សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 10, 2013

សហរដ្ឋអាមេរិកចង់​ឃើញ​កម្ពុជា​ឈប់​មាន​បញ្ហា​ជម្លោះ​ដីធ្លីការបណ្តេញចេញអំពើពុករលួយនិង​ការរត់ពន្ធ​មនុស្ស​​

ស្ថានទូត​អាមេរិក​​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាសថា ខ្លួន​ចង់​ឃើញ​កម្ពុជា លុបបំបាត់​នូវ​ភាព​មិន​ល្អ​ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដែល​ក្នុងនោះ មានការ​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី ការបណ្តេញចេញ អំពើពុករលួយ និង​ការរត់ពន្ធ​មនុស្ស​។​
​សេចក្តីថ្លែងការណ៍​របស់លោក ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក William Todd ចេញផ្សាយ​សម្រាប់​ឱកាស​នៃ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ឆ្នាំ​២០១៣ ឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​តាំងចិត្ត​ក្នុង​ការការពារ​សិទ្ធិ​មនុស្ស​ដល់​ពលរដ្ឋ​របស់​ខ្លួន​តាមរ​យៈ​សន្ធិសញ្ញា​អន្តរជាតិ​ជាច្រើន ដែល​នេះ​ជា​ការគួ​អោយ​កោតសរសើរ​។  លោក​បន្តថា ការប្រព្រឹត្តិទៅ​នៃ​យុទ្ធនាការ និង​ការបោះឆ្នោត​ដ៏​សកម្ម​និង​ដោយ​សន្តិភាព ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា បាន​បង្ហាញ​ពី​ភាពប្រសើរ​នៅ​ក្នុង​ការគោរព​សិទ្ធិ​ស៊ីវិល​។
​តែ​លោក William Todd ថ្លែងថា ប្រទេស​កម្ពុជា​នៅតែ​មាន ការ​ប្រឈម​នៅក្នុង​បញ្ហា​ជម្លោះ​ដីធ្លី និង​ការបណ្តេញ​ប្រជាជន​ចេញពី​ផ្ទះសម្បែង អំពើពុករលួយ​និង ការរត់ពន្ធ​មនុស្ស​។​លោក​ថា លោក​មាន​ជំនឿ​ថា​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អាច​ធ្វើឲ្យ​មាន​ការរីកចម្រើ​ន​ជាសំខាន់​ចំពោះ​បញ្ហា​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​របស់​ខ្លួន ដោយ​ធ្វើ​ដៃគូ​ជាមួយ​សង្គម ស៊ីវិល​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ជា​ធំ​។
​សេចក្តីថ្លែងការណ៍​បន្ត​ថា សហរដ្ឋអាមេរិក​ធ្វើការ​តាំងចិត្ត​យ៉ាង​មុតមាំ ក្នុង​ការសម្រេចបាន​ជោគជ័យ​នូវ​ការគោរព​សិទ្ធិ​មនុស្ស ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​។​សេចក្តីថ្លែងការណ៍​ឲ្យដឹង​ទៀតថា នៅក្នុង​ប្រទេស​​​កម្ពុជា ពុំ​មាន​អាទិភាព​ណា​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក​ជាង​ការលើកកម្ពស់ ការគោរព​សិទ្ធិមនុស្ស​និង​គោល​ការណ៍​​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះឡើយ​។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​នឹង​ធ្វើ​ដូច​ការ​សំណូមពរ​របស់​សហរដ្ឋអាមេរិក ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ភ្លេច​ទេនូវ​គោលការណ៍​គោរព​សិទ្ធិមនុស្ស។ លោក​បន្តថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​មាន​ភាពប្រសើរ​ឡើង​ច្រើន។ លោកបញ្ជាក់ថា៖«​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ថា​ធ្វើ​អ្វីៗ​ដែល​គេ​បានលើកឡើង​ហ្នឹង រឹត​ឲ្យបាន​ប្រសើ​រប្រកបដោយ​គុណភាព ហើយ​រដ្ឋាភិបាល​ធ្វើ​ជាមួយ​នឹង​គោ​ល​ការ​ណ៍ ទន្ទឹម​នឹង​គោលការណ៍​យើង​មានច្បាប់ ដើម្បី​ឲ្យ​ការប្រតិប​ត្តិច្បាប់ អី​ហ្នឹង​ការអនុវត្ត​ច្បាប់​ហ្នឹង​បាន​ប្រសើរ គឺ​ប្រជា​ពល​រដ្ឋ​​ទាំងអស់គ្នា​ហ្នឹង ត្រូវ​ស្ថិតនៅ​ក្នុង​ការដឹងការ​យល់​និង​ការចូលរួមចំណែកទាំង​ប្រតិបត្តិ និង​ការអនុវត្ត​ច្បាប់​នេះ​ឯង»។​
​នៅ​ថ្ងៃ​អង្គារ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់ គ្រប់​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទាំង​អស់ បន្ត​រួម​គ្នា​ការពារ សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិតេយ្យ​នៅ​កម្ពុជា ដោយ​គោរព​ច្បាប់ ដើម្បី​ធានា​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​។​គណបក្សកាន់អំណាច​បន្តថា គណបក្ស បាន​ឈ្នះ​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី​៥​នេះ ដោយ​សេរី​និង​ត្រឹម​ត្រូវ ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​កាន់តែ​រឹងមាំ​នៃ​ដំណើរការ​អនុវត្ត​សិទ្ធិមនុស្ស កម្ពុជា​។ គណបក្សកាន់អំណាច លើកឡើងថា ខ្លួន​កំពុង​​បន្ត​អនុវត្ត​នូវ​គោលការណ៍​ការពារ និង​លើកស្ទួយ​សិទ្ធិ​ប្រជាពលរដ្ឋ​ដូច​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ កម្ពុជា និង​សេចក្តី​​ថ្លែងការណ៍​ជា​សកល​របស់​អង្គការសហប្រជាជាតិ ដូចជា សិទ្ធិ​មានជីវិត​រស់នៅ សិទ្ធិ​ប្រកប​របរ​ចិញ្ចឹមជីវិត សិទ្ធិ​ធ្វើ​នយោបាយ សិទ្ធិ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បង្កើត​សហជីព​ជាដើម​។ ប្រជាពលរដ្ឋ​ទាំងអស់​ទទួលបាន ផល​ប្រយោជន៍​ដូច​ជា​តម្លៃ​សារ​ធា​រណ​: ដោយ​សមធម៌​៕

No comments:

Post a Comment

yes