សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 3, 2013

បាតុករ​ថៃ​ចូល​ក្នុង​វិមាន​រដ្ឋាភិបាល​ដោយ​មិន​មាន​ការរារាំង​​

(រូបភាពពី AFP)

អ្នក​តវ៉ា​ក្រុមប្រឆាំង​នៅ​ថៃ​រាប់រយ​នាក់  នាំគ្នា​ចូល​ក្នុង​បរិវេណ​វិមាន​រដ្ឋាភិបាល នៅ​ថ្ងៃអង្គារ​នេះ បន្ទាប់​ពី​អាជ្ញាធរ​បើក​របាំង​អនុញ្ញាត​ឲ្យ​បាតុក​រចូល​ដោយ​សន្តិវិធី ដើម្បី​បញ្ចៀសភាពតានតឹង​។​
​សារព័ត៌មាន​ Channel News Asia ចុះផ្សាយ​ថា  នៅ​ថ្ងៃ​អង្គការ​នេះ អាជ្ញាធរ​បាន​បើក​របាំង ឲ្យ​បាតុ​ក​រចូល​ក្នុង​បរិវេណ​វិមាន​រដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​រវាង ក្រុមបាតុករ និងនគរបាល​។​
​អ្នក​រាយការណ៍​ឲ្យ​សារព័ត៌មាន​AFP រៀបរាប់ថា បាតុករ​បាននាំគ្នា​ចូល​ក្នុង​បរិវេណ​វិមានរដ្ឋាភិបាល ហើយ​អ្នកខ្លះ អង្គុយ​លើ​របាំង ផ្លុំ​កញ្ចែឬជជែក​គ្នា នាំ​ឲ្យ​ភាព​តានតឹង​រយៈពេលពីរ​ថ្ងៃកន្លង​ទៅ​ធ្លាក់​មក​ធូរស្រាល​វិញ​។ ចំនួន​កម្លាំង​ការពារ​ក៏​កាត់បន្ថយ​ស្ទើរ​អស់​ដែរ​គឺ​សល់​តែ នគរបាល និងយោធា​តែ​ប្រមាណ​២០​នាក់​នៅ​ចាំ​ទ្វារ​តែប៉ុណ្ណោះ​។​
​ការផ្លាស់​កម្លាំង​ការពារ​ចេញ​នេះ បន្ទាប់​នគរបាល​ប្រកាសថា ពួកគេ​មិន​នៅ​ការពារ​អាគារ​វិមាន​រដ្ឋាភិបាល​នោះ​រយៈពេល​យូរ​ទេ ក្រោយពេល​ដែល​ពួកគេ​បាន​ប្រើ​ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើង​កៅស៊ូ និងបាញ់​ទឹក​លើ​បាតុករ​។

​ការដក​កម្លាំង​ការពារ​នេះ​ក៏​ធ្វើ​ឡើង បន្ទាប់ពី​លោក ស៊ូ​ថេប ថង ស៊ូ​បាន មេដឹកនាំ​បាតុករ​ប្រកាសកា​ល ពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ដឹកនាំ​បាតុករ​សំដៅ ទៅរក​ស្នងការ​រដ្ឋា​ន​នគរបាល​ក្រុង​បាងកក​វិញ ព្រោះ​ពួកគេ​ចោទថា នគរបាល​ជា​អ្នក​បង្ក្រាប​បាតុករ​ការពារ​អំណាច​ឲ្យលោកស្រី​យី​ង​ឡាក់៕

No comments:

Post a Comment

yes