សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 15, 2014

អ្នកវិភាគ​៖គូប្រជែង​នយោបាយ​នៅ​ក្រុង​បាងកកដើរ​ជិត​ដល់​រណ្ដៅកប់​រៀងៗ​ខ្លួនហើយ​​


ខណៈ​នេះ នយោបាយនៅ​រាជធានីបា​ងកក បានឡើង​កម្តៅ​យ៉ាងខ្លាំង ចាប់តាំងពី​ថ្ងៃ​ទី១៣ មករា ដោយសារ​តែ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល របស់​លោកស្រី​យី​ង​ឡាក់ ហ៊ុម​ព័ន្ធ គ្រប់ច្រកចូល​ក្រុង​ទាំងអស់ ហើយបន្ថែ​មលើស​នេះ មេដឹកនាំ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប្រទេស​​ថៃ​សន្យា​ចាប់ខ្លួន នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ឲ្យបានដើម្បី​ជាថ្នូរ ឲ្យលោកស្រីរំលាយ គណៈរដ្ឋមន្ត្រី និង​លុប​ចោល​ការបោះឆ្នោត ថ្ងៃទី០​២​កុម្ភៈ។​
​លោក​សូ​ថេប​ មេដឹកនាំ​បាតុករ​ដែល​បាន​ព្រមាន​ដូចនេះ ខណៈ​លោកថ្លែងទៅកាន់ហ្វូង​បាតុករ ដែល​ប្រមូលផ្ដុំ​គ្នានៅ​កណ្ដាល​ក្រុង​បាង​កក នៅពេលបាតុករកំពុងហ៊ុម​ព័ន្ធ​វិមាន រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី។​
​លោក​សូ​ថេប ​បានព្រមាន​ថាបាតុករ​ត្រូវ​ចាប់ខ្លួនលោកស្រី​យី​ង​ឡា​ក់​ឲ្យបាន ហើយសមាជិករដ្ឋាភិបាល​របស់​លោក​ស្រី នឹង​ត្រូវ​ចាប់​ខ្លួន​ម្ដង​​មួយៗ។​
​បាតុករ​ប្រឆាំង​រដ្ឋាភិបាល របស់​លោកស្រី​យី​ង​ឡាក់ បានចាប់ផ្ដើមហ៊ុមព័​ន្ធក្រុង​បាងកក មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង ចាប់​តាំងពី​ថ្ងៃ​ច័ន្ទ ទី១៣ មករា ហើយ​នៅ​ជាមួយគ្នានេះ រដ្ឋាភិបាលបាន​ដាក់ពង្រាយ​កម្លាំង​ប៉ូលិស ជាង​២០០០០នាក់ ដើម្បីទប់​ស្កាត់​អំពើ​ហិង្សា។

​លោកស្រី​យី​ង​ឡាក់​ ព្រមាន​ថា ប្រយ័ត្នបាតដៃ​ទី​បីចូលលុកលុយ​ហើយ បង្ក​អំពើហិង្សា​។ ប៉ុន្តែក្រុមបាតុករ​ព្រមាន ថា​នឹង​ចាប់ខ្លួន​ជន​ទី​បី យក​​ទៅ​កាន់​ទោសប្រសិនបើក្រុមនោះ ​ចូល​លាក់ខ្លួនក្នុង​ហ្វូង​បាតុករ។
​កាលពី​ថ្ងៃ​ចន្ទ គណៈកម្មាការ​រៀបចំ​បោះឆ្នោតរបស់​ប្រទេស បានទទូច​សុំ​លោកស្រី យី​ង​ឡាក់ ពន្យារ​ការបោះឆ្នោត ទៅដល់ថ្ងៃទី​៤ខែ​ឧសភា​ ប៉ុន្តែលោកស្រីមិន​ឆ្លើយតប ហើយ​និយាយ​ថា​គេ​មិន​ត្រូវយកលេស​ទៅ​តាម​ក្រុម​ប្រឆាំងនោះទេ​។ យ៉ាងនេះ​ក្ដី​លោកស្រីទទូចថា ការ​បោះឆ្នោតនៅ​ថ្ងៃ​ទី​០២​កុម្ភៈ គឺជា​គន្លឹះ​នៃ​ការស្ដារ​នីតិរដ្ឋ​ឡើងវិញ។​
លោកស្រី យី​ង​ឡាក់ ទទូច​សុំអ្នករាជការឲ្យចូល​ធ្វើការ​តាម​ធម្មតា​វិញ ដែល​នេះ​ជាការយកឈ្នះ លើទឹកចិត្ត​របស់​បាតុករ​ខណៈ​មេដឹកនាំ​បាតុ​ករ លោក​សូង​ថេប​ថុង​សូ​បាង ព្រមាន​ថា នៅរយៈពេលបី​ថ្ងៃ​ទៀត គ្រប់​ស្ថាប័ន​របស់​រដ្ឋាភិបាល នឹងត្រូវបិទ​ទាំងស្រុង ហើយ​ពេល​នោះ គឺបាតុករ​ជា​អ្នកឈ្នះ ចំពោះ​សមរភូមិនយោបាយក្រុង​បាងកក ដែល​មាន​ប្រជាជនរស់​នៅ ចំនួន១២លាន​នាក់​នេះ។​ លោក Chaturon Chaisaeng រដ្ឋមន្ត្រី​ក្រ​សួង​ពាណិជ្ជកម្ម របស់លោកស្រីយី​ង​ឡាក់ ​និយាយថា មកដល់ពេលនេះ មិន​មាន​សមាជិក​រដ្ឋាភិបាល​ណា​​ម្នាក់​មាន​បំណង​ចង់​លាលែង​ពី​តំណែង​នោះទេ។ លោក​ថា ការពន្យារពេល​ការបោះឆ្នោត គឺ​គ្រាន់តែ​លេស​មួយ​មិន​សម​ហេតុផល​ឡើយ។ ក្រុម​គាំទ្រ​គណបក្ស​ភឿ​ថៃ និយាយថា ក្រុម​ប្រឆាំងកំពុង​ជីករណ្ដៅកប់ប្រជាធិបតេយ្យ តែក្រុម​ប្រឆាំងនិយាយថា លោកស្រី​យី​ង​ឡាក់ កំពុង​ដឹកនាំរដ្ឋាភិបាលទៅរក​អត្តា​ធិបតេយ្យ គឺ​ចាប់ផ្ដើម​ផ្ដាច់ការ និង គ្រួសារនិយម។ លោកសូថេប និយាយថា លោក នឹងធ្វើអ្វីៗ​ដើម្បី​បញ្ចប់​អំណាចរបស់ត្រកូលស៊ីណាវាត់ត្រា ហើយប្រសិនបើមិនបានជោគជ័យ គឺមិនដកថយជាដាច់ខាត និងមិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​បាតដៃទទេឡើយ។ តែលោកស្រីយីងឡាក់ និយាយថា ខ្ញុំមិនព្យាយាមដើម្បីស្ថិរភាពនយោបាយទេ ប៉ុន្តែភារកិច្ចរបស់ខ្ញុំ គឺដើម្បី​ការ​ពារលិទ្ធិប្រជាធិបតេយ្យ។
ភាព​មិន​ឈ្នះ​មិន​ចាញ់ រវាងគូប្រជែង​នយោបាយទាំងពីរ កំពុង​ធ្វើឲ្យបញ្ញវន្ត​ថៃ ដែល​មាន​និន្នានការឯករាជ្យ ព្រមាន​ថា ភាគី​ទាំងពីរ គឺ​ទាំង​លោក​សូប​ថេប ថុង​សូ​បា​ង មេដឹកនាំ​បាតុករ មកពី​គណបក្សប្រឆាំង និងគណបក្ស​ភឿ​ថៃ​របស់​លោកស្រី យី​ង​ឡាក់​ សុទ្ធតែ​ដើរ​ជិត​ដល់​រណ្ដៅ​កប់​រៀងៗ​ខ្លួន ហើយ​នៅពេលនេះ។
​អ្នកវិភាគ​បញ្ហានយោបាយថៃ និង​ជា​អ្នកសម្របសម្រួល ក្រុម​នយោបាយពណ៌​បៃតង បណ្ឌិតវិទ្យាស្ត្រ​នយោបាយ  Suriyasai Katasila មាន​ជំនឿថា កងទ័ពនឹង​ដើរតួនាទី ជា​គន្លឹះ​ដើម្បី​បំបែកភាពទាល់ច្រក ខាង​នយោបាយ។ លោក ពិនិត្យឃើញ​ថា​ លោក​ឧត្តមសេនីយ ប្រា​យុទ្ធ​ចាន់​អ៊ូ​ចា នៅ​មាន​ជម្រើសចុងក្រោយ របស់​លោក​មួយទៀត ដែល​មិន​អាច គិតស្មាន​ដល់​នោះ គឺ​លោក​ទុកឲ្យភាគី​ទាំងពីរ ដើរជិត​ដល់​រណ្ដៅកប់​រៀងៗ​ខ្លួននៃ​សមរភូមិ​ក្រុង​បាងកក ដ៏​ហែកហួ​រនេះ ហើយទីបំផុត​កងទ័ព គឺជា​អ្នក​សម្រេច​ជោគវាសនារបស់ភាគី​ទាំង​ពីរ​៕

No comments:

Post a Comment

yes