សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 10, 2013

​អ្នក​តវ៉ា​ប្រមាណ​២០​ម៉ឺន​នាក់បន្ត​តវ៉ា​នៅ​ទីក្រុង​បាងកក​​

(រូបភាពពី បាងកកប៉ុស្តិ៍)

បាតុករ​ប្រមាណ​២០​ម៉ឺន​នាក់ នៅតែ​បន្ត​ប្រមូលផ្តុំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​យី​ងឡាក់ ​រំលាយ​គណៈរដ្ឋមន្ត្រី​ហើយ​ប្រគល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​ប្រជាជន​ តាម​ការចាត់តាំង​ដើម្បី​ដឹកនាំ​ប្រទេស​វិញ​។
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា បាតុករ​ទាំងនោះ​ប្រមូលផ្តុំ​នៅតាម​ដងផ្លូវ​នានា​ នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​អង្គារ​នេះ និង​នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​យី​ងឡាក់ ​រំលាយ​គណៈរដ្ឋមន្ត្រី​។
នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក ស្រី យី​ងឡាក់ បានប្រកាស​រំលាយ​សភា  និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅ​ថ្ងៃ​ទី​២​ ខែ​កុម្ភះ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​។
នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ព្រះមហាក្សត្រ​ថៃ​បាន​យល់ព្រម ចំពោះ​ការរំលាយ​សភា និងរៀបចំ​ការបោះឆ្នោត​ឡើងវិញ​នេះ​។ ព្រះអង្គ​លើកឡើងថា ក្នុង​រយៈពេល​នេះ រហូត​ដល់​ការបោះឆ្នោត ​រដ្ឋាភិបាល​លោកស្រី​យី​ងឡាក់ ក្លាយ​ជា​រដ្ឋាភិបាលចាំផ្ទះ​។​

តែ​សម្រាប់​មេដឹកនាំ បាតុក​រលោក ស៊ូថេប ថង​ស៊ូ​បាន ថ្លែងថា ការរំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​នោះ មិន​គ្រប់គ្រាន់​ទេ​ គឺ​លោក​ទាមទារ​ឲ្យ​ដក​ខ្សែស្រលាយ​លោក​ថាក់ស៊ីន ចេញពី​ថ្នាក់​ដឹកនាំរដ្ឋាភិបាលទាំងអស់ ហើយ​ប្រគល់​អំណាច​ទៅឲ្យ​ក្រុមប្រឹក្សា ប្រជាជន​តាមការចាត់តាំង​វិញ​។​
លោក​ស៊ូ​ថេប កំណត់​ឲ្យ​លោក​លោកស្រី យី​ងឡាក់ ​ត្រូវ​រំលាយគណៈរដ្ឋមន្ត្រី ចោល​ក្នុងរយៈពេល​២៤​ម៉ោង ​ដោយ​មិនបាច់​បោះឆ្នោត​។ ​លោកព្រមាន ចំនួន​បាតុករ​ និងកើនឡើង​ពី​២០​ទៅ​៤០​ម៉ឺន​នាក់ ប្រមូលផ្តុំ​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​រហូតដល់​លោកស្រី យី​ង ឡាក់ រំលាយ​គណៈរដ្ឋមន្ត្រី​ដោយ​មិន​មាន​លក្ខខណ្ឌ​៕

No comments:

Post a Comment

yes