សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 18, 2013

គណបក្ស​សង្គ្រោះ​ជាតិ​​បន្ត​បាតុកម្ម​នៅ​ថ្ងៃ​ទី​៤​ដោយ​ការ​ជួប​ជុំ​និង​ហែ​ក្បួន​​នៅ​ពេល​ល្ងាច

លោក កឹម សុខា និង លោក សម រង្ស៊ី កំពុងហែរក្បួនម៉ូតូធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការបោះឆ្នោតសារឡើងវិញ
លោក កឹម សុខា និង លោក សម រង្ស៊ី កំពុងហែរក្បួនម៉ូតូធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការបោះឆ្នោតសារឡើងវិញ

គណបក្ស​សង្គ្រោះ​ជាតិ បន្ត​បាតុកម្ម នៅ​ថ្ងៃទី៤ នា​ថ្ងៃ​ពុធ ទី១៨ធ្នូ​នេះ ដោយ​ការបន្ត​ជួបជុំ និង​ហែ​ក្បួន​បាតុកម្ម នៅពេល​ល្ងាច ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​មួយចំនួន កាត់​តាម​ផ្សា​របឹង​កេងកង ឡើង​តាមផ្លូវ​ម៉ៅ​សេទុង ទៅកាន់​ផ្សារ​ដើម​គរ។ គណបក្សប្រឆាំង កំណត់​ជួបជុំ និង​ហែ​ក្បួន​នៅពេលល្ងាចៗ ដើម្បី​ឲ្យ​មាន​អ្នកចូលរួម​ច្រើន។ រីឯ​អាជ្ញាធរ នៅតែ​បន្ត​លើកឡើង​ពី​កំហុសឆ្គង​នៃ​បាតុកម្ម​របស់​បក្សប្រឆាំង តែ​មិនទាន់មាន​វិធានការ​ទប់ស្កាត់ ឬក៏​បំបែក​ក្បួន​បាតុកម្ម​នោះ នៅឡើយ​ទេ។

បាតុកម្ម​ប្រចាំថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូលដល់​ថ្ងៃទី៤ហើយ នៅ​ថ្ងៃ​ពុធ ទី១៨ធ្នូ។ នៅពេល​ព្រឹក ចាប់តាំងពី​ម៉ោង ៧ បាតុកម្ម បាន​ផ្តើម​ដោយ​ការជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រជុំ​តន្ត្រី ចាក់​ភ្លេង និង​បាតុករ​ឡើង​បញ្ចេញមតិ។ នៅពេល​រសៀល ការប្រគុំ​តន្ត្រី​បន្ត រហូតដល់​ម៉ោង ៤ ជាការ​ជួបជុំ ថ្នាក់ដឹកនាំ និង​បេក្ខជន​តំណាងរាស្ត្រ បញ្ចេញ​មតិយោបល់។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ មុនី​វណ្ណ ប្រធានស្តីទី​គណៈកម្មកា​រ​រៀបចំ​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ម៉ៅ មុនី​វណ្ណ បន្តថា នៅ​ថ្ងៃ​ពុធ​នេះ នៅ​ម៉ោង​ប្រមាណ ៥ ល្ងាច គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ហែ​ក្បួន តាមផ្លូវ​លេខ៥១ ឬ​ផ្លូវ​ប៉ាស្ទ័រ ចាក់​ទៅ​ផ្សា​របឹង​កេងកង បត់​តាមផ្លូវ​ម៉ៅ​សេទុង ឡើងទៅ​ចេនឡា។ តាម​គម្រោង ក្បួន​ដង្ហែ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ត្រូវ​បំបែក​នៅមុខ​ចេនឡា ស្តុ​ប​ផ្សារ​ដើម​គរ ដោយ​មិន​ហែ​ក្បួន វិល​ចូលទៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​ទេ។
ក្បួន​បាតុកម្ម​រៀងរាល់ថ្ងៃ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដែល​មានការ​ដង្ហែ​ក្បួន នៅពេលព្រលប់ៗ ត្រូវបាន​លោក​សមរង្ស៊ី ផ្តល់​ហេតុផល​ថា នៅពេល​ល្ងាច ជា​ពេលវេលា ដែល​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន សិស្ស​និស្សិត អាជីវករ ពិសេស​កម្មករ​កាត់ដេ​រ ឈប់សម្រាក​ពី​ការងារ ចេញពី​សាលារៀន និង​បិទតូប​ឈប់​លក់ដូរ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹមថា អ្នក​ទាំងនោះ នឹងមាន​អ្នកចូលរួម​ហែ​ក្បួន​បាតុកម្ម​របស់ខ្លួន មាន​ចំនួន​ច្រើន។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនី​វណ្ណ បាន​ទទួលស្គាល់ថា ចំនួន​បាតុករ ដែល​ស្ទើរតែ​ទាំងអស់​ជា​កសិករ​ឡើង​មកពី​ជនបទ​ស្រុកស្រែ​ចំការ មាន​ចំនួន​ថមថយ នៅពេល​ព្រឹក ដោយសារតែ​រដូវ​នេះ កសិករ​ជាប់រវល់​ក្នុងការ​បង្កបង្កើនផល និង​ច្រូតកាត់ ប៉ុន្តែ​លោក​ថា នៅពេល​រសៀល ពិសេស​នៅ​ថ្ងៃអាទិត្យ កម្លាំង​បាតុកម្ម នៅតែមាន​ចំនួន​ច្រើន​ដដែល។
កាលពី​ព្រលប់​ថ្ងៃ​អង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៣ សាលា​រាជធានី​ភ្នំពេញ តាមរយៈ​លោក សេង រតនៈ អភិបាលរង បាន​សរសេរ​លិខិត​ជូន​លោក​ប្រធាន​សមរង្ស៊ី ដោយ​កត់ត្រា ពី​កំហុសឆ្គង​ជាច្រើន នៃ​ក្បួន​បាតុកម្ម​របស់​បក្សប្រឆាំង ដូចជា ការគ្រប់គ្រង​កម្លាំង​បាតុករ​នៅ​ពុំទាន់​បាន​ហ្មត់ចត់ និង​ការបន្ត​ការ​ស្នាក់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ដោយ​គ្មាន​ការអនុញ្ញាត រួមទាំង​ការប្រើ​ពាក្យសំដី​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​យ៉ាងធ្ងន់ធ្ងរ ដែលជា​ការប្រមាថ​មួយ ប្រាសចាក​ពី​ព្រំដែន​នៃ​សិទ្ធិ​សំដែង​មតិ ដែល​មានចែង​ក្នុង​ច្បាប់ ជាដើម។
ប៉ុន្តែ​ក្រៅពី​រៀបរាប់​ពី​កំហុសឆ្គង​ខាងលើ អាជ្ញាធរ​សមត្ថកិច្ច មិនបាន​បញ្ជាក់​ពី​វិធានការ​រារាំង បង្ក្រាប ឬ​បំបែក​ក្បួន​បាតុកម្ម​ជា​អចិន្ត្រៃយ៍​រាល់ថ្ងៃ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅឡើយ​ទេ៕

No comments:

Post a Comment

yes