សែន អើយ សែន ប្តេជ្ញាលប់បំបាត់អំពើពុករលួយ បើសែនឯងមេពុករលួយហើយហ្នឹង តើលុបបំបាត់មេ្តចកើតទៅ ហាថាបែបនេះគឺជាលេះរបស់សែនឯងដើម្បីសុំលុយអន្តរជាតិហ្នឹង ក្រយ៉ៅសែនឯងគេដឹងអស់ហើយ សូម្បីតែក្មេងបៀមដៃក៏វាដឹងចរឹករបស់ សែន ឯងដែរ ៕
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាដោយគាស់រំលើងអំពើពុករលួយ ដែលជាឧបសគ្គនៃការអភិវឌ្ឍន៍ប្រទេស។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងតាមរយៈសារសម្រាប់ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ។ ក្រៅពីរម្លឹកឲ្យមន្ត្រីរដ្ឋាភិបាលឆ្លុះកញ្ចក់ដុះក្អែលខ្លួនឯងឲ្យស្អាត ប្រមុខរដ្ឋាភិបាលក៏បានស្នើឲ្យបញ្ចូលមេរៀនអំពើពុករលួយទៅក្នុងកម្មវិធីសិក្សារបស់សិស្ស និងនិស្សិតផងដែរចាប់ពីឆ្នាំ ២០១៤ នេះតទៅ។
នៅក្នុងសារលិខិតដើម្បីឧទ្ទិសដល់ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិទី៥ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយគ្មានងាករេ។ លោកនាយករដ្ឋមន្ត្រីទទួលស្គាល់ថា អំពើពុករលួយគឺជាឧបសគ្គក្នុងការអភិវឌ្ឍន៍ ឧបសគ្គសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដែលត្រូវតែគាស់រំលើងជាដាច់ខាត។
ប្រមុខរដ្ឋាភិបាលក៏បានក្រើនរម្លឹកជាថ្មីទៀតដល់មន្ត្រីក្រោមឱវាទដែលជាមេដឹកនាំក្រសួង ប្រធានស្ថាប័ន និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់រាប់ទាំងវិស័យឯកជនផង ឲ្យបោសសម្អាតផ្ទះរបស់ខ្លួនតាមរយៈការឆ្លុះកញ្ចក់ មុជទឹក ដុះក្អែលឲ្យបានស្អាតចេញពីអំពើពុករលួយ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយបញ្ចូលបញ្ហាពុករលួយទៅក្នុងកម្មវិធីសិក្សារបស់សិស្សនិងនិស្សិតឲ្យបានក្នុងឆ្នាំសិក្សា ២០១៤ - ២០១៥ ខាងមុខនេះ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលលោកនាយករដ្ឋមន្ត្រីបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លា បន្ទាប់ពីការបោះឆ្នោតសភាអាណត្តិទី៥មក។ ក្នុងឆ្នាំ ២០១៣ នេះ ប្រទេសកម្ពុជាត្រូវបានអង្គការតម្លាភាពអន្តរជាតិចាត់ចំណាត់ថ្នាក់លេខ ១៦០ ក្នុងចំណោមប្រទេស ១៧៧ លើពិភពលោក។ ចំណាត់ថ្នាក់នេះបានធ្លាក់ចុះទាបជាងកាលពីឆ្នាំ ២០១២។
ក្រុមអង្គការសង្គមស៊ីវិលជាង៣០ស្ថាប័នដែលបានចងក្រងគ្នាក្នុងសម្ព័ន្ធអង្គការដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម គ្រោងរៀបចំទិវាប្រឆាំងអំពើពុករលួយក្នុងខេត្តចំនួន៣ នាថ្ងៃទី ៩ធ្នូខាងមុខ។ ខេត្តទាំងបីនោះរួមមាន បាត់ដំបង ស្វាយរៀង និងកំពង់ចាម។ លោក សុក សំអឿន ប្រធានសម្របសម្រួលសម្ព័ន្ធអង្គការនេះបានជំរុញឲ្យរដ្ឋាភិបាលបង្ហាញឆន្ទៈពិតប្រាកដក្នុងការប្រយុទប្រឆាំងអំពើពុករលួយដែលកើតឡើងជាប្រព័ន្ធនៅកម្ពុជា៕
No comments:
Post a Comment
yes