សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

លោកសុរិយាស៊ូប៊ែឌីគាំទ្រ​​កម្ពុជា​បោះ​ឆ្នោត​ឡើង​វិញ

សុរិយា ស៊ូប៊ែឌី ៦១០
អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល
​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) 
ធ្វើ​សន្និសីទ​កាសែត នៅ​ការិយាល័យ​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៤

អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) បាន​អះអាង​ថា លោក​គាំទ្រ​ឲ្យ​កម្ពុជា រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ ប្រសិន​បើ​បក្ស​នយោបាយ​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​គ្នា​សព្វ​ថ្ងៃ​យល់​ព្រម។
ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ ថ្ងៃ​ទី​១៦ មករា លោក សុរិយា ស៊ូប៊ែឌី បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​បាញ់​សម្លាប់​កម្មករ ៤​នាក់ និង​ជិត ៤០​នាក់​របួស ដោយសារ​កងកម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បង្ក្រាប​ក្រុម​កម្មករ ដែល​ធ្វើ​បាតុកម្ម​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ នៅ​ភ្នំពេញ ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។
លោក សុរិយា ស៊ូប៊ែឌី នឹង​បញ្ចប់​បេសកកម្ម​រយៈ​ពេល ៥​ថ្ងៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ មករា ក្នុង​ដំណើរ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

No comments:

Post a Comment

yes