បុគ្គលិកជួយសង្គ្រោះនៅថ្ងៃពុធនេះ បានខិតខំឈានឲ្យដល់សហគមន៍ដាច់ស្រយាលមួយចំនួននៅលើកោះទេសចរណ៍ហ្វីលីពីនដ៏មានប្រជាប្រិយ ដែលបានរងការបំផ្លាញដោយគ្រោះរញ្ជួយដីធំមួយ ខណៈការញ័រក្រោយការរញ្ជួយដីបានធ្វើឲ្យអ្នកនៅរស់ព្រួយបារម្ភ ហើយចំនួនអ្នកស្លាប់បានកើនដល់ ១០៧ នាក់។
ការរញ្ជួយដីកម្រិត ៧,១ រ៉ិកទ័របានវាយប្រហារកោះបូហូលនៅភាគកណ្ដាលកាលពីព្រឹកថ្ងៃអង្គារដោយធ្វើឲ្យមានការដាក់ដីដែលបានប៉ះពាល់ដល់ផ្ទះសម្បែងទាំងស្រុង បំផ្លាញបំណែកស្ពានមួយចំនួន និងធ្វើឲ្យខូចព្រះវិហារគ្រិស្តសាសនាអាយុរាប់សតវត្សរ៍ផងដែរ។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា ចំនួនមនុស្សដែលគេបានបញ្ជាក់ថាបានស្លាប់នៅលើកោះបូហូល និងប្រជុំកោះនៅជិតខាងមួយចំនួនទៀតបានកើនឡើងពីចំនួន៩៣នាក់ទៅ១០៧នាក់ ហើយដំណឹងអាក្រក់ត្រូវបានរំពឹងថាមានថែមទៀត ខណៈបុគ្គលិកជួយសង្គ្រោះមិនទាន់ទៅដល់ភូមិ និងទីប្រជុំជនមួយចំនួននៅឡើយ ៕
No comments:
Post a Comment
yes