រង់ចាំ​បានទេ តែ​គជប នឹង​ដំណើរការ​យន្តការ​ចាស់ ដែលមាន​។​
​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គជប នឹង​ដំណើរការ​អ្វី ដែល​មិន​ស្រាប់ បើទោះជា​មិន​មាន​វត្តមាន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ តែ​លោក​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​គណ​បក្សប្រឆាំង​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ គជប ជា​អ្នក​បង្កើត​បញ្ហា ដូច្នេះ​ត្រូវតែ​ដោះស្រាយ​បញ្ហា​។ លោក​ថា ដោយសារ​គជប មាន​កំហុស និង​ចង់​លាក់បាំង​កំហុស ដូច្នេះ បាន​ជា​មិន​ចង់​ឲ្យ​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ ចូលរួម​ស៊ើបអង្កេត​។​

​គណបក្ស​សង្គ្រោះ​ជាតិ ចង់ឲ្យ​អង្គការសហប្រជាជាតិ (UN) ធ្វើជា​អាជ្ញាកណ្តាល ក្នុង​ដំណើរការ​ស៊ើបអង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​លិខិត​របស់​លោក សម រង្ស៊ី បន្តថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដែល​មាន​ការចូលរួម​ពី​តំណាង​គណបក្ស​ទាំង​ពីរ ពី​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ដោយមាន គ​.​ជ​.​ប ជា​អ្នកសម្របសម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញាកណ្តាល​៕

No comments:

Post a Comment

yes