សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 30, 2013

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រក​អន្តរា​គម​ពី​ស្ថានទូត​នានា​រឿង​អាជ្ញាធរ​វៀតណាម​បិទ​សេរីភាព​​

អង្គការ​សមាគម​ខ្មែរ​​កម្ពុជា​​ក្រោម  គ្រោង​ដង្ហែ​ញត្តិ​ម្តង​ទៀត ទៅ​ស្ថានទូត​វៀតណាម និង​​ស្ថានទូត​មួយចំនួនទៀត នៅ​​ថ្ងៃ​ចន្ទ​​​នេះ រក​កិច្ច​អន្តរា​គមន៍ ផ្តល់​​យុត្តិធម៌ ជូន​ព្រះ​សង្ឃ និង​ពលរដ្ឋ ខ្មែរ​កម្ពុជា​ក្រោម ដែលកំ​ពុង​ជាប់ពន្ធ​​នាគារ នៅ​ប្រទេស​វៀតណាម​។​
ប្រធាន​បណ្តាញយុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក ស៊ឺន ជុំ​ជួន ប្រាប់VODថា អង្គការ​សមាគម​​ខ្មែរកម្ពុជាក្រោម នឹងដា​ក់ញត្តិ​​ទៅគ្រប់​​ស្ថានទូត រួ​ម​​ទាំង​ស្ថាន​ទូត​​វៀត​ណាម​​ផង​​នៅ​​ថ្ងៃ​​ចន្ទ​​ទី​​៣០​​ខែក​ញ្ញា​​នេះ ក្នុង​​បំណង​ច្រាន​ចោល​សាលក្រម​តុលាការ​វៀត​ណាម ដែល​​ផ្តន្ទា​ទោស​ព្រះ​សង្ឃ និង​​ប្រជា​ពលរដ្ឋ ខ្មែរ​​កម្ពុជា​​ក្រោម​មួយចំនួន  ដាក់​ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ ចោ​ទ​ពីបទ ផ្ដល់​ព័ត៌មាន​​ទៅ​សហគមន៍​ខ្មែរ​ក្រោម​ក្រៅប្រទេស ដែល​ប្រទេ​កុម្មុយនីស្តមួយនេះ​មិន​ចូល​ចិត្ត​។​
​កាល​ពី​ទី​២៧​ខែ​កញ្ញា អង្គការ សមាគម​ខ្មែរកម្ពុជាក្រោម ​បាន​យក​ញត្តិ​មក​ដាក់ជូន​ស្ថានទូត​វៀតណាម ដើម្បី​រក​យុត្តិធម៌​ករណី​នេះ តែ​ត្រូវ​បរាជ័យ​ដោយ​​គ្មាន​មន្ត្រី​ស្ថានទូត​វៀត​ណាម ណាមួយ​អើពើ​ចេញ​មក​ទទួល​ញត្តិ​នេះ​ឡើយ ។

កម្ពុជា​ក្រោម​ត្រូវបាន​អាណានិគម​​និយមបារាំង ប្រគល់ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​ដោយ​ខុសច្បាប់ ជាង​៦០​ឆ្នាំ​មកហើយ ចាប់ពី​ឆ្នាំ​១៩៤៩ ដែល​មាន​​២១​​ខេត្ត និង​​មាន​ទំហំ​ដី​​ជិត​​៧​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​(៦៨៩៦៥) និង​មាន​ប្រជាពលរដ្ឋ​ជាង​១២​លាន​​នាក់ (១២,៥៤៧,២៥០)​។ ក្រោយមក​មាន​ការ​រើ​បម្រាស់​​ពី​​ខ្មែរ​ក្រោម​ញឹកញាប់ តែ​ត្រូវ​បាន​បង្ក្រាប​ពី​អាជ្ញាធរ​វៀតណាម​៕

No comments:

Post a Comment

yes