សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 10, 2013

បក្ស​ប្រឆាំង​ទាមទា​រ​​សិទ្ធិ​​ពេញ​លេញ​ដើម្បី​​ជ្រើស​រើស​​អ្នក​​ដឹក​នាំ​​

លោក សម រង្ស៊ី កំពុងនិយាយទៅកាន់ប្រជាពលរដ្ឋ ក្នុងទីលានប្រជាធិបតេយ្យ ក្នុងថ្ងៃទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ។
លោក សម រង្ស៊ី កំពុងនិយាយទៅកាន់ប្រជាពលរដ្ឋ ក្នុងទី
លានប្រជាធិបតេយ្យ ក្នុងថ្ងៃទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ

ដូច​ការ​គ្រោងទុក គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ថ្ងៃ១០ធ្នូ នា​ព្រឹក​មិញ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​មុននឹង​ជួបជុំ ថ្លែងការណ៍​នៅ​ទីលាន​ប្រជាធិបតេយ្យ លោក​សមរង្ស៊ី លោក កឹម​សុខា រួមទាំង​លោកស្រី មូរ សុខ​ហួរ បាន​ដឹកនាំ​ក្បួន​ដង្ហែ ថ្មើរ​ជើង​បី​កន្លែងផ្សេងៗគ្នា ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែ ពី​ស្នាក់ការ​បក្ស​នៅ​ទួលគោក និង​ពីមុខ​ឃ្លាំង​សាំង​ឫស្សីកែវ។ ក្បួន​សិទ្ធិមនុស្ស របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ប្រធានបទ «យើង​ទាំង​អស់​គ្នា ទាមទារ​សិទ្ធិ​ពេញលេញ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេ»។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រាប់រយ​នាក់ មកពី​ច្រើន​ខេត្ត រួមទាំង​អ្នក​នៅ​ភ្នំពេញ បាន​ជួបជុំ​ដើរ​ហែ​ក្បួន នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី១០ធ្នូ​នេះ ពី​ទីស្នាក់ការ​គណបក្ស​នៅ​ចាក់អង្រែ ដឹកនាំ​ដោយ​លោក សមរង្ស៊ី ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​អូរ​បែកក្អម ទួលគោក ដឹកនាំ​ដោយ​លោក កឹម សុខា និង​ពីមុខ​ឃ្លាំង​សាំង ឫស្សីកែវ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ ដើរទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ១០ធ្នូ។

ទិវា​សិទ្ធិមនុស្ស របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង ក្រោម​ប្រធានបទ «យើងទាំងអស់គ្នា ទាមទារ​សិទ្ធិ​ពេញលេញ​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ»។ ជា​ប្រធានបទ ដែល​ទាំង​លោក​កឹម​សុខា និង​ទាំង​លោក​សមរង្ស៊ី បាន​ថ្លែងការណ៍​ទៅកាន់​អ្នកគាំទ្រ ដោយ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ការ​បោះឆ្នោត​កន្លងមក។ វេទិកា​សិទ្ធិមនុស្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​មិញ អ្នក​ចូលរួម ក៏បាន​ថ្លែង​ទាមទារ​ការផ្លាស់ប្តូ​រនាយករដ្ឋមន្ត្រី​ផងដែរ។
 
វីរៈភាព​របស់លោក Nelson Mandela អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ដែល​ទើបតែ​ចូល​មរណភាព​កាលពី​ថ្ងៃទី៥ធ្នូ ហើយ​ជា​អ្នកតស៊ូ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍ តាមរយៈ​នយោបាយ​អហិង្សា និង​មិន​ចាត់ទុក​ជនណាម្នាក់ ជាស​ត្រូវ ក៏ត្រូវ​បាន​លោក សមរង្ស៊ី លើក​បង្ហាញ​ដល់​សកម្មជន​អ្នកគាំទ្រ។
 
តាម​លោក​សមរង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ ដើរ​តាម​គន្លង​របស់លោក Nelson Mandela ដើម្បី​ឲ្យ​កម្ពុជា ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ ប្រកប​ដោយ​ភាតរភាព ដូច​លោក Nelson Mandela នៅ​អាហ្វ្រិក​ខាងត្បូង​ដែរ។
 
ក្នុង​វេទិកា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា មិនបាន​គៀងគរ ឲ្យ​អ្នកគាំទ្រ មក​ចូលរួម​បាតុកម្ម នៅ​ថ្ងៃអាទិត្យ ទី១៥ធ្នូ ចុង​អាទិត្យ​នេះឡើយ។
 
នៅពេល​រសៀល លោក​សមរង្ស៊ី និង​លោក កឹម​សុខា ត្រូវ​ដឹកនាំ​ការជួបជុំ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស នៅ​ទី​រួម​ខេត្តសៀមរាប៕

No comments:

Post a Comment

yes