សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 30, 2013

ខ្មែរក្រោមនៅប្រទេសថៃប្រារព្ធពិធីបុណ្យសែនដូនតា


សមណនិស្សិតនិងពុទ្ធបរិស័ទខ្មែរក្រោមនៅប្រទេសថៃប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យសែនដូនតា”  
ពិធីបុណ្យនេះធ្វើឡើងក្រោមអធិបតីភាពរបស់ព្រះតេជព្រះគុណ អគ្គញ្ញាណោ ថាច់ តារាជាប្រធាន

មូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង ប្រចាំនៅប្រទេសថៃ។ កម្មវិធីបុណ្យ បានចាត់ តាំងនៅពេលព្រឹកពីម៉ោង :៣០ ដល់ម៉ោង ១០:៥០ នៅក្នុងវត្ត តាលំ​ ខណ្ឌ ផាស៊ីច្រើន ទីក្រុងបាង កកនាថ្ងៃអាទិត្យ ១០ រោច ខែភទ្របទ ឆ្នាំ ម្សាញ់ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៣។

កម្មវិធីបុណ្យរួមមានការជួបជុំព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ និងអារាធនាធម្មកឋិក
ទេសនា ព្រមទាំងធ្វើពិធីវេរភត្តប្រគេនព្រះសង្ឃ ដារបង្សុកូលឧទ្ទិសកុសលជូនបុព្វការីជន។

ក្នុងពិធីបុណ្យនេះមានព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមទាំងអស់ចំនួន ៩៦ អង្គ និងរូប។ ក្នុងនោះមាន
សមណនិស្សិត ៦០ អង្គ និងពុទ្ធបរិស័ទខ្មែរក្រោម ៦  គ្រួសារ មានគ្នា ១៦​ រូប ព្រមទាំងពុទ្ធបរិស័ទ ជនជាតិថៃ ២០ រូប។

តាមសេចក្ដីរាយការណ៍របស់ព្រះតេជព្រះគុណ អគ្គញ្ញាណោ ថាច់ តារា ប្រធានមូលនិធិពុទ្ធិកសិក្សា
ខ្មែរថេរវាទវៀតណាមខាងត្បូង ហើយក៏ជាប្រធានចាត់តាំងកម្មវិធីបុណ្យនេះផងដែរ បានឲ្យដឹងថា 
ឆ្នាំនេះជាឆ្នាំទី  ហើយដែលយើងខ្ញុំបានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ឬ បុណ្យសែនដូនតានេះឡើង កាលពីឆ្នាំទៅមិញមានព្រះសង្ឃនិងគ្រហស្ថចូលរួមប្រមាណជិត ២០០ អង្គ និងរូប ដោយឡែកឆ្នាំនេះ
មានតិចជាង មួយវិញទៀត ការប្រារព្ធពិធីបុណ្យនេះ គឺសម្ដែងនូវកតញ្ញូតាធម៌ឧទ្ទិសកុសលជូនបុព្វការីជនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

សូមបញ្ជាក់ថា សមណនិស្សិតខ្មែរក្រោមដែលកំពុងសិក្សានៅសាលាមហាវិទ្យាល័យនានាក្នុងប្រទេសថៃ ដែលគ្រប់គ្រងដោយមូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង ឬ សមណនិស្សិតដែលបាននិមន្ត
ចេញមកពីដែនកម្ពុជាក្រោមផ្ទាល់ រួមទាំងអស់មាន ១៦០ អង្គ និងរូប។

ចំពោះជនជាតិដើមខ្មែរក្រោមដែលបានភៀសខ្លួនមករស់នៅក្នុងប្រទេសថៃសព្វថ្ងៃ ពីព្រោះពួកគេមានការ
គាបសង្កត់ដោយអាជ្ញាធរវៀតណាមនៅដែនដីកម្ពុជាក្រោម អំពីសិទ្ធិសេរីភាព ជំនឿសានា និងរំលោភយក
ដីធ្លីជាដើម។

No comments:

Post a Comment

yes