សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

អង្គការ​សង្គម​ស៊ីវិល៤០អំពាវ​នាវ​​ឲ្យ​មាន​​ការ​ពន្យារ​ពេល​​ប្រជុំ​ស​ភា​​

អាគាររដ្ឋ​សភាជាតិ 

បន្ទប់​ស្ថានការណ៍​នៃ​អង្គការ​សង្គម​ស៊ីវិល​​ជាង ៤០ នៅ​ថ្ងៃ​អង្គារ​​នេះ អំពាវនាវ​ឲ្យមាន​ការពន្យារ​ពេល​ប្រជុំស​ភា​លើក​ដំបូង ដែល​គ្រោង​នៅ​ថ្ងៃ​ទី​​២៣ ខែ​កញ្ញា​នេះ ដើម្បី​ឲ្យ​គណបក្ស​​នយោបា​យ​​ទាំង​ពីរ មាន​​ពេល​វេលា​​គ្រប់​គ្រាន់ សម្រាប់​រក​​ដំណោះស្រាយ​​សមរម្យ​ក្នុង​​កិច្ច​​ចរចា​។​
​ការអំពាវនាវ​នេះ ធ្វើឡើង​ស្របពេល​​ដែល​​ជំនួប​​ចរចា​លើក​​ទី​២ ​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ឈ្នះឆ្នោត​​ទាំង​​ពីរ គឺ​​គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​​ជាតិ កំពុង​ដំណើរការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​​នេះ បន្ទាប់​ពី​កិច្ចចរចា​លើក​​ទី​១ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ សម្រេច​បាន​ជា​លទ្ធផល​នូវ​បញ្ហា​មួយចំនួន ដូចជា ការ​ធ្វើ​​កំណែទម្រង់​ស៊ីជម្រៅ​មួយ​​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ជា​ដើម​។
មុនពេល​ចេញ​សេចក្តី​ថ្លែង​ការណ៏អំពាវនាវ​នេះ នាយិកា​​នៃ​អង្គការ​សីល​ការ លោកស្រី ធីតា ឃឹះ មាន​ប្រសាសន៍ថា គោលបំណង​របស់​សង្គម​ស៊ីវិល ស្នើ​​ពន្យារ​ពេល​​ប្រជុំ​​សភា​​នេះ គឺ​ដើម្បី​រក្សា​ឯកភាព​ជាតិ​​រវាង​គណ​បក្ស​នយោបាយ​​ទាំងពីរ និង​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការស្វែងរក​ដំណោះស្រាយ ខណៈ​​មាន​តានតឹង​នៅ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ទាំងស្រុង ៖ "​ជៀស​វាង​កុំ​ឲ្យ​មាន​ការបែក​បាក់​ផ្ទៃ​ក្នុង​ នៅ​ក្នុង​សង្គម​ជាតិ​យើង ត្រូវ​តែ​មាន​ការ​ពន្យារ​ពេល ដូច្នេះ​បើ​សិន​ណា​ជា​ចរចា​គ្នា​ទៅ​​បាន​ដូច​សេចក្តី​ប្រាថ្នា ដូច​ដែល​យើង​ចង់​បាន​ស្រុះ​ស្រួល​គ្នា នោះ​ថ្ងៃ​២៣​ក៏​អាច​ជួប​គ្នា​បាន ក៏​ប៉ុន្តែ​​បើ​សិន​ណា​ដោះស្រាយ​មិ​នទាន់​បាន​ទេ សូម​ឲ្យ​ពន្យា​រ​ពេល"។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់ និ​ក​ហ្វិច លោក ហង្ស ពុទ្ធា យល់ថា កិច្ច​ចរចា​រ​វាង​​គណ​បក្ស​​ទាំង​ពីរ ពេលមុន​ប្រជុំ​សភា ថ្ងៃទី​២៣ ខែ​កញ្ញា​នេះ គឺ​អាច​មាន​ដំណោះស្រាយ​តិចតួច​​ប៉ុណ្ណោះ ហើយ​នឹង​មិន​អាច​ឆ្លើយតប​ទៅនឹង​ទិដ្ឋភាព​ជាក់ស្តែង​នោះ​ទេ​។ លោក​ថា ភាព​ចម្រូស​ចម្រាស​​នៅ​​តែ​​អាច​​កើត​មាន​ឡើង ប្រសិន​បើ​​កាល​បរិច្ឆេទ​​នៃ​​កិច្ចប្រជុំ​សភា មិន​ត្រូវបាន​ពន្យារពេល ​៖ "​ហើយ​យើង​ចង់ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ទាំង​ឡាយហ្នឹង បាន​សភា​ប្រជុំ នោះគឺ​ដំណើរ​ការ​មាន​ភាព​រលូន​ជាង ​ខ្ញុំ​គិត​ថា​ដំណោះ​ស្រាយ​តិច​តួច​ណាស់ ដែល​អាច​ដោះបាន មួយ​សប្តាហ៍​ហ្នឹង គឺ​មិន​អាច​ដោះស្រាយ​​​អ្វី​បាន​ជា​ដុំ​កំភួន​ទេ"។
សេចក្តីថ្លែងការណ៍​រួម​របស់​បន្ទប់​ស្ថានការណ៍ ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រោយ​ជំនួប​កំពូល​របស់​ថ្នាក់ដឹកនាំ​​គណបក្សនយោបាយ​ទាំងពីរ បាន​ឲ្យ​ដឹង​ថា ពួកគេ​ទទូច​ឲ្យ​គណបក្ស​នយោបាយ បន្ត​ការ​ពិភាក្សា​ឲ្យ​មានការ​កែទម្រង់​ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ​​លើ​​ចំណុច​​មួយ​ចំនួន​ ​ដូចជា កំណែ​ទម្រង់​​ប្រព័ន្ធ​​បោះ​ឆ្នោត កំណែទម្រង់​ស្ថាប័ន​​ជាតិ​សំខាន់ៗ ការពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច និង​ការបង្កើត​​យន្តការ​​ត្រួត​​ពិនិត្យ​​ការ​អនុវត្ត​កំណែ​ទម្រង់​។​
​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​លោក សម រង្ស៊ី ថ្លែង​​ទៅ​កាន់​បាតុករ​រាប់ពាន់​នាក់​ថា ការទាមទារ​មិន​ទាន់​បញ្ច​ប់​ទេ ហើយ​នឹង​ទាមទារ​រហូត​បាន​យុត្តិធម៌​១០០​​ភាគរយ​។  លោក​សម រង្ស៊ី ក៏​​បាន​ប្រកាសថា នឹង​មិន​ចូលរួម​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា តាម​ការ​អញ្ជើញ​​របស់​​ព្រះម​ហាក្សត្រ​​ទេ​។ ទោះជា​យ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា បើ​ទោះ​ជា​បក្សប្រឆាំង​​ពហិកា តែ​ខ្លួន​នឹង​ចូលប្រជុំ​តាម​ការ​​កោះ​របស់​ព្រះមហាក្សត្រ​៕

No comments:

Post a Comment

yes