សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 18, 2013

អាជ្ញាធរ​កម្ពុជា​សង្គ្រោះ​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​រង​ទារុណកម្ម​ពី​សំណាក់​ថៅកែ​នៅ​ថៃ​មក​វិញ​ហើយ​​

ស្ត្រី​ខ្មែរ​ពីរ​នាក់ ដែល​ទទួលរង​ការចាប់​សម្រាត វាយ​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ និង​បង្ខាំង​ទុក​ជិត​២​សប្តាហ៍ ពី​សំណាក់​ថៅកែ​បន​ល្បែង​មួយកន្លែង​នៅ​ប្រទេស​ថៃ​នោះ ត្រូវបាន​សង្គ្រោះ​ឲ្យ​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​
​ការជួយ​សង្គ្រោះ​នេះ ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យជួយ​អន្តរាគមន៍​ជាបន្ទាន់ ករណី​ស្ត្រី​ខ្មែរ​ទាំង​ពីរ​នាក់​នេះ​។​
​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុម ចាន់​គា ប្រាប់​VOD នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នេះ​ថា ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បាន​​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ពីរ​នាក់ ជា​អ្នកបម្រើ​ក្នុង​បន​ល្បែង​មួយ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែល​ត្រូវបាន​ថៅកែ​ចាប់​សម្រាត វាយ​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ​នោះ ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ពុធ​នេះ​។ លោក​បន្តថា នៅ​ព្រឹក​នេះ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ កំពុង​រង់ចាំ​ទទួល​ស្ត្រី​ទាំង​ពីរ​នោះ នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​។

​ស្ត្រី​រងគ្រោះ​ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ​ ផាត់ សុ​មេសា ហៅ​ស្រី​ដែន អាយុ​៣២​ឆ្នាំ  ជា​ស្ត្រី​មេម៉ាយ​មាន​ស្រុកកំណើត​នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ​។​ ចំណែក​ម្នាក់​ទៀត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ពួកគេ​ទាំង​ពីរ​នាក់​នោះ ត្រូវបាន​ថៅកែ​បន​ល្បែង​មួយ​កន្លែង​នៅ​ប្រទេស​ថៃ ចោទ​ថា​លួច​កិបកេង​លុយ​ចំនួន​៧​លាន​បាត​៕

No comments:

Post a Comment

yes