សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 10, 2013

លោកស្រី​យី​ងឡាក់ច្រាន​ចោល​ការទាមទារ​ឲ្យ​រំលាយ​គណៈរដ្ឋមន្ត្រី​​

លោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីថៃ (រូបភាពពី AP)

នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ច្រាន​​ចោល​​ការ​ទាម​ទារ​​របស់​​បាតុករ​​ដែល​​ចង់​ឲ្យ​រំលាយ​គណៈរដ្ឋមន្ត្រី​ ដោយ​សំអាង​ថា លោកស្រី​​នៅតែ​​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ រហូត​​ដល់​​ការ​បោះ​ឆ្នោត​​នៅ​​ខែ​​កុម្ភៈ ​អាច​​បង្កើត​​រដ្ឋាភិបាល​ថ្មី​។​
កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​ លោកស្រី យី​ង​ឡាក់ ​ប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​ជា​ថ្មី​​ នៅ​​ថ្ងៃ​ទី​២​ខែ​កុម្ភៈ ដើម្បី​ជា​ការបំពេញ​ចិត្ត​បាតុករ ហើយ​ក៏​ជា​ចំណុច​​សំខាន់ នៃ​ការដោះស្រាយ​វិបត្តិ​​នយោបាយ​ផងដែរ​។
​កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ព្រះមហាក្សត្រ​​ថៃ​​បាន​យល់ព្រម​ទៅ​នឹង​ការរំលាយ​សភា ហើយ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ​។ ព្រះអង្គ​លើកឡើងថា រដ្ឋាភិបាល​​របស់​លោក​ស្រី យី​ងឡាក់ ជា​រដ្ឋាភិបាលចាំផ្ទះ​រហូត​ដល់​ការបោះឆ្នោត​​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​។ តែ​នៅ​ថ្ងៃ​អង្គារ​នេះ បាតុករ​ពី​១០​ម៉ឺន ទៅ​២០​ម៉ឺន​​នាក់​​ នៅ​តែ​ប្រមូលផ្តុំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​​ លោកស្រី ​យី​ង​ឡាក់ រំលាយ​គណៈរដ្ឋមន្ត្រី និ​ង​ចុះចេញ​ពី​តំណែង​មុន​ការបោះឆ្នោត ហើយ​​ប្រគល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​តាម​ការចាត់​តាំង​។​

​លោកស្រី​ យី​ង​ឡាក់ បាន​ច្រាន​ចោល​ការទាមទារ​របស់​បាតុក​រនោះ​។ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​នេះ ​លោកស្រី អំពាវនាវ​ឲ្យ​ប្រជាជន​ឈប់​ធ្វើ​បាតុកម្ម ហើយ​​រង់ចាំ​​ការ​បោះឆ្នោត​បង្កើត​រដ្ឋាភិបាល​ថ្មី​។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន​​រដ្ឋាភិបាល​ជា​រដ្ឋាភិបាលចាំផ្ទះ​លោកស្រី មាន​កាតព្វកិច្ច​អនុវត្ត​តាម​រដ្ឋធម្ម​នុញ្ញ ហើយ​ត្រូវ​បំពេញ​​ការងារ​ដោយ​យុត្តិធម៌​។​
​លោកស្រី​ យី​ង​ឡាក់ ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១១ ហើយ​​ត្រូវ​បាតុករ ក្រុម​​អាវ​លឿង​ធ្វើ​​បាតុកម្ម​ទាមទារ​​ទម្លាក់​លោកស្រី​​ពី​តំណែង ដោយ​​​ចោទ​ថា លោកស្រី ជា​កូន​​អ៊ុក​របស់​លោក​ថាក់ ស៊ីន ជា​បងប្រុស​របស់​លោក​ស្រី​ ដែលកំពុង​គេចខ្លួន​ទៅ​ក្រៅប្រទេស គេចចេញ​ពី​ការ​ជាប់​ពន្ធនាគារ​​ពីរ​ឆ្នាំ​ពី​បទ​រំលោភ​​អំណាច និងអំពើពុករលួយ​៕ 

No comments:

Post a Comment

yes