សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

សមរង្ស៊ីសរសេរ​លិខិត​ទៅបានគីមូនអគ្គ​លេខា​ធិការ​អ.ស.បរឿង​«បន្លំ»​ឆ្នោត

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលិខិតមួយទៅ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ដើម្បីថ្លែងប្រាប់អំពីភាពមិនប្រក្រតី ដែលបានកើតមានឡើង នៅជុំវិញការបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ២០១៣នេះ។ លិខិតនេះ ត្រូវបានអ្នកតាម​ដាន​ព្រឹត្តិការណ៍កម្ពុជាមើលឃើញថា លោកកំពុងស្វះស្វែងរកការគាំទ្រ ឲ្យ​កាន់តែមានទម្ងន់ថែមទៀត មិនត្រឹមតែសម្រាប់ការទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញ នូវរាល់ដំណើរការបោះឆ្នោត​ទាំង​នេះ​​ទេ តែក៏សម្រាប់ឲ្យចលនានយោបាយរបស់គណបក្សលោកផងដែរ។


បន្ទាប់ពីបានចាកចេញប្រកបដោយភាពមន្ទិល ពីប្រទេសកម្ពុជានៅយប់ថ្ងៃទី០៦ ចូលថ្ងៃ​ទី០៧​ខែសីហា ដើម្បីធ្វើដំណើរ​ទៅចូលរួមក្នុងពិធីមង្គលការ របស់កូនស្រីរបស់លោកនៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង​នៅកម្ពុជាបានផ្ញើរ​លិខិត​មួយ នៅថ្ងៃទី០៨ខែសីហានេះ ទៅលោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​ជម្រាបលោកឲ្យបានដឹងពីភាពមិនប្រក្រតីទាំងឡាយ និងស្នើសុំឲ្យអង្គការកំពូល​របស់​ពិភពលោក​នេះ បន្ត«តួនាទី»របស់ខ្លួនជាបន្តទៅទៀត សម្រាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លិខិត​​​ជា​​ភាសាអង់គ្លេស ដែលម​នោរម្យព័ងអាំងហ្វូបានទទួលមួយច្បាប់ដែរនោះ បានសរសេរជា​អាថ៌ថា ការបោះឆ្នោត​ដែលរៀបចំឡើងដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មិនបានប្រព្រឹត្តិទៅដោយ សេរីនិងយុត្តិធម៌​នោះ​ទេ។ «យើងជឿជាក់ថា មានភាពមិនប្រក្រតីជា​ច្រើន​លើសលប់ បានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត ដើម្បីរៀបចំ​លទ្ធផលមួយ ដែលមិនបានឆ្លុះ​បញ្ចាំង​​ពីឆន្ទះ របស់ប្រជាជនកម្ពុជាពិតប្រាកដ»។

នៅក្នុងការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា លទ្ធផលបឋមបានឲ្យដឹងថា គណបក្សប្រជាជានកម្ពុ​ជា​របស់​នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ទទួលបានចំនួនអសនៈ៦៨ ទល់នឹងគណបក្ស​ប្រឆាំង​របស់លោក សម រង្ស៊ី ៥៥អសនៈ នៅក្នុងរដ្ឋសភា ដែលមានចំនួនកៅអីទាំងអស់១២៣អសនៈ។ 

គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសពីជ័យជំនះរបស់ខ្លួនដែរ ថាបាន​ឈ្នះអសនៈចំនួន៦៣ទល់​នឹងគណបក្សប្រជាជន ៦០អសនៈ។ប៉ុន្តែអង្គការជាតិ និងអន្តរជាតិ​​​ដែលបាន​ធ្វើការ​ឃ្លាំ​មើល ការបោះឆ្នោត បានបរិហារពីភាពមិនប្រក្រតីជាច្រើន ថាបាន​កើត​ឡើងនៅអំឡុងពេលបោះ​ឆ្នោត​នេះ។ មានរបាយការណ៍ជាច្រើននៅក្រោយថ្ងៃបោះឆ្នោត បាននិយាយថា ការគម្រាម​កំហែង រហូត​ដល់ទៅវាយសម្លាប់ បានកើតមានទៅលើអ្នកគាំទ្រគណបក្សប្រឆាំង នៅតាមមូលដ្ឋានមួយចំនួន។ 

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ក៏បានអះអាងដែរពីការលួចបន្លំសន្លឹកឆ្នោត រៀបចំឡើងដោយគណ​បក្សប្រជាជន​កម្ពុជា និងផ្សំ​គំនិត​ដោយគ​.ជ.ប ថាបានកើតមាននៅស្ទើរពាសពេញប្រទេស។

ថ្លែងក្នុងលិខិតដដែលនោះ មេដឹកនាំគណបក្សប្រឆាំង បានបន្តទៀតថា គណបក្សសង្គ្រោះជាតិជឿ​ជាក់ថា អង្គការ​សហ​ប្រជាជាតិ និងបន្តតួនាទីដ៏សំខាន់របស់ខ្លួន ដើម្បីដំណើរការប្រជាធិបតេយ្យ​ដែល​នៅផុយស្រួយនៅឡើយ នៅក្នុង​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ីក៏បានរំលឹកផងដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានកំណត់ឲ្យអង្គការសហប្រជាជាតិ និង​ប្រទេសកម្ពុជា ធ្វើនូវកតព្វកិច្ចរបស់ខ្លួន ដើម្បីប្រគល់ឲ្យប្រទេសនេះវិញ នូវលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាម​រយៈ​ការបោះឆ្នោតដោយ «សេរី និងយុត្តិធម៌»។

«គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីពិនិត្យស៊ើបអង្កេតទៅលើ​ភាព​មិន​ប្រក្រតីទាំងនោះ ដើម្បីបញ្ជៀសនូវភាពជាប់គាំងនៃការប្រកាសលទ្ធផល»។ លោកបន្តថា «គណបក្សសង្គ្រោះ ​ជាតិ សូម​ទាមទារដោយទទូច នូវវត្តមានរបស់អង្គការសហប្រជាជាតិ (...) ដើម្បីឃ្លាំមើលនូវដំណើរការទាំងឡាយ ដើម្បី​លទ្ធផល​ឆ្នោតដែលនឹងប្រកាសដោយគជប ចេញពីការបោះឆ្នោតមួយសេរី និងយុត្តិធម៌»។

ចាកចេញពីកម្ពុជាទាំងមន្ទិល
មុននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក លោក សម រង្ស៊ី បានឆ្លងកាត់ក្នុងរយៈពេលខ្លីមួយ នៅប្រទេសបារាំង ដើម្បី​ឆ្លៀត​ឱកាសថ្លែងអំណរគុណ ទៅដល់ពលរដ្ឋដែលមានដើមកំណើតខ្មែរនៅប្រទេសបារាំង និងនៅទ្វីបអ៊ឺរ៉ុប ដែលបាន​គាំទ្រជ្រោមជ្រែងគណបក្សរបស់លោក ដែលទើបតែបង្កើតបានជាងមួយឆ្នាំប៉ុណ្ណោះ ពីការបូកបញ្ចូលរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។
ទាក់ទងនឹងការចាកចេញពីប្រទេសកម្ពុជា ក្នុងខណៈពេលដែលលោកទើបនឹងប្រកាស អំពាវនាវឲ្យអ្នកគាំទ្រធ្វើ​បាតុកម្ម​នោះ មតិមួយចំនួនបានធ្វើការបកស្រាយថា ជាការបោះបង់ចោលកូនទាហាន របស់មេទ័ពកំពូលមួយរូប។ មតិខ្លះទៀត​ថែមទាំងបានរិះគន់ថា នេះជាវប្បធម៌រត់ចោលស្រុក របស់មេដឹកនាំប្រឆាំងនោះទៀតផង។ តែមតិមួយចំនួនទៀត ដែល​ស្និតនឹងគណបក្សប្រឆាំង បានថ្លែងការពារលោកថា មិនមែនគ្រាន់តែទៅចូលរួម ពិធីមង្គលការរបស់កូនស្រី​លោក​ប៉ុណ្ណោះទេ តែ«លោកចេញទៅនេះ ដើម្បីធ្វើការងារធំ»៕

No comments:

Post a Comment

yes