សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 6, 2013

មន្ត្រី​អាមេរិកអំពាវនាវ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់សម្រាប់​មហា​បាតុកម្ម​នៅ​ថ្ងៃស្អែក​​

លោក William E. Todd/រូបថតដោយលោក តាំង វីដា

មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​អាមេរិក រក្សា​ភាពស្ងប់ស្ងាត់ បើទោះជា​មាន​​មហា​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​០៧​ខែកញ្ញា​នេះ​ក៏ដោយ​។
​ក្រោយពី​បញ្ចប់​ពិធី​សច្ចាប្រណិធាន​របស់​ក្រុម​ស្ម័គ្រចិត្ត​Peace Corps នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក William E. Todd មានប្រសាសន៍ថា សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​លោក​ជឿជាក់ថា ភាគី​ទាំងពីរ នឹង​រក​ដំណោះ​ស្រាយ​​ទាក់ទង​នឹង​ការបោះឆ្នោត​នេះ​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្វែរ​ពី​ការធ្វើ​មហា​បាតុកម្ម មក​ជា​ការ​បួងសួង​សុំ​សន្តិភាព និង​យុត្តិធម៌​វិញ​។ ការ​បួងសួង​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃស្អែក​នេះ អាច​នឹង​មាន​មនុស្ស​​ចូលរួម​ប្រមាណ​ជា​២​ម៉ឺន​នាក់​៕

ប្រភពពី VOD

No comments:

Post a Comment

yes