សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 20, 2014

សមត្ថកិច្ច​ចាប់ខ្លួន​អនុប្រធាន​សមាគមប្រ​ជា​ធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ល្ងាច​នេះ​

ទិដ្ឋភាពនៃការ​ចាប់ខ្លួន​អនុប្រធានសមាគម​ IDEA នៅមុខ​ព្រះ​អង្គ​ដង្កើ 
មុខព្រះបរម​រាជ​វាំង ថ្ងៃទី​១៨មករា (រូបថត ជន ស្រីណុច)

សមត្ថកិច្ច​​ បាន​ចាប់ខ្លួន​អនុប្រធាន​សមាគម​ប្រជាធិបតេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ (IDEA) នៅ​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​អាទិត្យ​​នេះ នៅ​ក្បែរ​​ព្រះ​អង្គ​​ដង្កើ​​ ​មុខ​​ព្រះបរមរាជវាំង ខណៈ​លោក​កំពុង​ចូលរួម​ជាមួយ​ប្រជា​សហគមន៍​​ ទាមទារ​ឲ្យ​ដោះលែងសកម្មជន​​សហជីព និង​កម្មករ​២៣​រូប​។​
បន្ទាប់ពី​ពិធី​បួង​សួង​នៅ​ព្រះអង្គ​ដង្កើ​​ ដែល​រៀបចំ​ដោយ​កម្មករ និង​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក វន់ ​ពៅ និង​កម្មករ​២២​នាក់​ផ្សេង​ទៀត នៅ​ម៉ោង​ជិត​៦​ល្ងាច​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក សុខ ឈុន​​អឿង ជា​អនុប្រធាន​​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​មិន​ដឹង​មូលហេតុ​។​
​រហូតដល់​ម៉ោង​៦​ល្ងាច លោក សុខ ឈុន​អឿង ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​​ទៅ​សាក​សួរ​ នៅ​​ស្នងការ​នគរបាល​រាជ​​ធានី​ភ្នំពេញ​​។ លោក សុខ ឈុន​អឿង ជា​អនុប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ ធ្វើការ​ជាមួយ​លោក វន់​ពៅ ដែល​ជា​ប្រធាន ហើយ​បច្ចុប្បន្ន​ លោក​វន់ ពៅ កំពុង​​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​​ថ្លុង ក្នុង​ខេត្ត​កំពង់​ចាម ដោយសារ​ការចូលរួម​បាតុកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​៕

No comments:

Post a Comment

yes