សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 12, 2013

រូបថត​​ប្រវត្តិ​សាស្ត្រ​​ពីរ​​សន្លឹកនៅ​​កន្លែង​​ផ្សេង​គ្នាតែ​មាន​​ខ្លឹម​សារ​​ស្រដៀង​​គ្នា​


ជា​រឿង​មួយ​គួរ​ឲ្យ ចាប់​អារម្មណ៍​​បំផុត នៅ​ពេល​ដែល​​អ្នក​​និយម លេង​​បណ្តាញ​​សង្គម​​ហ្វេ​ស​​ប៊ុ​ក បាន​នាំ​គ្នា​​ធ្វើ​ការ​​ប្រៀប​ធៀប រូប​ថត​​ចំ​នួន ពីរ​សន្លឹក គឺ​​មួយ​​សន្លឹក​​ជា​​រូប​ថត របស់​​ប្រ​ធា​នា​ធិបតី​​អា​មេរិក​ លោកបា​រ៉ា​ក់ អូ​បា​មា និង​មួយ​សន្លឹក​ទៀត​ជា រូបថត​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ស្ត្រី​វ័យ​ចំណាស់ អោបថើប ដោយ​ក្តី​ស្រឡាញ់ និង​គោរព​ជា​ពន់ពេក​ ហើយគេចាត់ទុកថា មេដឹកនាំទាំងពីររូបនេះ មានគុណ​សម្បត្តិ​ល្អ ពិ​សេស​និង​កម្រ​រក​បាន ។​
មានការ​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​សកម្មភាព នៅក្នុង​រូបថត ទាំងពីរ​សន្លឹក​នេះ មាន​អត្ថន័យ​ខ្លឹមសារ ស្រដៀង​គ្នា ហើយ​ត្រូវបាន​ថត យកមក​ផ្សព្វផ្សាយ នៅ​ទំព័រមុខ គួរ​ឲ្យ​ទាក់ទាញ និង​មានការ​បញ្ចេញមតិ ច្រើន​លើសលប់​។ ចំពោះ​រូបថត​របស់លោក សម រង្ស៊ី ដែល​ត្រូវបាន ស្ត្រី​វ័យ​ចំណាស់​ម្នាក់ អោបថើប ដោយ​ក្តី​ស្រឡាញ់ ស្និទ្ធស្នាល ត្រូវបាន​ថត​នៅពេល​លោក សម រង្ស៊ី ចុះទៅ​សាកសួរ សុខទុក្ខ​អាជីវករ នៅ​ផ្សារ​អូរឫស្សី កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ ហើយ​រូបថត​នេះ​ត្រូវបាន កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ទំព័រមុខ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។​

​ដោយឡែក​រូបថត​រប​ស់លោក បា​រ៉ា​ក់ អូ​បា​មា ដែល​ត្រូវបាន​ស្ត្រី វ័យ​ចំណាស់​ម្នាក់​អោបថើប យ៉ាង​ទន់ភ្លន់ ត្រូវបាន​ថត​ក្នុង​ខែកញ្ញា ឆ្នាំ​២០១១ ក្នុងពេល​ជួប​សំណេះសំណាល ជាមួយ​ប្រជាជន​អាមេរិក  នៅក្នុង​រដ្ឋ​មួយ​។ បើទោះបីជា​រូបភាព ទាំងពីរ​សន្លឹក​នេះ ត្រូវបាន​ថត​ក្នុងពេល​ខុសគ្នា មួយ​នៅ​សហរដ្ឋអាមេរិក ហើយ​មួយទៀត នៅ​ប្រទេស​កម្ពុជា ក៏ដោយ ក៏​ខ្លឹមសារ​នៃ​រូបថត ទាំងពីរ​សន្លឹក​នេះ ស្រដៀង​គ្នា ដែល​បង្ហាញ​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​ស្រឡាញ់​គាំទ្រ ចំពោះ​មេដឹកនាំ​ដែល​គិតគូរ ពី​ប្រទេសជាតិ និង​ជួយ​ដោះស្រាយ ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​៕

No comments:

Post a Comment

yes