សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 28, 2013

រដ្ឋាភិបាលបន្លាលួសដំបងឆក់គំរាមបង្ក្រាបបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ

បន្លាលួសដែលរដ្ឋាភិបាលមិនគ្រប់ទឹកដាក់បិទផ្លូវ
ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋាភិបាលបន្លាលួស ដំបងឆក់

រដ្ឋាភិបាលបន្លាលួស ដំបងឆក់ អាណត្តិទី៥ឯកបក្សខុសច្បាប់ របស់គណបក្សប្រជាជន រហូតមក​ទល់​និងពេលនេះ នៅតែបន្តដាក់កម្លាំងសមត្ថកិច្ចចល័តពេញទីក្រុងភ្នំពេញដដែល ដើម្បីការពារអំ​ណាចរបស់ពួកគេ ដែលបានឆក់ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានោះ គណបក្សប្រជាជនមួយនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានស្រែកក្តែងៗថា ខ្លួន​គោ​រពរដ្ឋធម្មនុញ្ញ និងដង្ហែរតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកតាមដាន​ស្ថាន​​ការណ៏នយោបាយបានលើកឡើងថា គណបក្សប្រជាជន មិនមែនគោរពរដ្ឋ​ធម្មនុញ្ញទេ គឺធ្វើ​រដ្ឋប្រហារដ្ឋធម្មនុញ្ញ ព្រោះពួកគេធ្វើអ្វីៗក្នុងការបង្កើតរដ្ឋាភិបាលថ្មី​របស់គេ​នេះ គឺមិនបាន​គោរពរដ្ឋ​ធម្មនុញ្ញសូម្បីតែបន្តិច ហើយការដែលគណបក្សប្រជាជនថា ដង្ហែរ​តាមព្រះរាជតម្រិះ​របស់របស់ព្រះ​មហាក្សត្រ ក៏មិនអាចទៅរួចដែរ គឺជាការគំរាមព្រះមហា​ក្សត្រ​ទេ​ទើបជាការត្រឹមត្រូវជាង ព្រោះព្រះ​មរម​រាជរាំងគឺពោរពេញទៅដោយរបាំងបិទផ្លូវ បន្លា​លួស និងកម្លាំងសមត្ថកិច្ចព័ទ្ធជុំជិត ។

ក្នុងនោះផងដែរ លោក ទៀ បាញ់ ដែលជារដ្ឋមន្រ្តីការសួងការពារជាតិ រដ្ឋាភិបាលបន្លាលួស ដំបងឆក់ កាលពីពេលថ្មីៗនេះ បានធ្វើការគាំរាមបង្ក្រាបបាតុកម្ម ដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ ប្រសិនបើគណបក្សសង្គ្រោះជាតិ ហ៊ានតែដឹកនាំមហាបាតុករ ធ្វើមហាបាតុ​កម្ម​ប្រឆាំងតវ៉ា​ទាម​ទារ រកយុត្តិធម៌ ចំពោះលទ្ធផលឆ្នោតជាថ្មីម្តងទៀតនោះ ដែលនេះបញ្ជាក់ឲ្យ​ឃើញ​ថា គណបក្សប្រជាជន បាននិងកំពុងតែប្រើអំណាចផ្តាច់ការ កុម្មុយនីសយ៉ាង​ច្បាស់​ក្រ​ឡែតមកលើប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត និងគណបក្សសង្គ្រោះជាតិហើយ ។


ទោះជាយ៉ាងណាគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ស្រលាញ់យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ ដែលជាម្ចាស់ឆ្នោត គឺមិនខ្លាចញញើតចំពោះការគំរាមរបស់លោករដ្ឋមន្រ្តី ក្រសួងការពារជាតិនោះឡើយ ដោយហេតុថា ប្រទេសកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គឺទាំងគណបក្សប្រឆាំង ទាំងពលរដ្ឋ មានសិទ្ធិក្នុងការធ្វើបាតុកម្មទាមទារ​យុត្តិ​ធម៌ សម្រាប់ខ្លួន ដែលត្រូវបានគេរំលោភបំពានយ៉ាងមហាអយុត្តិធម៌នោះ ។




ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មិនត្រូវការរដ្ឋាភិបាលដែលមិនគ្រប់លក្ខណៈ កុម្មុនីស ផ្តាច់ការមកដឹកនាំប្រទេសជាតិឡើយ គឺប្រជាពលរដ្ឋខ្មែរ ត្រូវការមេ​ដឹកដែលស្អាតស្អំ គោរព​លទ្ធិប្រជាធិបតេយ្យ គោរពឆន្ទៈរាស្រ្ត បំរើផលប្រយោជជាតិ គោរពច្បាប់ជាតិ និង គោរពព្រះ​មហាក្សត្រ ដោយតម្កល់ផលប្រយោជន៏ជាតិ និងពលរដ្ឋជាធំមកដឹកនាំប្រទេសជាតិ ដើម្បីធ្វើ ឲ្យជាតិ មានការរីកចំរើនរុងរឿងជឿនឈឿន ដូចជាបណ្តាប្រទេសនានានៅលើពិភពលោក ៕ 

No comments:

Post a Comment

yes