សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 10, 2013

សមត្ថកិច្ច​ខេត្ដ​ឧត្ដរមានជ័យឃាត់​ចំ​រថយន្ដ​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូនៅ​សៀមរាប​​

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា ប្រជាពលរដ្ឋ​២៥​នាក់ នៅ​ខេត្ដ​ឧត្ដរមានជ័យ ដែល​កំពុង​ធ្វើដំណើរ​ទៅ​ខេត្ដ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ត្រូវបាន​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ឃាត់​រយៈពេល​ជិត​២​ម៉ោង ដើម្បី​សួរនាំ​ពី​គោលបំណង​របស់​ពួកគាត់​។​
​ប្រធាន​ប្រតិ​ប​ត្ដិគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ខេត្ដ​ឧត្ដរមានជ័យ លោក ពេញ វណ្ណៈ មានប្រសាសន៍ថា ពលរដ្ឋ​ទាំង​នោះ មកពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ទៅ​ចូល​រូ​ម​ការជួប​ជុំ​​ប្រជាពលរដ្ឋ នៅ​ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្ដរជាតិ ១០​ធ្នូ រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សៀ​ល​ថ្ងៃនេះ នៅ​អង្គរ​ឃ្យុ​ង​យូ​។ លោក​គិតថា សមត្ថកិច្ច​ស្រុក​​អន្លង់វែង មាន​ចេតនា​មិន​ចង់​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​មក​ខេត្ដ​សៀមរាប​នោះ​ទេ ប៉ុន្ដែ​ដោយសារ​លោក​ទូរស័ព្ទឲ្យ​អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​ផ្សេង​ទៀត​អន្ដរាគមន៍ ទើប​សមត្ថកិច្ច​ឲ្យ​ពួកគាត់​ធ្វើដំណើរ​។​
​ប៉ុន្តែ អធិការនគរបាល​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ លោក ស៊ុយ សេង អះអាងថា នគរបាល​ចរាច​រណ៍​គ្រាន់តែ​ចង់​ត្រួតពិនិត្យ​រថយន្ដ និង​ណែនាំ​ពី​ការរៀបចំ​ដឹក​ភ្ញៀវ និង​ទំនិញ​កុំឲ្យ​លើស​ចំណុះ​ប៉ុណ្ណោះ​៕

No comments:

Post a Comment

yes