សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 11, 2013

ពលរដ្ឋ​១១​នាក់និង​ព្រះសង្ឃកំពុង​ប្រឈមមុខ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅ​វត្ត​កោះ​​

ពលរដ្ឋ​១១​នាក់ និង​ព្រះសង្ឃ កំពុង​ប្រឈមមុខ​ជាមួយ​អាជ្ញាធរ​
ខណ្ឌ​ដូនពេញ​នៅ​វត្ត​កោះ​/រូបថតដោយញឹម សុខន

​ពលរដ្ឋ​១១​នាក់ និង​ព្រះសង្ឃ​ប្រមាណ​ជា​១០​អង្គ នៅ​រសៀល​ម៉ោង​ជិត​១២​និង​៣០​នាទី​ថ្ងៃ​ពុធ​នេះ កំពុង​ប្រឈម​ជាមួយ​មន្ត្រី និង​កម្លាំង​សមត្ថកិច្ច​សាលា​រាជធានី​ភ្នំពេញ នៅ​វត្ត​កោះ បន្ទាប់​ពី​ពលរដ្ឋ បាន​ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត​បារាំង​។​
​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ ដែល​ជា​ថ្ងៃ​ប្រារព្វ​ទិវា​សិទ្ធមនុស្ស​១០​ធ្នូ អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ចុះ​ទៅ​បណ្តេញ​ប្រជាពលរដ្ឋ​ចំនួន​១១​នាក់ ឲ្យ​ឡើង​រថយន្ត ហើយ​ដឹក​ចេញ​ពី​មុខ​ស្ថានទូត​អាមេរិក ឆ្ពោះទៅ​កាន់​ដាក់​នៅ​វត្ត​កៀន​ឃ្លាំង ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ ។​លុះដល់​ព្រឹក​ថ្ងៃ​ពុធ ពួកគេ បាន​ព្យាយាម សុំ​អន្តរាគមន៍​ពី​ស្ថានទូត​បារាំង​។​
​ពលរដ្ឋ​ឲ្យដឹងថា ពួកគេ​ទាំង​១១​នាក់ បាន​កំពុងស្នាក់នៅ​វត្ត​កោះ បន្ទាប់​មក​អាជ្ញាធរ បាន​ចុះមក​ត្រួតពិនិត្យ​ដោយ​គ្រោង​និង​ធ្វើ​កំណត់ហេតុ និង​រឹបអូស​សម្ភារៈ​មួយចំនួន​របស់​ពលរដ្ឋ ដូចជារ​ម៉ក់​កង់​បី​ដើម្បី​ធ្វើដំណើរ និង​ឧបករណ៍​បំពង​សម្លេង​ជាដើម​។ ខណៈ​ពលរដ្ឋ​កំពុង​ប្រឈម​បញ្ហា​នេះ ព្រះអង្គ​ប្រមាណ​ជា​១០​អង្គ បាន​ចុះមក​អន្តរាគមន៍ ដោយ​បាន​បិទទ្វារ​វត្ត​កោះ មិនឲ្យ​មាន​ការ​រឹបអូ​ស​សម្ភារៈ រហូតដល់​មាន​ការ​ប្រឈម​ដាក់គ្នា​។​

VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​នៅឡើយ​ទេ​។​
​សង្គម​ស៊ីវិល​ដែល​ធ្វើកា​រលើ​ផ្នែក​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ពុធ​នេះ ចាត់ទុក​ថា​ការបង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​១១​នាក់ មិន​ឲ្យ​ប្រជុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១០​ធ្នូ​ថា ជា​ការគំរាមកំហែង​ផ្នែក​សិទ្ធិមនុស្ស ខណៈ​ពិភពលោក កំពុងតែ​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​៕

No comments:

Post a Comment

yes