សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 3, 2013

កម្មករ​ផ្ទុះ​កំហឹង​ដុត​កង់​ឡានទាម​ទារ​ការ​សន្យា​របស់​រោង​ចក្រ

_MG_9912
កម្មករ កំពុងយកកង់ឡានដុត នៅលើផ្លូវជាតិលេខ ២ ក្នុងសង្កាត់​
ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​។ រូបថត ផា លីណា
កម្មករជាង ៣០០ ​នាក់​នៅ​រោង​ចក្រ ​យូអេស​អេ ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​បាន​ប្រមូល​ផ្តុំ​គ្នាខាង​មុខ​រោង​ចក្រ​ នៅ​​ព្រឹក​ថ្ងៃ​អង្គារ ​ទី​៣​ខែ​ធ្នូ​នេះ ​ដោយ​មាន​ការ​ដុត​កង់​ឡាន​អស់​ជា​ច្រើន​ផង​ដែរ​ ដើម្បី​​ទាម​ទារ​ឲ្យ​រោង​ចក្រ​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ពួក​គេ​ចំនួន ​៥ ​ចំណុច​។
កម្មករ​ អ្នក​នាង​ ប៊ូ ណារិទ្ធិ​ អាយុ​ ៣២ ​ឆ្នាំ​បាន​និយាយ​ថា​ រោង​ចក្រ​បាន​បោក​ប្រាស់​ពួក​គេ​ដោយ​បាន​ប្រាប់​ថា​រោង​ចក្រ​នេះ​មិន​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ថៅ​កែ និង​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ទេ​ តែ​នៅ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ពួក​គេ​បាន​ដឹង​ថា​ រោង​ចក្រ​នេះ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ថៅ​កែ និង​ផ្លាក​យី​ហោ​រោង​ចក្រ ទើប​ពួក​គេ​មាន​ការ​ផ្ទុះ​កំហឹង​ឡើង​។
អ្នក​នាង​ ប៊ូ ​ណារិទ្ធិ ​បាន​ថ្លែង​ថា​៖ «កាល​ពី​ខែ​តុលា​ កម្មករ​បាន​យល់​ព្រម​ទទួល​យក​សំណង​ពី​រោង​ចក្រ​ បន្ទាប់​ពី​គេ​បាន​ប្រាប់​ថា​ នឹង​មាន​ការ​ដោះ​ដូរ​អ្នក​គ្រប់​គ្រងដោយ​អ្នក​ដែល​ធ្វើ​ការ​បាន​ច្រើន​ឆ្នាំ​ទទួល​បាន ​៦៥០ ​ដុល្លា​រ និង​អ្នក​ថ្មី​បាន​តែ ​១០០ ​ដុល្លារ​ទេ តែ​នៅ​ពេល​ដែល​ពួក​យើង​ចូល​ធ្វើ​ការ​វិញ​ខែ​វិច្ឆិកា​នេះ ស្រាប់​តែ​មាន​ការ​ដោះ​ដូរ​ថៅ​កែ​ថ្មី និង​ដូរ​ឈ្មោះ​ក្រុម​ហ៊ុន​ ដែល​ផ្ទុយ​នឹង​ការ​សន្យា​របស់​ពួក​គេ»។

កម្មករ​បាន​នាំ​គ្នា​ដុត​កង់​ឡាន​នៅ​ខាង​មុខ​រោង​ចក្រ​លើ​ផ្លូវ​ជាតិ​លេខ​២​ ទាម​ទារ​ឲ្យ​ថៅ​កែ​ចាស់​ និង​មន្រ្តីពាក់​ព័ន្ធ​ចេញ​មក​ដោះ​ស្រាយ​ជូន​ពួក​គេ​តាម​ច្បាប់​ការងារ​។

No comments:

Post a Comment

yes