សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

ថៅកែ​រោងចក្រ​១៦៤​ប្ដឹង​សហជីព​និង​សមាគម​៦​ឲ្យ​សង​ការ​ខូចខាត

បាតុកម្ម វ៉េងស្រេង ៦១០
បាតុករ​ដុត​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ពី​ក្រុម​កម្លាំង​
អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤

មេធាវី​របស់​​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ លោក ខៀវ សំបូរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មករា ថា ថៅកែ​រោងចក្រ​ចំនួន ១៦៤​រោងចក្រ បាន​ប្ដឹង​សហជីព​ចំនួន​៥ និង​សមាគម​១ ឲ្យ​សង​ការ​ខូចខាត​របស់​រោងចក្រ ដែល​ថៅកែ​រោងចក្រ​បាន​ចោទ​ថា ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយ​កម្មករ​ធ្វើ​កូដកម្ម​កន្លង​មក។

លោក ខៀវ សំបូរ ដែល​ជា​ធ្វើ​មេធាវី​ដើម​បណ្ដឹង​ឲ្យ​ថៅកែ​រោងចក្រ​ទាំង​អស់​បាន​បញ្ជាក់​ថា ពាក្យ​បណ្ដឹង​នោះ​បាន​ដាក់​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​កម្មករ​ភាគ​ច្រើន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ មក​ទល់​ដើម​ខែ​មករា ឆ្នាំ​២០១៤៕

No comments:

Post a Comment

yes