សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

ប្រធានព្រឹទ្ធ​សភា​​ហ្វីលីពី​នគាំទ្រ​​តួនាទី​​អង្គការ​សហប្រ​ជាជាតិ​ដើម្បី​​ដោះ​ស្រាយ​​ជម្លោះ​​​នយោបាយ​​នៅ​​កម្ពុជា​

ប្រធានព្រឹទ្ធសភា​ហ្វីលីពីន​ លោក Franklin M. Drilon បង្ហាញ​​ការ​គាំទ្រ​​គណបក្ស​​សង្ក្រោះ​​ជាតិ ដែល​​ដឹក​នាំ​​ដោយ​​លោក​​ សម ​រង្ស៊ី និង​​លោក​ ​កឹម ​សុខា ក្នុង​​ការ​ទាម​ទារ​​បង្កើត​យន្ត​ការ​​ឯករាជ្យ​​មួយ​ ​នៅ​​ចំពោះ​​កិច្ច ដើម្បី​​ស្វែង​​រក​ការ​​ពិត​នៃ​​ភាព​មិន​ប្រក្រតី នៃ​​ការ​បោះ​ឆ្នោត​សភា​​នីតិ​​កាល​​ទី​៥ កាលពី​​ថ្ងៃទី​២៨ កក្កដា តាម​រយៈ​ការ​​ដើរ​តួនាទី​​យ៉ាង​​សកម្ម​​របស់​​អង្គ​ការ​សហ​ប្រជា​ជាតិ។​
​តាមរយះ​លិខិត​របស់ Franklin M. Drilon ប្រធានព្រឹទ្ធសភា​ហ្វីលីពីន ដែល​ផ្ញើ​ជូន​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ​ហើយ VOD បាន​មើលឃើញ នៅលើ​ទំព័រ ​Facebook លោក​សម ​រង្ស៊ី នៅ​ថ្ងៃ​សុក្រ ​ទី​២៧​ ខែ​កញ្ញា​​នេះ។ ​លោក Franklin M. Drilon បាន​​បន្ត​ថា លោក​​មាន​​ការ​សោក​ស្ដាយ ចំពោះ​​ព័ត៌​មាន មួយ​​ដែល​ថា​​គណបក្ស​​កាន់​អំណាច ច្រាន​ចោល​​ការ​ស្នើសុំ​​បង្កើត​យន្តការ​ឯករាជ្យ​ស្វែងរក​​ការ​​ពិ​ត​​អំពី ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត ខណៈ​មាន​ការ​រក​ឃើញ​​ថា​​ភាព​​មិន​ប្រក្រតី​​​នៃ​​ការបោះឆ្នោត​បាន​កើតមាន​ជា​ប្រព័ន្ធ​។​
លិខិត​របស់​លោក Franklin M. Drilon ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន បន្តទៀតថា ការអំពាវនាវ​សុំ​​ឲ្យ​​អង្គការ​សហប្រ​ជា​ជាតិ​ ដើរ​តួនាទី ដែល​​ស្នើ​ឡើង​ដោយ​​លោក ​សម ​រង្ស៊ី គឺ​​​ពិត​​ជា​​មាន​​​សា​រៈសំខាន់ នៅ​ក្នុង​​​ឱកាស​​​មួយ​​នៃ​​ដំណើរ​ការ​​ប្រជា​ធិប​តេយ្យ​ពិតៗ នៅ​កម្ពុជា  ដែល​សម្រាប់​​​រូបលោក​​សូម​គាំទ្រ ការ​តស៊ូ​​របស់​ប្រជាជន​កម្ពុជា និង គោលជំហរ​របស់​​លោក តាម​​ការបញ្ចេញមតិ​ដោយ​អហិង្សា​​ដែល​នាំឲ្យមាន​ការ​ប្រែ​ល្អប្រសើរ ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​​កម្ពុជា៕

No comments:

Post a Comment

yes