សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 24, 2014

លោកសមរង្ស៊ីប្រកាស​ពី​ជោគជ័យ​តាម​រយៈ​អ្នកគាំទ្រ​នៅលើ​ហ្វេ​សប៊ុក​​

លោក សម រង្ស៊ី ពេលដឹកនាំបាតុកម្ម​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣​
(រូបភាពដោយ កែវ រតនៈ)​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ពី​ជោគជ័យ តាមរយៈ​អ្នកគាំទ្រ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក ដែល​លោក អះអាងថា  ចំនួន​អ្នក​ចុច likes ចូលចិត្ត​ខ្ពស់​ជាងគេ​នោះ គឺ​បាន​កើនឡើង​ដល់៤​សែន​នាក់​ហើយ​។​
​លោក សម រង្ស៊ី សរសេរថា «​ថ្ងៃនេះ​ទំព័រ ហ្វេ​សប៊ុក (Facebook) របស់ខ្ញុំ បានទទួល សែសិប​ម៉ឺន “Likes” (400,000 “​ចូលចិត្ត​” )​។ នេះ​ជា​ដំណាក់កាល​មួយ គួរឲ្យកត់សម្គាល់ ដែល បញ្ជាក់ អំពី​តួនាទី នៃ​បច្ចេកវិទ្យា​ទំនើប ក្នុង​វិធីសាស្ត្រ​នយោបាយ នៅ​ប្រទេស​កម្ពុជា​»​។ លោក បន្តថា «​ពេល​ទំព័រ ហ្វេ​ក​ប៊ុក នេះ​បាន​ត្រូវបង្កើត នៅ​ថ្ងៃ​២៣ ខែ​មេសា ឆ្នាំ ២០១៣ ហើយរ​យៈ​ពេលនោះ មាន​អ្នក​ចូល​ចិត្ត​តែ មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ ជូន​ចំពោះ​យុវជន ជំនាន់​ហ្វេ​សប៊ុក​ដែល​បាន​គាំទ្រ​ការងារ​របស់​ខ្ញុំ»
​កាលពីមុន​បោះឆ្នោត អ្នកលេង​ហ្វេ​សប៊ុក បាន​ហៅ លោក សម រង្ស៊ី ជា​នាយករដ្ឋមន្ត្រី ហ្វេ​សប៊ុក ដោយ​សំអាង​លើ​ការគាំទ្រ​លោក នៅតាម​បណ្តាញ​សង្គម​មួយ​នេះ មាន​ចំនួន​ច្រើន​​ជាង​លោក ហ៊ុន សែន​។​
​ប៉ុន្តែ​នៅពេល​នេះ​លោក សម រង្ស៊ី មិន​បាន​ប្រៀបធៀប​ចំនួន​អ្នកគាំទ្រ​លោក នៅលើ​ហ្វេ​ស​ប៊ុកនេះ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ទេ​។ តែ​យ៉ាងនេះក្តី នៅលើ​ហ្វេ​សប៊ុក​ដែល​មានឈ្មោះ Samdech Hun Sen, Cambodian Prime Minister មាន​អ្នកគាំទ្រ ឬ​ចុច 170,177 likes ពោល​តិចជាង​ហ្វេ​សប៊ុក​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា​(266,658 likes)​។​
​លោក សម រង្ស៊ី បាន​លើកឡើង​ទៀត​ថា «​មាន​អ្នកតាមដាន និង​ចូលរួម​កាន់តែ​ច្រើនឡើងៗ ទូទាំង​ប្រទេស ចំពោះ​ទំព័រ​ហ្វេ​សប៊ុក គ្រប់គ្រង​ដោយ​អ្នកនយោបាយ ដែល​មាន​គំនិត​ជឿនលឿន ដូចជា លោក កឹម សុខា (266,658 likes) ផងដែរ និង​ដោយ​យុវជន បញ្ញវន្ត និង​សកម្មជន​សិទ្ឋិ​មនុស្ស​។ ការតាមដាន និង​ចូលរួម​នេះ ជា​ភស្តុតាង ដែល​បង្ហាញ​ថា​លោក ហ៊ុន សែន មិន​អាច​ត្រួតត្រា​ពលរដ្ឋ​បាន​ទៀត​ទេ តាមរយៈ​ការគំរាមកំហែង»។​

​លោក សម រង្ស៊ី បញ្ជាក់ថា ប្រព័ន្ឋ​ហ្វេស​ប៊ុក បាន​រួមចំណែក​យ៉ាង​ខ្លាំង ក្នុង​ការជំរុញ​ឲ្យ​លទ្ឋិប្រជាធិបតេយ្យ ឈាន​ទៅ​មុខ នៅ​ប្រទេស​កម្ពុជា​។ លោក​បន្តថា«​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ប្រទេស​កម្ពុជា ហ្វេ​សប៊ុក​បាន នាំមក​នូវ​ការផ្លាស់ប្តូរ ក្នុង​ល្បែង​នយោបាយ ដោយ​បញ្ចប់​សិទ្ឋិ​ផ្តាច់មុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​ប្រព័ន្ឋ​សារព័ត៌មាន អេឡិចត្រូនិច electronic (​វិទ្យុ ទូរទស្សន៍ និង Internet) ដោយ​បញ្ចៀស ការផ្សព្វផ្សាយ​ព័ត៌មាន ពី​ការត្រួតត្រា​របស់​លោក ហ៊ុន សែន និង​ដោយ​ប្រគល់​សង​អំណាច​ជូន​ប្រជារាស្ត្រ​វិញ»។​
​កាលពីមុន​បោះឆ្នោត មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បានបញ្ជាក់​ថា បើ​ទោះជា​គណបក្ស​កាន់​អំណាច​នេះ មាន វិទ្យុ និង​ទូរទស្សន៍​ច្រើន​ក៏​ដោយ ប៉ុន្តែ​ក៏​បាន​ប្រើ​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នកគាំទ្រ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នេះ​ផង​ដែរ​៕

No comments:

Post a Comment

yes