សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 8, 2013

ខុម​ហ្វ្រែល​៖បើ​ការចរចា​គ្មាន​ដំណោះស្រាយនឹង​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​ក្នុង​អាណត្តិ​​


អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល ព្រមាន​ថា ជម្លោះ​ក្រោយ​ការបោះឆ្នោត​ក្នុង​ខែកក្កដា ឆ្នាំ​២០១៣​នេះ នឹង​ក្លាយជា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។​
​សេចក្តីថ្លែងការណ៍​របស់​ខុមហ្វ្រែល​នៅ​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា​នេះ លើកឡើងថា ជា​ការពិត ការចាត់ចែង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ មិនទាន់​មាន​ភាពសេរី និង​យុត្តិធម៌ ដោយសារ​ខ្វះ​ការប្រកួតប្រជែង​លើ​ទីលាន​ដ៏​ត្រឹមត្រូវ​។​
​ខុម​ហ្វ្រែល លើក​បញ្ហា​ដែល​នាំ​ឲ្យ​ការបោះឆ្នោត មិន​សេរី និង​យុត្តិធម៌ ដោយសារតែ​សមាជិក ​គជប ទាំង​៩​រូប​ត្រូវបាន​ជ្រើសតាំង​ដោយ​សម្ងាត់​ពី​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​ពន្យា​ពេល​បោះឆ្នោត ​ដើម្បី​រៀបចំ​ការចុះឈ្មោះ​ឡើងវិញ ធានា​គុណភាព នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​មួយ តែ​សំណើ​នេះ​មិន​ត្រូវបាន​យកចិត្តទុកដាក់​ដោះស្រាយ​ឡើយ​។​
​ខុម​ហ្វ្រែល វិភាគ​ទៀតថា ជម្លោះ​នយោបាយ​រវាង​បក្ស​ធំ​ទាំង​ពីរ​មិន​ងាយ​ដោះស្រាយ​ទេ ហើយ​កាន់តែ​រីក​ធំ ដោយសារ​ពលរដ្ឋ​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ​រដ្ឋាភិបាល ពិសេស នាយ​ក​រដ្ឋ​មន្ត្រី​។​
​ខុម​ហ្វ្រែល លើកឡើងថា “​បើ​ការចរចា​គ្មាន​ដំណោះស្រាយ ជម្លោះ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ និង​យូរអង្វែង ហើយ​មាន​រូបភាព​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ក្នុង​អាណត្តិ​”​។​

​ខុម​ហ្វ្រែល បន្តថា ការចរចារ​ដែល​មិន​មាន​ដំណោះស្រាយ​ដោយសារ​ភាគី​ទាំង​ពីរ​ព្យាយាម​ដាក់​សម្ពាធ​លើ​គ្នា​ទៅវិញទៅមក​នោះ កម្លាំង​សម្ពាធ​នឹង​កើតឡើង​មិន​សន្តិវិធី​ទៀតឡើយ​។ ​ខុមហ្វ្រែល​ព្រមាន​ទៀតថា ប្រសិនបើ​កម្លាំង​សម្ពាធ​របស់​ម្ចាស់ឆ្នោត​បែរជា​ត្រូវ​បង្ក្រាប​ដោយ​កម្លាំង​ប្រដាប់អាវុធ នោះ​អាច​នាំឲ្យ​មាន​ការបះបោរ អំពើហិង្សា ដែល​ពិបាក​នឹង​ប៉ាន់​ស្មាន​​ពី​ហានិភ័យ​អវិជ្ជមាន​៕

No comments:

Post a Comment

yes