ចលនាស្រ្តី និងចលនាយុវជន គណបក្សសង្គ្រោះជាតិ
កាន់បិណ្ឌនៅវត្តសន្សំកុសល
នៅព្រឹកថ្ងៃទី២៨
កញ្ញា ចលនាស្រ្តី និងចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកស្រី
មូរ សុខហួរ បានអញ្ជើញទៅកាន់បិណ្ឌ រាប់បាត នៅវត្តសន្សំកុសល ដើម្បីឧទ្ទិសកុសល
ផលបុណ្យ ជូនចំពោះបុព្វការរីជន មហាវិរបុរស និងមហាវិរបាតុករខ្មែរ
ព្រមទាំងញាត្តិការទាំងប្រាំពីសណ្តានដែលបានចែកដ្ឋានទៅ ។
ក្នុងនោះផងដែរ
ក៏បានធ្វើការបួងសួង សុំឲ្យដួងវិញ្ញាណក្ខណ្ឌ របស់បុព្វបុរស និង ដួងព្រះវិញ្ញា
ណក្ខណ្ឌរបស់អតីតព្រះមហាក្រត្ស ព្រះមហាក្សត្រីយានីខ្មែរគ្រប់ជំនាន់ទាំងអស់
ព្រមទាំងវត្ថុ ស័កសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាធេត្ឆ័យ
ជួយបោះព្រំឲ្យពរជ័យសេរីសួស្តី ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាកូនចៅ
ជួបតែនិងសេចក្តីសុខ សេចក្តីចំរើន ព្រមទាំងសូមផ្តល់យុត្តិធម៌
ជូនពលរដ្ឋស្លូតត្រងដែលជាម្ចាស់ឆ្នោត ដែលត្រូវបានគេលួចឆន្ទៈរបស់ពួកគាត់
យ៉ាងអយុត្តិធម៌នោះ ។
ជាមួយគ្នានេះផងដែរ
នៅថ្ងៃទី២៩ កញ្ញា វេលាម៉ោង៨ព្រឹក លោកអនុប្រធាន កឹម សុខា
និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត និងអញ្ជើញទៅកាន់បិណ្ឌ
រាប់បាតនៅវត្តឬស្សីជ្រោយ ភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម
បន្ទាប់មក នៅវេលាម៉ោង១០ព្រឹក លោកអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏និងបានបន្តដំណើរអញ្ជើញទៅកាន់បិណ្ឌ
រាប់បាតបន្ត នៅវត្តស្វាយទូង ស្ថិតនៅភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ក្នុងខេត្តកំពង់ចាមដដែល
។
ចំណែកលោកប្រធាន សម
រង្ស៊ី ក៏បានដឹកនាំសមាជិក សមាជិកសមាជិការរបស់គណបក្សសង្គ្រោះជាតិ ទៅកាន់បិណ្ឌ
រាប់បាត វេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ កញ្ញា នៅវត្តខ្មី ស្ថិតនៅឃុំព្រែកដំបង
ស្រុកមុខកំពូល ខេត្តកណ្តាលផងដែរ ៕
No comments:
Post a Comment
yes