សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 11, 2013

ឯកអគ្គរដ្ឋទូត​អាមេរិក៖កម្ពុជា​ពុំ​មាន​អាទិភាព​ណា​សំខាន់​ជាង​ការ​គោរព​សិទ្ធិ​មនុស្ស

វីល្លៀម ថត ៦១០
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៣

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) ចេញ​សេចក្ដី​ថ្លែងការណ៍​ថា នៅ​មាន​ការងារ​ត្រូវ​ធ្វើ​ជា​ច្រើន​ទៀត​ក្នុង​ការ​ធានា​ថា ប្រជាជន​ទាំងអស់​មាន​សេរីភាព​ដូច​បាន​ចែង​ក្នុង​ឯកសារ​ដ៏​សំខាន់​នៃ​សិទ្ធិ​មនុស្ស ទោះ​ជា​មាន​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ជុំវិញ​ពិភពលោក មាន​ការ​រីក​ចម្រើន​ខ្លាំង និង​បាន​ប្រសើរ​ក្ដី។

លោក វីល្លៀម ថត បន្ត​ថា នៅ​កម្ពុជា ពុំ​មាន​អាទិភាព​ណា​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក ជាង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើយ។ សកម្មភាព​ដំបូង​របស់​លោក​ក្នុង​ចំណោម​ការងារ​ជា​ច្រើន គឺ​លោក​បង្កើត​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់ (NGO Advisory Council) ជា​មួយ​តំណាង​មក​ពី​អង្គការ​សង្គម​ស៊ីវិល និង​សិទ្ធិ​មនុស្ស​នានា​នៅ​កម្ពុជា ដូច​ជា អង្គការ​អាដហុក (Adhoc) លីកាដូ (Licadho) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) គណៈកម្មាធិការ​ប្រតិបត្តិការ​សម្រាប់​កម្ពុជា វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា អង្គការ​សហព័ន្ធ​ពលកម្ម​កម្ពុជា គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ អង្គការ សីលការ (SILAKA) អង្គការ​អុកស្វាម (Oxfam) វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ វិទ្យាស្ថាន​សាធារណរដ្ឋ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស។
ក្នុង​ឱកាស​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ឆ្នាំ​នេះ លោក វីល្លៀម ថត វាយ​តម្លៃ​ភាព​ក្លាហាន​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ទាំង​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​ប្រកាន់​ខ្ជាប់​ទស្សនៈ​សេរីភាព ភាព​ស្មើ​គ្នា និង​យុត្តិធម៌ នៅ​ក្រោម​ច្បាប់​ទាំងអស់​គ្នា។ លោក​ថា គួរ​ឱ្យ​សរសើរ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​តាំង​ចិត្ត​ការពារ​សិទ្ធិ​មនុស្ស​ដល់​ពលរដ្ឋ​ខ្លួន តាម​រយៈ​សន្ធិសញ្ញា​អន្តរជាតិ។ ការ​ធ្វើ​យុទ្ធនាការ និង​បោះ​ឆ្នោត​ដ៏​សកម្ម និង​ដោយ​សន្តិភាព ពេល​កន្លង​ទៅ​ថ្មីៗ​នេះ បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ក្នុង​ការ​គោរព​សិទ្ធិ​ស៊ីវិល។

ទោះ​ជា​យ៉ាង​នេះ​ក្ដី កម្ពុជា នៅ​ប្រឈម​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង អំពើ​ពុក​រលួយ និង​ការ​រត់​ពន្ធ​មនុស្ស។ លោក វីល្លៀម ថត ជឿ​ថា រាជ​រដ្ឋាភិបាល​នឹង​អាច​ធ្វើ​ឱ្យ​រីក​ចម្រើន​ចំពោះ​បញ្ហា​ស្មុគស្មាញ​ពិបាក​ដោះស្រាយ ដោយ​ធ្វើ​ជា​ដៃគូ​ជាមួយ​សង្គម​ស៊ីវិល ស្វែង​រក​ដំណោះស្រាយ ដើម្បី​បម្រើ​ប្រយោជន៍​ជា​ធំ។
សហរដ្ឋ​អាមេរិក តាំង​ចិត្ត​មុតមាំ​ក្នុង​ការ​សម្រេច​បាន​ជោគជ័យ​នូវ​ការ​ការពារ​សិទ្ធិ​មនុស្ស ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។ ការ​តាំង​ចិត្ត​នេះ បាន​ជំរុញ​ដោយ​គុណ​តម្លៃ​ការ​បង្កើត​សហរដ្ឋ​អាមេរិក និង​ជឿ​ថា សន្តិភាព​អន្តរជាតិ សន្តិសុខ និង​វិបុលសុខ ត្រូវ​បាន​ពង្រឹង​ពេល​ដែល​ប្រទេស​នានា​គោរព និង​ការពារ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ពង្រឹង​ការ​តាំង​ចិត្ត​នេះ​តាម​រយៈ​សន្ទរកថា ថា៖ «នៅ​ពេល​សហរដ្ឋ​អាមេរិក ក្រោក​ឈរ​ដើម្បី​សិទ្ធិ​មនុស្ស តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង និង​ក្រៅ​ប្រទេស យើង​ចូល​រួម​ជាមួយ​បុរស ស្ត្រី​ជុំវិញ​ពិភពលោក ដើម្បី​តស៊ូ​សម្រាប់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​ទស្សនៈ ក្នុង​ការ​ជ្រើស​រើស​អ្នក​ដឹក​នាំ​របស់​គេ និង​ក្នុង​ការ​ទទួល​បាន​សេចក្ដី​ថ្លៃថ្នូរ និង​ការ​គោរព។ យើង​ក៏​ពង្រឹង​សន្តិសុខ និង​សុខុមាលភាព​របស់​យើង ពីព្រោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស អាច​ផ្ដល់​គ្រោះថ្នាក់​ជា​ច្រើន​លើ​ពិភពលោក ដែល​យើង​កំពុង​ប្រឈម រាប់​ទាំង​ជម្លោះ​ប្រដាប់​អាវុធ និង​វិបត្តិ​មនុស្សធម៌ អំពើ​ពុក​រលួយ និង​ការ​រាល​ដាល​មនោគមវិជ្ជា ដែល​នាំ​ទៅ​រក​ការ​ស្អប់ និង​អំពើ​ហិង្សា។ ដូច្នេះ នៅ​ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​មនុស្ស យើង​សូម​ឧទ្ទិស​សាជាថ្មី​ទៀត ចំពោះ​ខ្លួន​យើង ដល់​ការ​ធ្វើ​ឱ្យ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ប្រសើរ​ឡើង សម្រាប់​មនុស្ស​គ្រប់​រូប និង​សន្យា​ប្រកាន់​យក​ឧត្ដម​គតិ ដែល​យើង​លើក​កម្ពស់​ពិភពលោក»

No comments:

Post a Comment

yes