សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

ព្រះសង្ឃ​​កម្ពុជា​​ក្រោមព្រមាន​​ធ្វើ​បាតុ​កម្មប្រឆាំង​​ការ​ឃុំ​​ព្រះ​សង្ឃ​​ពីរ​​អង្គនិង​ពលរដ្ឋ​កម្ពុជា​ក្រោម​ផ្សេងទៀត​

ព្រះសង្ឃកម្ពុជាក្រោម

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​​ក្រោម គំរាម​​ធ្វើ​បាតុកម្ម​នាពេល​ឆាប់ៗ​នេះ ដើម្បី​រក​យុតិ្ត​ធម៌​ជូន​ព្រះសង្ឃ​ដែល​​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បដិសេធ​យក​ញត្តិ​របស់​​ព្រះអង្គ ដែល​ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ពីរ​អង្គ និង​ពលរដ្ឋ​កម្ពុជា​ក្រោម​ផ្សេងទៀត​។​
ព្រះ​តេជគុណ ថាច់ ថាវ​រី មាន​សង្ឃដីកា​ទៅកាន់​អ្នកសារ​ព័ត៌មាន នៅមុខ​ស្ថានទូត​វៀតណាម ថា ញត្តិ​របស់​ព្រះសង្ឃ​កម្ពុជា​ក្រោម ដាក់ជូន​លោក​នាយក​​រដ្ឋ​មន្ត្រី​​វៀ​តណាម ទាមទារ​ឲ្យ​អាជ្ញាធ​រវៀត​ណាម ដោះ​លែង​​ព្រះ​​តេជ​​គុណ លីវ នី ព្រះ​តេជគុណ ថាច់ ធឿន និង​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ឲ្យ​មាន​​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ​។ ញត្តិ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ជា​បន្ទាន់​ នូវ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ព្រះ​ពុទ្ធ​សាសនា​​​តាម​វត្ត​អារាម​នានា  បញ្ឈប់​ការគំរាមកំហែង​តាម​គ្រប់​រូបភាព និង​ការបិទ​សិទ្ធិសេរីភាព​មកលើ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​។​

​គួររំលឹកថា  ព្រះសង្ឃ​កម្ពុជា​ក្រោម​ទាំង​ពីរ​អង្គ ដែល​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣ ត្រូវបាន​ព្រះសង្ឃ និង​សមាគម​ខ្មែរ​​កម្ពុជា​ក្រោម លើកឡើងថា ដោយសារ​ព្រះអង្គ មាន​ទំនាក់ទំនង​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្រៅប្រទេស​៕

No comments:

Post a Comment

yes