សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 12, 2013

លោកប្រធានសមរង្ស៊ីនិងលោកអនុប្រធានកឹមសុខាចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅខេត្តសៀមរាប

ពិធីសំណេះសំណាលនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១២កញ្ញា

ជាថ្មីម្តងទៀតលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា​ អមតំណើរដោយថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត បានធ្វើតំណើរចុះជួបសំណេះសំណាល និង​ថ្លែងអំណេគុណដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះ ជាតិកាលពីថ្ងៃទី២៨ កក្កដា ២០១៣ កន្លងទៅថ្មីៗនេះនៅខេត្តរៀមរាប ដែលមានពលរដ្ឋរាប់ ពាន់នាក់ចេញមកទទួលស្វាគមន៏វត្តមានរបស់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត ។

ជាមួយគ្នានោះ នៅបន្ទាប់ពីជួបសំណេះសំណាលជាមួយពលរដ្ឋរួចមកលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា បានដឹកនាំក្បួនចុះសួរសុខទុក្ខអាជីវករតាមបណ្តាផ្សារនានា ក្នុងខេត្តសៀមរាប និងបន្តដំណើរអញ្ជើញទៅធ្វើពិធីបួងសួងព្រះអង្គចេក ព្រះអង្គចម ដើម្បី​ស្វែង​រក​យុត្តិធម៌ជូនពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលត្រូវបាន គជប និងគណបក្សប្រជាជន​រួមដៃគ្នាលួចឆន្ទៈរបស់ពួកគាត់នោះ ។


ក្នុងនោះផងដែរ កាលពីថ្ងៃទី១១ កញ្ញា គណបក្សសង្គ្រោះជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅ​កាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក អ៊ឹម សួស្តី ប្រធានគណៈកម្មធិការជាតិរៀប ចំការបោះឆ្នោត លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការនៃគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងគូរកងពីបទ ក្លែងបន្លំឯសារសាធារណៈ និងការប្រើប្រាស់ឯកសារសាធារណៈក្លែង ។

គួរជំរាបជូនថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ ភាពមិន​ប្រក្រតីគឺបានកើតឡើង​កាន់តែខ្លាំង ដោយសារតែ គជប ដែលមានលោក អ៊ឹម សួស្តី ជាប្រ​ធាន និងលោក ទេព នីថា ជាអគ្គលេខាធិការ បានធ្វើជាឈ្នាន់ឲ្យគណបក្សប្រជាជន​របស់​លោក ហ៊ុន សែន ក្នុងការលួចបន្លំសន្លឹកឆ្នោតនោះ ។

ព្រមជាមួយគ្នានេះផងដែរ ជានិច្ចជាកាលទាំងគណបក្សប្រឆាំង ទាំងសង្គមស៊ីវិលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ តែងតែធ្វើការទាមទារឲ្យមានការផ្លាស់ប្តូរក្បាលម៉ា​ស៊ីន គជប តែទោះជាយ៉ាងណាការស្នើឡើងនោះមិនមានដំណោះស្រាយឡើយ គឺរដ្ឋាភិបាល ដែលដឹក​នាំដោយគណបក្សប្រជាជន គេធ្វើគរថ្លង់ ដើម្បីសង្ងំជាមួយ គជប ក្នុងការលួចឆន្ទៈ​របស់​ពលរដ្ឋ​ជាបន្តបន្ទាប់ទៀត ។


អ្នកតាមដានស្ថានការណ៏នយោបាយបានលើកឡើងថា ប្រទេសកម្ពុជាប្រសិនបើមិនមានការ រៀបចំរចនាសម្ព័ន្ធ គជប ជាថ្មី និងធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីន គជប ទេនោះ គឺការបោះឆ្នោត​នៅ​​កម្ពុជាគឺគ្មានភាពយុត្តិធម៌ឡើយ ៕ 

No comments:

Post a Comment

yes